ស្វាគមន៍ការវិលត្រឡប់មកវិញក្នុងវិស័យតន្រ្តីរបស់ម្ចាស់បទ “Closer” គឺ Halsey បន្ទាប់ពីឃ្លាតឆ្ងាយសំងំកាយតតាំងជាមួយជំងឺដ៏កម្រ ហើយថ្មីៗនេះ Halsey ក៏បានចែករំលែងងំពីបញ្ហាសុខភាពរបស់នាងផងដែរ។ Halsey បានសម្រេចចិត្តវិលត្រឡប់មកពិភពតន្រី្តវិញ បន្ទាប់ពីឆ្លង់កាត់ព្យុះភ្លៀងស្ទើរតែបាត់បង់ជីវិត ដោយសារជំងឺ Lupus (ជំងឺដែលកើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយវាយប្រហារជាលិកា និងសរីរាង្គរ ជំងឺអូតូអ៊ុយមីន។ ការរលាកដែលបណ្តាលមកពីជំងឺនេះអាចប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗនៃរាងកាយ រួមទាំងសន្លាក់ ស្បែក តម្រងនោម កោសិកាឈាម ខួរក្បាល បេះដូង និងសួត។...
កាលពីថ្ងៃទី ២២ ខែកក្កដា ផលិតកម្ម YG បានធ្វើឲ្យអាណាចក្រ K-pop ពុះកញ្ជ្រោលនឹងភាពរីករាយ ជាមួយនឹងព័ត៌មាននៃការជួបជុំគ្នាឡើងវិញរបស់ 2NE1។ សមាជិកទាំងបួននាក់នៃក្រុមចម្រៀងនារីល្បីៗ ដូចជា CL, Park Bom, Dara, និង Minzy បានចុះហត្ថលេខាសារជាថ្មីសម្រាប់សកម្មភាពក្រុម ហើយក៏កំពុងរៀបចំសម្រាប់ការបង្ហាញមុខជាពិសេស ជាការត្រឡប់មកវិញ ជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍អស្ចារ្យដែលមានកាេរំពឹងខ្ពស់ថានឹងកក្រើកវិស័យ K-Pop ដើម្បីប្រារព្ធខួបលើកទី ១៥ របស់ ក្រុម។ ក្រុមអ្នកគាំទ្រត្រៀមខ្លួនជាស្រេចក្នុងការ ស្រែកហ៊ោ និងគ្រវី Light Stick របស់ពួកគេ សាទរការសម្ដែងរបស់ 2NE1។ ប៉ុន្តែមុនការប្រគំតន្ត្រីមកដល់ សូមរម្លឹកឡើងវិញនូវបទចម្រៀងល្បីៗរបស់ក្រុមកាលពីអតីតកាល...
ក្រុមហ៊ុន Honda នឹងបិទរោងចក្រផលិតរថយន្ត២កន្លែងនៅក្នុងប្រទេសចិន ដើម្បីកាត់បន្ថយចំនួនផលិតរបស់ខ្លួន។ យ៉ាងណាមិញ វាមិនមែនជាការចុះខ្សោយរបស់ Honda ឡើយ ពោលគឺជាយុទ្ធសាស្រ្តថ្មី ដែលបន្ថយចំនួនរថយន្តចំហេះក្នុង ហើយត្រៀមជំរុញ រថយន្តអគ្គិសនីនៅក្នុងប្រទេសនេះវិញ ដើម្បីអាចប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនរថយន្តអគ្គិសនីចិនផ្សេងៗ។ គួរដឹងថា Honda នឹងបិទរោងចក្ររថយន្តចំហេះក្នុងដែលសហការជាមួយ GAC នៅខែតុលាឆ្នាំ២០២៤ និងរោងចក្រដែលសហការជាមួយ Dongfeng នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។...
