ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍កំពុងចាប់ដៃគូគ្នាដើម្បីជំរុញលើកទឹកចិត្តអតិថិជនឱ្យមានស្មារតីទទួលខុសត្រូវដោយមិនត្រូវពិសាគ្រឿងស្រវឹងហើយបើកបរនោះឡើយ ។ ភាពជាដៃគូរយៈពេលមួយឆ្នាំនេះត្រូវបានដាក់ដំណើរការស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ ឆ្នាំដែលក្រុមហ៊ុននេះបើកដំណើរការនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៤ នេះ។ សកម្មភាពនេះជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានកំណត់ថា យន្តហោះយោធា Il-76 ត្រូវបានវាយប្រហារដោយមីស៊ីល ដែលត្រូវបានបាញ់ចេញពីតំបន់ Kharkov។ គណៈកម្មាធិការបានឲ្យដឹងថា ការស៊ើបអង្កេតបានរកឃើញថា ប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះ ដែលប្រើដើម្បីវាយប្រហារយន្តហោះ Il-76 មានទីតាំងនៅភូមិ Liptsy នៃតំបន់ Kharkov ។ ប្រភពបានឲ្យដឹងថា ឯកសារត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះនៅ...
វ៉ាស៊ីនតោន៖ គណៈវិនិច្ឆ័យរបស់តុលាការសហព័ន្ធអាមេរិកបានបង្គាប់ឲ្យលោក ដូណាល់ ត្រាំ ផ្តល់សំណងចំនួន ៨៣,៣លានដុល្លារដល់អ្នកសរសេរអត្ថបទ ជុំវិញការអត្ថាធិប្បាយបង្ខូចកេរ្តិ៍ឈ្មោះ ដែលធ្វើឡើងដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅពេលលោកកាន់តំណែងក្នុងឆ្នាំ២០១ ទាក់ទងនឹងការអះអាងដែលថាគាត់បានរំលោភផ្លូវភេទនាងក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ អ្នកឈរជួរមុខអាយុ ៧៧ឆ្នាំនៅក្នុងការប្រណាំងប្រជែងជ្រើសរើសប្រធានាធិបតីនៃសាធារណរដ្ឋបានពិពណ៌នាការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យថា “គួរឱ្យអស់សំណើច” ហើយបានឲ្យដឹងថា លោកនឹងប្តឹងឧទ្ធរណ៍។ អ្នកសរសេរអត្ថបទឈ្មោះលោកស្រី Jean Carroll បានអះអាងនៅក្នុងសៀវភៅអនុស្សាវរីយ៍ឆ្នាំ២០១៩ និងក្នុងឱកាសផ្សេងៗដែលលោក...
បរទេស៖ យោងតាមការស្រាវជ្រាវរកឃើញមួយដោយវិទ្យស្ថានស្រាវជ្រាវ PRRI របស់អាមេរិកកាលពីចុងសប្តាហ៍កន្លងមកនេះបានបង្ហាញថាតួលេខដល់ទៅជិត១ភាគី៣នៃពលរដ្ឋអាមេរិកជំនាន់ថ្មីឬហៅថា GenZ ដែលមានចន្លោះអាយុ១៨ទៅ២៥ឆ្នាំពួកគេសុទ្ធតែជាមនុស្សស្រលាញ់ភេទដូចគ្នា។ តួលេខនេះគឺជាភាគរយដ៏ធំបំផុតដែលត្រូវបានកត់ត្រាសម្រាប់ជំនាន់ណាទាំងអស់ដោយអ្នកស្ទង់មតិដែលបានធ្វើការស្រាវជ្រាវរបស់ខ្លួនក្នុងអំឡុងខែសីហា និងខែកញ្ញាលើគំរូមនុស្សជាង ៦៦០០នាក់ ។ PRRI មិនបានធ្វើការប៉ាន់ស្មានលើហេតុផលដែលអាចកើតមានសម្រាប់និន្នាការនេះទេ ដែលបានអមជាមួយនឹងសេរីភាវូបនីយកម្មយ៉ាងឆាប់រហ័សនៃអាកប្បកិរិយាអំពីការស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមអាមេរិក។ ទោះបីជាមានការផ្លាស់ប្តូរនេះក៏ដោយ ២០ភាគរយនៃមនុស្សពេញវ័យ Gen Z បាននិយាយថា ពួកគេបានជួបប្រទះនូវអរិភាព ឬការរើសអើងដោយសារតែនិន្នាការផ្លូវភេទរបស់ពួកគេ៕ ប្រែសម្រួល៖ស៊ុនលី
