* ការផ្តល់ជូនសំបុត្រមានរៀងរាល់ថ្ងៃសុក្រ ភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ – តម្រូវការភ្ញៀវធ្វើដំណើរកាន់តែច្រើននារដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន Vietjet កំពុងពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់អ្នកចូលចិត្តដើរកំសាន្តតាមឆ្នេរសមុទ្រ ដោយការបង្កើនជើងហោះហើរទៅកាន់គោលដៅឆ្នេរសមុទ្រល្បីៗរបស់វៀតណាម ដូចជា ក្រុងញ៉ាត្រាង និង កោះភូកុក ខណៈពេលដែលបន្តពង្រីកបណ្តាញហោះហើរទៅកាន់គោលដៅអន្តរជាតិជាច្រើនទៀត។ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវពីសៀមរាប-ហាណូយទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនកាលពីចុងឆ្នាំមុន...
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន...
ភ្នំពេញ៖ នាពេលថ្មីៗនេះក្រុមបាល់ទាត់ដែលមានប្រជាប្រិយភាពខ្លាំង វិសាខា បាននាំយកគ្រូបង្វឹក និងគ្រូបង្វឹកផ្នែកកម្លាំងរបស់ក្រុមដើម្បីត្រៀមខ្លួមចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ២០២៤/២៥ និងព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ)នឹងចាប់ផ្តើមនាពេលខាងមុខនេះ។ យោងតាមប្រភពពីផេករបស់ក្លិបបាល់ទាត់វិសាខាបាននិយាយថា លោក Anthony John McMullen ដែលជនជាតិឡាវីយ៉ា ក្នុងនាមគ្រូបង្វឹកអ្នកចាំទី ហើយវត្តមានរបស់លោកគ្រូនឹងក្លាយជាផ្នែកមួយដ៏សំខាន់ដើម្បីជួយក្លិបឆ្ពោះទៅភាពជោគជ័យ នារដូវកាលថ្មីឆ្នាំ២០២៤/២៥ ខាងមុខ។...
អារ៉ាប៊ីសាអូឌីត ៖ រាប់ពាន់ករណី នៃភាពតានតឹងកម្ដៅ ក៏ត្រូវបានរាយការណ៍ កាលពីចុងខែមិថុនាឆ្នាំមុន ក្នុងអំឡុងពេលធម្មយាត្រាដ៏ពិសិដ្ឋ ដែលធ្វើឲ្យអ្នកធម្មយាត្រាមូស្លីម យ៉ាងហោចណាស់ ២៤០ នាក់បានស្លាប់ ។ ក្រសួងការបរទេសហ្ស៊កដានីបាននិយាយ កាលពីចុងសប្តាហ៍ថា អ្នកធ្វើធម្មយាត្រាមូស្លីមបានទទួល រងនូវកម្ដៅមិនធម្មតាក្នុងអំឡុងពេលធម្មយាត្រា Hajj នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយសីតុណ្ហភាព បានឡើងដល់ ៤៩ អង្សាសេកាលពីថ្ងៃអាទិត្យ...
អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” ក្រុមបាល់ទាត់ម្ចាស់ផ្ទះអាល្លឺម៉ង់ និងក្រុមបាល់ទាត់ ជម្រើសជាតិស្វីសត្រូវការ ៣ ពិន្ទុបន្ថែមដូចគ្នាសម្រាប់ពូល A ដើម្បីឲ្យតំបន់គ្រោះថ្នាក់នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ ។ ចំពោះពូល A...
ភ្នំពេញ ៖ នាងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដឹកនាំដោយលោកបណ្ឌិត មាស សារិន អគ្គលេខាធិការ នៃសហព័ន្ធបានចូលជួបពិភាក្សា ការងារជាមួយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា...
ភ្នំពេញ ៖ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានត្រៀមខ្លួន បញ្ជូនក្រុមកីឡាករ-កីឡាការិនី របស់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាទូក នាគអន្តរជាតិ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី ក្នុងនោះមានប្រតិភូ១រូប គ្រូបង្វឹក១រូប គ្រូជំនួយ១រូប និងកីឡាករចំនួន...
វៀតណាម ៖ បុរសម្នាក់នៅទីក្រុង Hai Phong ភាគខាងជើងប្រទេស វៀតណាម ត្រូវបានជាប់ពន្ធនាគារ រយៈពេល ១៨ ឆ្នាំពីបទសម្លាប់ស្ត្រីក្នុងតំបន់ និងលាក់សាកសព របស់នាងក្នុងធុងទឹក ដែលគេបោះបង់ចោល អស់រយៈពេល ១៣ ឆ្នាំ។ ដូចដែលបានប្រកាស នៅតុលាការនៅទីក្រុង Hai Phong កាលពីថ្ងៃចន្ទ...
ឥណ្ឌា ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្កឲ្យមានប្រតិកម្មក្នុងប្រទេសឥណ្ឌាជុំវិញការទទួលយកម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិក (EVMs) របស់លោក ខណៈប្រទេស ដែលមានប្រជាជនចំនួន ១.៤ ពាន់លាននាក់ នាពេលថ្មីៗនេះបានបញ្ចប់ការបោះឆ្នោត សកលរបស់ខ្លួន ក្នុងនោះប្រជាជនឥណ្ឌា ចំនួន ៦៤០ លាននាក់បានបោះឆ្នោតដោយប្រើប្រាស់ EVMs ជាចម្បង...
Ohio ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់បន្ថែមចំនួន ២.៣ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលទិន្នន័យ ចំនួន ៣ នៅកណ្តាលរដ្ឋ Ohio ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះមានមជ្ឈមណ្ឌលនៅ New Albany និង Lancaster ហើយមួយទៀតកំពុងសាងសង់នៅទីក្រុង Columbus ដើម្បីជួយផ្តល់ថាមពលដល់សេវាកម្មរបស់ខ្លួនដូចជាកម្មវិធី...