ក្រុមបាល់ទាត់បុរសអាមេរិក ធ្វើបានរឿងដ៏អស្ចារ្យមួយសម្រាប់ពួកគេ ដោយបំបែកកំណត់ត្រាឡើងទៅកាន់វគ្គ៨ចុងក្រោយជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ បន្ទាប់ពីយកឈ្នះទៅលើ ហ្គីណេ ៣-០ កាលពីយប់មិញនេះក្នុងព្រឹត្តិការណ៍អូឡាំពិក។ ក្រុមបាល់ទាត់អាមេរិកបុរសស្ថិតនៅពូល A ដោយរកបាន៦ពិន្ទុក្នុងនោះពួកគេឈ្នះទៅលើ នូវែលហ្សេឡង់ ៤-១ និងចុងក្រោយឈ្នះ ហ្គីណេ ៣-០ នេះឯង បើទោះជាចាញ់បារាំងនៅប្រកួតបើកឆាកក៏ដោយ។ ជ័យជម្នះ ៣ -០ លើ ហ្គីណេ...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona នឹងខកខានក្នុងការនាំយកកីឡាករអេស្បាញ Nico Williams មករួមក្លឹបរដូវក្តៅនេះនិងអាចធ្វើការចរចាយកកីឡាករ Dani Olmo មកជំនួសវិញ។ តាមផែនការ Nico Williams នឹងជ្រើសយកជម្រើសក្នុងការបន្តលេងជាមួយ នឹងក្លឹបដើម Athletic Club មួយរដូវកាលទៀត ទោះបីជាមានព័ត៌មាន...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹប Fulham បានធ្វើការព្យាយាមម្តងទៀត ក្នុងការបង្កើនតម្លៃកញ្ចប់សម្រាប់កីឡាករ Scott McTimonay ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹបបិសាចក្រហម Man UTD ។ កីឡាករ Timonay បានក្លាយជាព័ត៌មាន អំពីការទាក់ទងជាមួយនឹងក្លឹប Fulham នៅរដូវក្តៅនេះតាំងតែពីដំបូងប៉ុន្តែក៏ត្រូវបានបដិសេធម្តងហើយដែរដោយ man...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី បានឧបត្ថម្ភថវិកាភ្លាមៗ ចំនួន ១.០០០$(មួយពាន់ដុល្លារ) ជួយដល់គ្រួសាររក្រីក្រមួយគ្រួសារ ដែលបានជួបគ្រោះអកុសល ឆេះរ៉ឺម៉កកាត់សក់ចល័ត និងជាកន្លែងស្នាក់នៅទាំងស្រុង កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅម្តុំក្រោយខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ គ្រួសារខាងលើ ប្តីប្រកបមុខរបរ...
ម៉ាឡេស៊ី៖ យោងតាមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី (MOTAC) បានឲ្យដឹងថា អគារ Niah Caves នៅទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី ត្រូវបានចុះបញ្ជីជាផ្លូវការជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ការកំណត់ដ៏មានកិត្យានុភាពត្រូវបានសម្រេចដោយរដ្ឋសមាជិកចំនួន២១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលដឹកនាំដោយប្រទេសឥណ្ឌា។ ជាមួយនឹងការទទួលស្គាល់នេះ ប្រជាជាតិអាស៊ីអាគ្នេយ៍...
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី រយៈពេលបីឆ្នាំរវាងក្រុមហ៊ុន វៀតធេល ខេមបូឌា (Metfone) និងក្រុមហ៊ុនស្យាមគូបូតា (Siam Kubota) ដែលជាការកត់សម្គាល់លើទំព័រថ្មី នៃភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ។ ការកសាងទំនាក់ទំនងដែលមានស្រាប់ និងបំណងប្រាថ្នាទៅវិញទៅមក សម្រាប់ការអភិវឌ្ឍន៍បន្ត មិត្តហ្វូន និងគូបូតា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង...
បរទេស៖ កងទ័ពរបស់ប្រទេសថៃ បានចេញផ្សាយសំណើស្តីពីគោលនយោបាយ ឬរបាយការណ៍សម្រាប់ឆ្នាំ ២០២៤ ដោយអំពាវនាវឱ្យមានការទិញអាវុធជាច្រើនប្រភេទ រួមទាំងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដល់ប្រទេសថៃក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យបានអះអាងថា កងទ័ពត្រូវការអាវុធដើម្បីការពារជាតិពីការគំរាមកំហែងគ្រប់ប្រភេទ។ របាយការណ៍ដដែលបានផ្តល់ទិដ្ឋភាពទូទៅនៃសំណើសុំអាវុធ និងឧបករណ៍ពាក់ព័ន្ធ ប៉ុន្តែមិនបានបញ្ចូលព័ត៌មានលម្អិតទេ។...