ឡូសអ៊ែនជីឡេស៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ឧទ្ធម្ភាគចក្រវិស្វកម្មរុករកនៅភពព្រះអង្គាររបស់អង្គការ NASA បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្រោយពីបានប្រតិបត្តិការអស់រយៈពេលជិត៣ឆ្នាំ នៅលើភពព្រះអង្គារ ។ អង្គការ NASA បានឲ្យដឹងថា ខណដែលឧទ្ធម្ភាគចក្រនៅតែហោះត្រង់ និងស្ថិតនៅក្នុងការទំនាក់ទំនងជាមួយអ្នកត្រួតពិនិត្យពីភពផែនដី រូបភាពនៃការហោះហើរលើកទី៧២របស់វានៅលើភពអង្គារកាលពីថ្ងៃទី១៨ ខែមករា ដែលបានបញ្ជូនមកភពផែនដីក្នុងសប្តាហ៍នេះបង្ហាញថា កំណាត់រ៉ូទ័រមួយ ឬច្រើនរបស់វា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Cedric Soares ដែលមិនសូវបានបង្ហាញខ្លួនលេងឲ្យក្លឹបកាំភ្លើងធំ Arsenal នោះពេលនេះកំពុងទាក់ចិត្តក្លឹបតួគី Galatasaray យ៉ាងខ្លាំង។ ប្រភពដដែលបានឲ្យដឹងទៀតថាកីឡាករខ្សែការពារកណ្តាលរូបនេះកំពុងស្ថិតនៅក្នុងបញ្ជីក្លឹបដែលត្រូវក្លាយខ្លួនជាកីឡាករគ្មានតម្លៃខ្លួនឡើយនៅខែមករានេះឬយ៉ាងយូរដើមខែកុម្ភៈហើយនោះបានក្លាយទៅជាមូលហេតុមួយដ៏សំខាន់ដែលធ្វើឲ្យ Galatasaray កំពុងព្យាយាមចរចាជាមួយនឹង Arsenal។ កីឡាករវ័យ៣១ឆ្នាំរូបនេះក្រៅតែពី Galatasaray ហើយក៏មានក្លឹប Besiktas ចាប់ចិត្តចង់បានកុងត្រារបស់គាត់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Olivier Giroud ដែលកំពុងលេងឲ្យក្លឹប AC Milan បច្ចុប្បន្នកំពុងមានព័ត៌មានក្នុងការផ្ទេរ ទៅលេងជាមួយ នឹងលីគកំពូលរបស់អាមេរិក។ ប្រភពដដែលបានសរសេរទៀតថា ឆ្លើយតបទៅនឹងសំណួរពីក្រុមអ្នកព័ត៌មានកីឡាករ Giroud ហាក់ដូចជាមិនបដិសេធទៅនឹងជម្រើសនៃការផ្ទេរទៅលេង នៅលីគកំពូលនេះឡើយដោយលើកឡើងថា នឹងរងចាំមើលកីឡាករខ្សែប្រយុទ្ធថ្មីម្នាក់ មកជំនួសតំណែងរបស់គាត់ជាមុនសិននៅ AC Milan។...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា គិតមកទល់នឹងថ្ងៃនេះក្លឹប Liverpool និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនទាន់បាត់នៅឡើយក្រោយការប្រកាសជាផ្លូវការពីសំណាក់លោក Jurgen Klopp ដោយផ្ទាល់ថាលោកនឹងដកខ្លួនចេញពីតំណែងនៅចុងរដូវកាលនេះ។ ព័ត៌មាននេះផ្ទុះភ្លាមបានធ្វើឲ្យបញ្ជីគ្រូបង្វឹកថ្មីបានកើតឡើងភ្លាមដែលសុទ្ធតែជាគ្រូបង្វឹកឆ្នើមៗដែលអាចមកជំនួសតំណែងនេះបានដែលក្នុងនោះសូម្បីតែអតីតកីឡាករឆ្នើមរបស់ក្លឹបគឺលោក Xabi Alonso លោក Roberto De Zerbi និងលោក Steven Gerrard ផងដែរ។ គួរឲ្យដឹងដែរថាបច្ចុប្បន្ន...
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែតំណាងឲ្យលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញចុះMOUជាមួយក្រុមហ៊ុនឯកជនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ នៅអាគារវឌ្ឍន:។ សម្រាប់ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវមានរយៈពេល...
ភ្នំពេញ៖ ដើមឆ្នាំថ្មី ខែថ្មី ឱកាសក្លាយជាម្ចាស់យូនីតនៃខុនដូ Orkide The Royal Condominium ដែល លោក លោកស្រីពេញចិត្តក៏កាន់តែមានភាពងាយស្រួលមួយកំរិតទៀត ដោយការបង់ប្រាក់ត្រឹមតែ $16/ថ្ងៃ និងអាចកាន់សោរចូលរស់នៅបានភ្លាមៗបន្ទាប់ពីអតិថិជនបង់បាន10%។ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា...