ភ្នំពេញ ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2024 – បន្ទាប់ពីការបញ្ជាទិញយន្តហោះ A330neo widebodies ចំនួន 20 គ្រឿងនៅឯពិព័រណ៍ Farnborough International Airshow ឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាមួយក្រុមហ៊ុន Rolls-Royce...
តៃប៉ិ៖ ព្យុះទីហ្វុង Gaemi បានបោកបក់មកដល់ភាគខាងជើងនៃដែនកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត បង្កជាគ្រោះទឹកជំនន់ និងបានបោកពន្លិចនាវាដឹកទំនិញចំនួន១គ្រឿងនៅឆ្នេរសមុទ្រ នៅមុនពេលដែលបក់មកភាគខាងលិចឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយឆ្ពោះទៅកាន់ប្រទេសចិន ដែលព្យុះនេះត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបន្ថែមទៀត ។ យោងតាមរដ្ឋបាលអាកាសធាតុកណ្តាលបានឲ្យដឹងថា ព្យុះ Gaemi បានកើតឡើងនៅកណ្តាលអធ្រាត្រនៅឆ្នេរភាគឦសាននៃកោះតៃវ៉ាន់ ក្នុងស្រុក Yilan ។ វាជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយប្រហារ មកលើដែនកោះមួយនេះក្នុងរយៈពេល៨ឆ្នាំ...
សេអ៊ូល៖ មន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនបបាល់ហោះប្រហែល៥០០ ដែលមានផ្ទុកសំរាមបណ្តែតចូលទៅក្នុងលំហអាកាសរបស់ប្រទេសកូរ៉េខាងត្បូងគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយបានរំខានដល់ការហោះហើរ និងបញ្ឆេះភ្លើងនៅលើដំបូលអគារលំនៅដ្ឋានមួយផងដែរ ។ បាល់ឡុងហោះនេះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាដែលកំពុងបន្តដោយក្រុងព្យុងយ៉ាងប្រឆាំងនឹងអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជននៅភាគខាងត្បូង ដែលតែងតែផ្ញើបាល់ឡុងដែលដឹករបស់របរដូចជា ខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង លុយ និង USB ដែលផ្ទុកដោយវីដេអូរបស់ក្រុម K-pop និងឯកសារនិទានជាច្រើន ។ មន្ត្រីម្នាក់នៅសាជីវកម្មអាកាសយានដ្ឋានកូរ៉េបានលើកឡើងថា បាល់ឡុងដែលសង្ស័យថា បានផ្អាកការហោះហើរ...
ក្រុងប៉ារីស៖យោងតាមចេញផ្សាយ VN Express បានប្រាប់ឲ្យដឹងថា World Aquatics កំពុងធ្វើតេស្តរកសារធាតុហាមឃាត់ក្នុងកីឡាយ៉ាងម៉ត់ចត់បំផុតមិនធ្លាប់មាននៃការប្រកួតកីឡាកីឡាអូឡាំពិកទីក្រុងប៉ារីស ជាពិសេសការធ្វើតេស្តទៅលើក្រុមអត្តពលិកហែលទឹកចិនរហូតដល់ ៤១៨ ដងឯណោះ។ ចាប់តាំងពីដើមខែមករាការធ្វើតេស្តរកសារធាតុហាមឃាត់ក្នុងកីឡាមានចំនួន ២,១៤៥ ដែលធ្វើឡើងលើអត្តពលិកចូលរួមការប្រកួត ដោយទីភ្នាក់ងារធ្វើតេស្តអន្តរជាតិ រួមទាំងអងង្គការផ្សេងទៀត ។ ក្រុមអត្តពលិកហែលទឹកទំាងអស់ត្រូវធ្វើតេស្តជាមធ្យម ៣.៤ ដងជាមួយនឹងសំណាកចំនួន៤,៧៧៤ ។ លោក Husain...
ចិន៖តារាសម្ដែងចិនដ៏ល្បីឈ្មោះនាង Wu Jinyan នាង Zhou Ye នាង Zhang Xiaofei និងតារាហុងកុង Janice Man បានបង្ហាញភាពឆើតឆាយរបស់ពួកគេជាមួយសម្លៀកបំពាក់រ៉ូបរបស់អ្នករចនាម៉ូដជនជាតិវៀតណាម Cong Tri នៅព្រឹត្តិការណ៍អន្តរជាតិផ្សេងៗតាមចេញផ្សាយពី VN Express ។ នាង Wu Jinyan...
