កាលីហ្វរញ៉ា៖ បើតាមការសិក្សាថ្មីមួយដោយបានវិភាគផលប៉ះពាល់សុខភាពផ្តោតទៅលើផ្សែងបារីរយៈពេលយូរបានឲ្យដឹងថា ប្រជាជនដែលរស់នៅនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានរងផលប៉ះពាល់ដោយការបំពុលពីផ្សែងភ្លើងឆេះព្រៃ និងផ្សែងភ្លើងផ្សេងបណ្តាលឲ្យស្លាប់ជាង ៥២,០០០នាក់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។ យោងតាមទិន្នន័យចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៨ ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ California- Los Angeles បានធ្វើការវិភាគលើការបំពុលបរិយាកាស PM2.5 ដាក់ឈ្មោះតាមទំហំរបស់សារជាតិពុលតិចជាង ២.៥ មីក្រូម៉ែត្រដែលបានសាយភាយពីភ្លើងឆេះព្រៃ និងបានរកឃើញផលប៉ះពាល់ដ៍សាហាវទៅលើប្រជាជនក្នុងតំបន់មានចំនួនច្រើនជាងការរំពឹង។ លោកស្រី...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងរៀបចំផែនការក្នុងការលក់ចេញកីឡាករសំខាន់ៗចំនួន៦រូបចេញនៅរដូវក្តៅនេះដើម្បីអាចប្រមូលទុនមកវិញបានខ្លះស្វែងរកគោលដៅកីឡាករថ្មីជំនួសវិញ។ កីឡាករទាំង៦រូបនេះដែលត្រូវលក់ចេញនឹងអាចជួយឲ្យ Bayern Munich អាចរៀបចំផែនការថ្មីជាមួយនឹងគ្រូបង្វឹកថ្មីហើយជឿជាក់ថាក្នុងនោះមានដូចជាកីឡាករ de Ligt, Kimmich, Goretzka, Coman, Gnary និង Mazraoui ផងដែរ។ គួរឲ្យដឹងដែរថាបច្ចុប្បន្នគេបានលេចឬថាកីឡាករ Kimmich...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានសម្រេចចិត្តក្នុងការចរចាម្តងទៀតជាមួយនឹងក្លឹប Fulham ដើម្បីចរចានាំយកកីឡាករ Joao Panhinha ពីអង់គ្លេសក្រោយបរាជ័យម្តងហើយកាលពីខែមករា។ កីឡាករខ្សែបម្រើការពារដ៏រឹងម៉ាំរូបនេះពិតជាសាកសមបំផុតសម្រាប់ចន្លោះប្រហោងដែលក្លឹបកំពុងរៀបចំធ្វើនៅពេលនេះដោយក្នុងនោះប្រភពដដែលជឿជាក់ថាការព្រមព្រៀងគ្នាជាពាក្យសំដីជាមួយនឹងកីឡាករក៏បានធ្វើរួចរាល់ហើយផងដែររងចាំតែឯកសារជាផ្លូវការប៉ុណ្ណោះ។ ជឿជាក់ថាការចុះហត្ថលេខាទិញយកកីឡាករ២៨ឆ្នាំរូបនេះនឹងអាចធ្វើឲ្យ Bayern Munich បង្ខំចិត្តត្រូវលក់កីឡាករមួយចំនួនចេញដើម្បីអាចប្រមូលបានលុយយ៉ាងហោចណាស់ពី៤០ទៅ៤៥លានអឺរ៉ូខណៈដែលកុងត្រារបស់គាត់ដែលទទួលបាននឹងបន្តរហូតដល់ឆ្នាំ២០២៨៕ ប្រែសម្រួល៖ស៊ុនលី
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង នឹងផ្គត់ផ្គង់យន្តហោះចម្បាំង Mirage ដល់អ៊ុយក្រែន និងបណ្តុះបណ្តាលទាហានរបស់ពួកគេ ។ លោក ម៉ាក្រុង បានលើកឡើងថា “យើងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មី និងផ្ទេរ Mirage 2000-5s” ។ មេដឹកនាំបារាំងរូបនេះ ក៏បានសន្យាបណ្តុះបណ្តាលកងវរសេនាតូចអ៊ុយក្រែនទាំងមូលចំនួន...
ទីក្រុងដាណាង ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) នៅទីក្រុង ដាណាង ប្រទេស វៀតណាម ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ឈរចំណាត់ថ្នាក់លេខ ៧ នៃតារាងមេដាយ...
ភ្នំពេញ ៖ លោក សំ វ៉ាន់ដេត អ្នកគ្រប់គ្រង សាលាបាល់ទាត់ និងជានាយកបច្ចេកទេស នៃក្លឹបបាល់ទាត់ព្រះខ័ន រាជស្វាយរៀង បានបង្ហាញក្តីប្រាថ្នាធំ របស់លោក ចង់ចូលដឹកនាំក្រុមបាល់ទាត់ កម្រិតយុវជនរបស់កម្ពុជា ដូចជាយុវជនក្រោម១៩ ឬយុវជនក្រោម២៣ ឆ្នាំសម្រាប់ការព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME ជាដើម ប្រសិនបើលោក...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមខ្លួនក្នុងការលក់ ចេញកីឡាករខ្សែប្រយុទ្ធស្លាប Raphinha ដើម្បីអាចទុកចន្លោះក្នុងការចរចានាំយកកីឡាករ Luis Diaz ដែលកំពុងលេងឲ្យ Liverpool។ ចាប់តាំងតែពីបានចូលរួមជាមួយនឹង Barcelona ពីក្លឹប Leeds កាលពីរដូវក្តៅឆ្នាំ២០២២ កន្លងមកក្នុងតម្លៃខ្លួន ប្រមាណជា៤៩លានផោនកីឡាករ Raphinha បានរកគ្រាប់បាល់ឲ្យក្លឹបសរុប២០គ្រាប់...
ចិន ៖ អ្នកវិទ្យាសាស្ត្រចិន បានយកឈ្នះលើបញ្ហា ប្រឈមមួយចំនួន ក្នុងការអភិវឌ្ឍន៍ទង់ជាតិ ពិសេសធ្វើពីសរសៃសូត្រ ត្រូវបានលាតត្រដាង កាលពីដើមសប្តាហ៍នេះ ដោយការចុះចត នៃយានអវកាស Chang’e 6 នៅលើភពព្រះច័ន្ទ ។ ទង់ជាតិ ដែលផលិត ឡើង ដើម្បីទប់ទល់នឹងបរិស្ថានខ្លាំង ដូចជាការប្រែប្រួល សីតុណ្ហភាពមធ្យម ខ្ពស់...
ឥណ្ឌូណេស៊ី ៖ តុលាការប្រទេសឥណ្ឌូណេស៊ី បានកាត់ទោសអ្នកប្រម៉ាញ់ម្នាក់ ឲ្យជាប់គុក ១២ ឆ្នាំកាលពីថ្ងៃពុធ បន្ទាប់ពីជនរូបនេះ ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទ សម្លាប់សត្វរមាស Javan ដ៏កម្រ និងដែលជិតផុតពូជអស់ យ៉ាងតិច ៦ ក្បាល ។ អាជ្ញាធរជឿថា សត្វរមាសឆ្លងទៅ កាន់កោះមានសត្វច្រើនជាងគេបំផុត របស់ប្រទេសឥណ្ឌូនេស៊ី...
ទីក្រុងគែរ ៖ អេហ្ស៊ីបនឹងនាំគណៈប្រតិភូ ដ៏ច្រើនបំផុតមិនធ្លាប់មានរបស់ខ្លួន ទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ជាមួយនឹងក្តីសង្ឃឹម នៃការឈ្នះមេដាយច្រើន ជាងកំណត់ត្រា របស់ខ្លួនពី៣ឆ្នាំមុន ហើយបន្តបង្កើតភាព ជោគជ័យរបស់ខ្លួន ដើម្បីចង់ក្លាយជាធ្វើជាម្ចាស់ផ្ទះកីឡារដូវក្តៅនៅឆ្នាំ ២០៣៦ ។ ទោះបីជាការសម្រេចចិត្តចុងក្រោយថា តើត្រូវចាប់ផ្តើមការដេញថ្លៃ ដើម្បីនាំយកកីឡាអូឡាំពិកទៅកាន់ទ្វីបអាហ្រ្វិក ជាលើកដំបូង នឹងសម្រាកជាមួយរដ្ឋាភិបាលក៏ដោយ ខណៈមន្ត្រីជាន់ខ្ពស់នៅគណៈកម្មាធិការ អូឡាំពិករបស់ប្រទេស...