សិង្ហបុរី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sky News បានប្រាប់ឲ្យដឹងថា រថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ និងអង្គភាពកម្ចាត់ មេរោគដ៏ធំមួយត្រូវបានបញ្ជូន ទៅការិយាល័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ByteDance ដែលជាម្ចាស់កម្មវិធី TikTok នៅប្រទេសសិង្ហបុរី នៅពេលបុគ្គលិករាប់សិបនាក់បានធ្លាក់ខ្លួនឈឺ ដោយសារពុលអាហារ។ យ៉ាងហោចណាស់មនុស្ស ៦០ នាក់បានវិវត្តន៍រោគសញ្ញានៃជំងឺរលាកក្រពះពោះវៀន រួមមាន...
អាមេរិក៖ ព្រឹទ្ធសភាអាមេរិកបានអនុម័ត កំណែទម្រង់សុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃអង្គារ បើទោះបីជាច្បាប់នេះធ្វើឲ្យមានប្រតិកម្មចម្រុះពីឧស្សាហកម្មបច្ចេកវិទ្យា ប្រឈមនឹងជោគវាសនាមិនច្បាស់លាស់ក្នុងសភាតំណាងរាស្រ្តក៏ដោយយោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ ច្បាប់ចំនួន២ គឺច្បាប់ស្តីពីការការពារឯកជនភាពលើអ៊ីនធើណេតរបស់កុមារ និងមនុស្សវ័យជំទង់ និងច្បាប់ស្តីពីសុវត្ថិភាពលើអ៊ីនធើណេតរបស់កុមារ មានឈ្មោះហៅក្រៅថា COPPA 2.0 និង KOSA នឹងត្រូវអនុម័តក្នុងសភាគ្រប់គ្រងដោយសាធារណរដ្ឋ ដែលបច្ចុប្បន្នកំពុងរងចាំរហូតដល់ខែកញ្ញា ដើម្បីក្លាយជាច្បាប់។ ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះក្នុងការបោះឆ្នោតទ្វេភាគីដ៏កម្រ ៩១-៣។ COPPA...
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា នៅរាជធានីភ្នំពេញ ពិធីបូកសរុប និងប្រគល់រង្វាន់សម្រាប់កម្មវិធីរត់ម៉ារ៉ាតុង “BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរ ឆ្នាំ២០២៤” បានប្រព្រឹត្តទៅ រួមជាមួយនឹងថវិកាឧបត្ថម្ភប្រគល់ជូន មន្ទីរពេទ្យជោរៃភ្នំពេញ។ ការរត់បានក្លាយជាកីឡាដ៏ពេញនិយម សម្រាប់ការហ្វឹកហាត់និងបានបញ្ចូលទៅក្នុង របៀបរស់នៅរបស់មនុស្សជាច្រើននៅក្នុងសហគមន៍។ ថ្មីៗនេះ កម្មវិធី រត់ម៉ារ៉ាតុង “BIDC &...
វ៉ាស៊ីនតោន៖យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា មុនពេលយានអវកាស DART របស់អង្គការ អវកាសណាសារបស់អាមេរិក “NASA” បានឈានចូលទៅជិតអាចម៍ផ្កាយ Dimorphos សម្រាប់ការសាកល្បងការពារភពដ៏សំខាន់មួយនៅឆ្នាំ ២០២២នោះ ដោយយាននេះបានផ្តិតរូបភាពយ៉ាងភាពច្បាស់បំផុតនៃវត្ថុសេឡេស្ទាលតូចមួយ និងស្ថិតនៅជាមួយអាចម៍ផ្កាយ Didymos ។ រូបភាពទាំងនេះបានជួយឲ្យអ្នកវិទ្យាសាស្ត្រស្វែងយល់ពីប្រវត្តិដ៏ស្មុគស្មាញនៃអាចម៍ផ្កាយទាំង ២ នេះមានទីតាំងនៅជុំវិញផែនដី និងទទួលបានការយល់ដឹងអំពីការបង្កើតនូវអ្វីដែលគេហៅថា ប្រព័ន្ធអាចម៍ផ្កាយគោលពីរ ជាអាចម៍ផ្កាយចម្បងដែលមានព្រះច័ន្ទ...
ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ (H1/2024) ដោយរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន...
ប៉ារីស ៖ ប្រភពដែលដឹង ពីបញ្ហានេះបាននិយាយថា គ្រឿងអលង្ការ និងលុយរបស់ក្រុមកីឡាករ ក្នុងចំណោមអត្តពលិក បាល់ឱបជនជាតិជប៉ុនម្នាក់ ត្រូវបានចោរលួច ក្នុងបន្ទប់របស់លោកនៅភូមិអត្តពលិក អំឡុងព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ។ លោកបានរាយការណ៍ករណីនេះ ទៅប៉ូលីសមួយថ្ងៃមុននេះ បន្ទាប់ពីចិញ្ចៀនអាពាហ៍ពិពាហ៍ ខ្សែក និងលុយរបស់លោកបានបាត់ នៅពេលលោកត្រឡប់ មកបន្ទប់ដេកវិញ៕ មានរបាយការណ៍ជាច្រើនករណី ចោរកម្មកើតឡើងនៅក្នុងភូមិអត្តពលិក...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរយន្តយក្សអាមេរិក Tesla កំពុងប្រមូលរថយន្តជាង ១.៨ លានគ្រឿងមកវិញ ដោយសារបញ្ហាកុងតាក់ បើកដោយស្វ័យប្រវតិ្តគម្រប ម៉ាស៊ីនអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់ដល់អ្នកបើកបរតាមដងផ្លូវ។ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលោក Elon Musk កំពុងប្រមូលរថយន្តម៉ូដែល 2021-2024 Model...
ភ្នំពេញ ៖ លោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និង នាយកគ្រប់គ្រងក្រុមហ៊ុន VEAS បានអញ្ជើញចូលរួម សន្និសីទសារព័ត៌មាន ការពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អំពីវិស័យ កសិកម្ម ការចិញ្ជឹមសត្វ សម្រស់ ឱសថស្ថាន ឧបករណ៍បន្ទប់ពិសោធន៍ បរិក្ខាវេជ្ជសាស្រ្ត អាហារ-ភេសជ្ជៈ និងសត្វចិញ្ចឹម ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី...
ភ្នំពេញ ៖ ការប្រកួតប្រដាល់សកល និងគុនខ្មែរជ្រើសរើសជើងឯកប្រចាំរាជធានីភ្នំពេញបានបិទបញ្ចប់កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅក្លិបប្រដាល់សកលជម្រើសជាតិ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ដោយមានការអញ្ជើញចូលរួមពិធីបិទលោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានី ភ្នំពេញ ។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានធ្វើការកោតសរសើរដល់ការរៀបចំថា...
កីឡាការិនីជិះសេះ Jill Irving គឺជាអត្តពលិកចាស់ជាងគេដែលមានវ័យ៦១ឆ្នាំនាងបានចូលរួមការប្រកួតកីឡាជិះសេះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំង ខណៈដែលកុមារីជិះស្គីរបស់ចិន Zheng Haohao ជាកីឡាការិនីក្មេងជាងគេដែលមានវ័យ១១ឆ្នាំ និង១១ខែប៉ុណ្ណោះ។ គេដឹងថា អ្នកដែលអាចចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកបានមិនមែនជារឿងងាយស្រួលឡើយ ព្រោះតែត្រូវឆ្លងកាត់ការប្រកួតប្រជែងខ្លាំងណាស់ ខណៈដែលចិន និងកាណាដា នេះមិនមានសិទ្ធអនុគ្រោះដូចប្រទេសកម្ពុជាឬប្រទេសតូចៗមួយចំនួនឡើយ ពួកគេសុទ្ធតែឆ្លងកាត់ការប្រកួតប្រជែងវគ្គជម្រុះទៅ។ អ្វីដែលធ្វើឲ្យគេស្ងើចសរសើរនោះគឺអ្នកទាំងពីរមានវ័យខុសពីធម្មតា ប៉ុន្តែមានសមត្ថភាពអាចឡើងមកប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកបាន។ កុមារី Zheng Haohao បានជាប់ជាអ្នកទី២ក្នុងប្រវត្តិសាស្ត្ររបស់អូឡាំពិក...