វៀតណាម៖បើយោងតាមចេញផ្សាយ VN Express បានប្រាប់ឲ្យដឹងថា ក្រុមអត្តពលិកវៀតណាមទំាំងអស់ដែលឈ្នះមេដាយមាសការប្រកួតកីឡាអូឡាំពិកក្រុងបារីសនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តិរហូតដល់ ១ លានដុល្លារអាមេរិករួមទាំងប្រាក់រង្វាន់ផ្សេងទៀត។ រដ្ឋាភិបាលវៀតណាមបានប្រកាសថា អត្តពលិកទំាងអស់ឈ្នះមេដាយមាសអូឡាំពិកទទួលបាន ៣៥០ លានដុង (១៣.៨០០ ដុល្លារ) មេដាយប្រាក់ទទួលបានប្រាក់រង្វាន់៥០០,០០០ ដុល្លារ និងមេដាយសំរិទ្ធទទួលបានប្រាក់រង្វាន់២០០,០០០ ដុល្លារ ។ ប្រសិនបើកំណត់ត្រាមួយត្រូវបានបំបែក អត្តពលិកម្នាក់នឹងទទួលបានប្រាក់បន្ថែមចំនួន ១៤០ លានដុងទៀត។...
ម៉ុនតាណា៖អ្នកវិទ្យាសាស្ត្រអាមេរិកបានប្រាប់ឲ្យដឹងថា ការផ្ទុះចំហាយទឹកដ៏គួរឲ្យភ្ញាក់ផ្អើលនៅអាងទឹកក្តៅនៃឧទ្យានជាតិ Yellowstone បានមិនបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលនៅទីនោះឡើយ ហើយក្រុមការងារឧឡានបានបញ្ជូនមនុស្សរកកន្លែងសុវត្ថិភាព ខណៈថ្មដ៏ធំមានទំហំបាល់បោះបានហោះពីលើក្បាលបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ VOA ។ យោងតាមសាក្សី និងអ្នកវិទ្យាសាស្ត្រ ដែលបានពិនិត្យមើលវីដេអូនៃព្រឹត្តិការណ៍នេះ បានឲ្យដឹងថា ការផ្ទុះចំណាយកម្ដៅទឹកកាលពីថ្ងៃអង្គារនៅអាង Biscuit មិនបណ្តាលឲ្យមានអ្នករងរបួសឡើយ ខណៈ មនុស្សរាប់សិបនាក់បានរត់ចេញពីផ្លូវដើរ មុនពេលផ្លូវដើរធ្វើអំពីឈើត្រូវបានបំផ្លាញ។ ការផ្ទុះនេះបានធ្វើថ្មធំ ចំហាយទឹក និងភាពកខ្វក់ឡើងលើអាកាស។ ឧទ្យានជាតិ...
ចិន៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Zhong Shanshan ប្រធានក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំបំផុតរបស់ប្រទេសចិន Nongfu Spring Co., និងជាមហាសេដ្ឋីប្រទេសចិនមួយរូបបានខាត់បង់ទឹកប្រាក់អស់ចំនួន ១៥.២ ពាន់លានដុល្លា រអាមេរិកចាប់តាំងពីដើមឆ្នាំនេះ ហើយរូបលោកក៏ស្ថិតក្នុងចំណោមមហាសេដ្ឋីពិភពលោកជាច្រើននាក់ដែលខាត់បង់ប្រាក់រាប់ពាន់លានផងដែរ។ នៅពេលនេះរូបលោកក៏បានបាត់បង់ឈ្មោះជាមហាសេដ្ឋីក្នុងចំណោមមហាសេដ្ឋីប្រទេសចិន ទំាង ៥០០ នាក់លើសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន និងការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងចិន និងអ៊ុយក្រែនកាលពីថ្ងៃពុធ។ លោក វ៉ាង យី ក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់នៅពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅទីក្រុង Guangzhou។ ដោយកត់សម្គាល់ថា វិបត្តិអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៣...
រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសជាផ្លូវការថា ប្រទេសរុស្ស៊ីបានហាមឃាត់ពលរដ្ឋជប៉ុនចំនួន ១៣នាក់មិនឲ្យចូលប្រទេសរបស់ខ្លួន រួមទាំងប្រធានក្រុមហ៊ុន Toyota និង Viber ផងដែរចំពោះចំណាត់ការនេះធ្វើឡើងជាការសងសឹកនៃការដាក់ទណ្ឌកម្ម របស់ទីក្រុងតូក្យូប្រឆាំងនឹងទីក្រុងមូស្គូ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ RT។ បញ្ជីបុគ្គលដែលត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសរុស្ស៊ី រួមមានប្រធានក្រុមហ៊ុន Toyotaលោក Akio Toyoda នាយកប្រតិបត្តិក្រុមហ៊ុន Viber Rakuten Group...