អាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានឡើងវគ្គ ១៦ ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅកាលយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ ក្នុងពូល B បន្ទាប់ពីយកឈ្នះប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីតាលី...
តូក្យូ ៖ ក្រុមហ៊ុន Google LLCបានសហការជាមួយ សាកលវិទ្យាល័យតូក្យូ ដើម្បីចាប់ផ្តើមគំនិតផ្តួចផ្តើម ដែលប្រើបញ្ញាសិប្បនិម្មិត ដើម្បីដោះស្រាយបញ្ហា ប្រឈមដែលសហគមន៍មូលដ្ឋាន ក្នុងប្រទេសជប៉ុន ជួបប្រទះ ដូចជាកម្លាំងការងារធ្លាក់ចុះ ជាមួយនឹងគំរូជោគជ័យ នឹងត្រូវដាក់ឲ្យប្រើប្រាស់ ទូទាំងប្រទេសនៅឆ្នាំ ២០២៧ ។ Google បាននិយាយនៅសន្និសីទ បច្ចេកវិទ្យានៅទីក្រុងតូក្យូថា លោក...
វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានហាមឃាត់ក្រុមហ៊ុន សន្តិសុខអ៊ីនធើណេត Kaspersky ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ពីការផ្តល់ផលិតផលកម្ចាត់មេរោគ ដ៏ពេញនិយម របស់ខ្លួននៅអាមេរិក ជុំវិញបញ្ហាសន្តិសុខជាតិ ។ ទីភ្នាក់ងារនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ជាទូទៅកម្មវិធី កម្ចាត់មេរោគ Kaspersky នឹងមិនអាចដំណើរ...
១៧ មិថុនា ២០២៤– ក្រុមអ្នកបើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយដែលឆ្លងកាត់ទីនោះ។ តើហេតុអ្វីបានជាក្រុមអ្នកបើកបរទាំងនោះប្រមូលផ្ដុំគ្នាយ៉ាងកុះករនៅខាងមុខក្រុមហ៊ុន PassApp...
អាល្លឺម៉ង់ ៖ កីឡាករខ្សែប្រយុទ្ធជនជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo និងខ្សែប្រយុទ្ធអាល្លឺម៉ង់ កីឡាករ Thomas Müller ស្ថិតក្នុងចំណោម កីឡាករបាល់ទាត់ ដែលបង្ហាញនាឡិកា ប្រណីតពីម៉ាកល្បីៗដូចជា Rolex និង Franck Muller នៅព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯក...
ភ្នំពេញ៖ ដោយសារតែសង្កេតឃើញពីតម្រូវការ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៃបណ្ឌិត្យសភានគរបាលជាតិ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារ បង់អង្គុយចំនួន ១០០បង់បន្ថែម និងភេសជ្ជៈសរុប ៧៥០កេស ដើម្បីជួយសម្រាលបន្ទុកនៃការរៀបចំ និងការស្ថាបនាផ្សេងៗ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលជាតិ។...
អាល្លឺម៉ង់៖ កំពូលកីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ Ronaldo ត្រូវបានគេឃើញដើរកាត់ព្រៃដើម្បីថតរូបជាមួយអ្នកគាំទ្ររបស់លោកចំនួន ៣ នាក់ មុនពេលការប្រកួតបើកឆាករបស់ព័រទុយហ្គាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ Euro 2024 នៅប្រទេសអាល្លឺម៉ង់។ កាសែត The Sun បានរាយការណ៍ថា ប៉ុន្មានម៉ោងមុនការប្រកួតជាមួយសាធារណរដ្ឋឆេកនៅព្រឹកថ្ងៃពុធ កីឡាករ Ronaldo បានចំណាយពេលជួបអ្នកគាំទ្រ ៣ នាក់ដែលកំពុងរង់ចាំនៅខាងក្រៅដោយអត់ធ្មត់។ លោកត្រូវបានគេឃើញដើរតាមគុម្ពោតព្រៃមានកម្ពស់ខ្ពស់ជាងមនុស្សធម្មតាទៅកាន់កន្លែងដែលអ្នកគាំទ្រកំពុងឈរ។ កីឡាករបាល់ទាត់ឆ្នើមឈរនៅពីក្រោយរបងដែក...
រ៉ូម៉ាំង៖ តំបន់ឆ្នេរបុរាណដែលត្រូវបានបំផ្លិចបំផ្លាញដោយការផ្ទុះភ្នំភ្លើង Vesuvius កាលពីជិត ២០០០ ឆ្នាំមុន បានបើកដំណើរការឲ្យសាធារណជនប្រើប្រាស់ឡើងវិញ បន្ទាប់ពីការងារជួសជុល និងធ្វើការស្តាររចនាសម្ព័ន្ធតំបន់រួចជាស្ថាពរ ឆ្នេរបុរាណនៅឧទ្យានបុរាណវិទ្យា Herculaneum ត្រូវបានគេគិតថា ជាកន្លែងដែលបុរសជាង ៣០០ នាក់បានព្យាយាមដោយឥតប្រយោជន៍ ដើម្បីជួយសង្រ្គោះខ្លួនពីគ្រោះធម្មជាតិក្នុងឆ្នាំ ៧៩មុនគ.ស ខណៈពេលដែលកំពុងរង់ចាំការជួយសង្គ្រោះដោយកងកម្លាំងការពារស៊ីវិលដែលដឹកនាំដោយអ្នកប្រាជ្ញរ៉ូម៉ាំងដ៏ល្បីលោក Pliny the Elder។ តំបន់ឆ្នេរបុរាណនេះបានបើកឡើងវិញជាសាធារណៈកាលពីថ្ងៃពុធ...
ម៉ាឡេស៊ី៖ តារាសម្ដែងជនជាតិចិនដ៏ល្បីល្បាញលំដាប់ពិភពលោក នាង Fan Bingbing បានចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតទេសចរណ៍ប្រចាំទីក្រុង Melaka ប្រទេសម៉ាឡេស៊ី ដោយចាប់ផ្តើមភារកិច្ចរបស់នាងជាមួយនឹងយុទ្ធនាការ Visit Melaka 2024 ។ នេះបើយោងតាមកាសែត The Straits Times បានប្រាប់ឲ្យដឹងថា ការមកដល់របស់នាង Fan នៅអគារ Stadthuys...
នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នោះគឺ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” នៅឯសួនបណ្តោះអាសន្នគម្រោង ដឹស្តាផ្លាទីនីម អេកូ...