កូរ៉េខាងត្បូង៖ ក្រុមឧក្រិដ្ឋកម្មកូរ៉េ-ចិនរួមគ្នាមួយក្រុមត្រូវបានចាប់ខ្លួនពីបទឆបោកប្រាក់ចំនួន ១២២ពាន់លានវ៉ុន (៩២លានដុល្លារ) ពីជនរងគ្រោះចំនួន ៨៤ នាក់ក្នុងករណីឆបោកស្នេហារយៈពេល ៨ខែ ដោយក្រុមនេះបានក្លែងបន្លំជាស្ត្រីបរទេសដែលជាមរតកកូរ៉េ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលទៅក្នុងរូបិយប័ណ្ណគ្រីបតូក្លែងក្លាយ និងការវិនិយោគមាស នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreatimes។ ទីភ្នាក់ងារប៉ូលីសទីក្រុង Busan បានប្រកាសកាលពីថ្ងៃអង្គារថា សមាជិកចំនួន ១២ នាក់ រួមទាំងអ្នកជ្រើសរើសជនជាតិកូរ៉េម្នាក់ និងអ្នកគ្រប់គ្រងជនជាតិចិន ត្រូវបានចាប់ខ្លួន...
អង់គ្លេស ៖ នេះបើយោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness World Records បានប្រកាសកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាដោយដកស្រង់សំដីគ្រួសារ របស់លោកតាថា បុរសចំណាស់ជាងគេបំផុត របស់ពិភពលោក ជនជាតិអង់គ្លេស លោកតា John Tinniswood បានទទួលមរណៈភាពក្នុងអាយុ ១១២ ឆ្នាំនៅផ្ទះថែទាំសុខភាព នៅទីក្រុង Southport ភាគពាយព្យនៃចក្រភពអង់គ្លេស...
ចិន៖នេះបើតាមមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារ ដោយកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង អភិរក្សរបស់ប្រទេសចិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះថា ចំនួនសត្វខ្លាឃ្មុំផេនដាដ៏ធំនៅទូទាំងពិភពលោក បានចាប់កើនឡើងដល់រហូសត ៧៥៧ យោងតាមការចេញផ្សាយ ពីគេហទំព័រ China Daily ។ លោក Guan Zhi’ou ប្រធានរដ្ឋបាលព្រៃឈើ និងធម្មជាតិ បានធ្វើការកត់សម្គាល់ក្នុងសន្និសីទ Global Panda Partners...
ភ្នំពេញ៖ កាលពី ៣០ ឆ្នាំមុន ពេលដែលលោក ប៉ិច នី បានចូលរួមជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាជាលើកដំបូង លោកមានត្រឹមតែការប្តេជ្ញាចិត្ត និងក្តីសង្ឃឹមមួយប៉ុណ្ណោះ។ កាលនោះ លោកគឺជាយុវជននៅលីវម្នាក់ដែលទើបតែបានចាប់ផ្តើមបម្រើការងារដំបូង តែសព្វថ្ងៃនេះលោកគឺជាស្វាមី ជាឪពុក និងជាមេគ្រួសារ ជាមួយនឹងអនាគតដ៏ភ្លឺស្វាងដែលបានកសាងឡើងដោយការខិតខំប្រឹងប្រែង តាមក្តីសង្ឃឹម និងដោយស្នាដៃរបស់ខ្លួនផ្ទាល់ ហើយសមិទ្ធិផលទាំងនេះគឺកើតចេញពីការបម្រើការងាររយៈពេល ៣០ ឆ្នាំរបស់លោកជាមួយ...
ការប្រកួតក្នុងក្របខណ្ឌ Champions League កាលពីយប់មិញរវាងក្រុម Man City និងក្រុមហូឡង់ Feyenoord បានបញ្ចប់ទៅក្នុងលទ្ធផល៣ទល់នឹង៣។ ប៉ុន្តែយ៉ាងណាក្តីអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាក្រុម Man City គឺជាអ្នកស៊ុតបញ្ចូលទីបាន៣គ្រាប់នាំមុខមុនរួចទៅហើយដល់នាទីទី៥៣បែរជាបានបណ្តោយឲ្យក្រុម Feyenoord អាចរកគ្រាប់បាល់បានតាមស្មើមកវិញ។ បញ្ហាខ្សែការពាររបស់ Man City ប្រហែលជាឬសគុលនៃបញ្ហារបស់ក្រុមមួយរយៈចុងក្រោយ ដែល៦ប្រកួតមកហើយនៅគ្រប់ ការប្រកួត Man...
ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Robert Kuok ជាមហាសេដ្ឋីម៉ាឡេស៊ីដែលមានទ្រព្យសម្បត្តិ ១១.៧ ពាន់លានដុល្លារ ត្រូវបានគេស្គាល់ថា ជា “ស្តេចស្ករសនៃអាស៊ី” និងជាស្ថាបនិក នៃសង្វាក់សណ្ឋាគារប្រណីត Shangri-La នាបច្ចុប្បន្ន។ ទោះបីជាលោក Kuok បច្ចុប្បន្នមានអាយុ...
ហុងឌូរ៉ាស ៖ នាង Amelia Vega នាយកជាតិនៃ Miss Grand របស់ប្រទេសហុងឌូរ៉ាសបានចោទប្រកាន់ Miss Grand International (MGI) ថា បានផ្តល់អាទិភាព លើប្រាក់ ហើយសកម្មភាពមិនល្អ ធ្វើឲ្យនាងបានសម្រេចចិត្ត ប្រកាសពីការបញ្ចប់អាជ្ញាប័ណ្ណ MGI ក្នុងប្រទេសហុងឌូរ៉ាស ជាផ្លូវការ...
ចិន ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreatimes បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple ក្រុមហ៊ុន Tesla និង Starbucks ស្ថិតក្នុងចំណោមម៉ាកយីហោ អាមេរិកដែលទទួលស្គាល់បំផុត ក្នុងប្រទេសចិន ហើយវត្តមានរបស់ពួកគេមិនត្រឹម តែតំណាងឲ្យរឿងរ៉ាវជោគជ័យ ក្នុងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏មានសុច្ឆន្ទៈដ៏ទូលំទូលាយរវាងប្រទេសទាំង ២ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។...
ហ្សាកាតា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានច្រានចោលសំណើ វិនិយោគចំនួនទឹកប្រាក់ ១០០ លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងគោលបំណងលុបចោលការហាម ឃាត់ការលក់ iPhone 16 ដោយនិយាយថា វាខ្វះ ភាពយុត្តិធម៌ ដែលទាមទារដោយរដ្ឋាភិបាល។ ប្រទេសឥណ្ឌូនេស៊ី...
ម៉ូស្គូ/គៀវ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ត្រូវបានដកស្រង់សម្តី ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដែលបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងពិចារណាអំពីលទ្ធភាព នៃការដាក់ពង្រាយមីស៊ីល ដែលអាចបាញ់បានរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីនៅក្នុងតំបន់អាស៊ី ប្រសិនបើមីស៊ីលរបស់សហរដ្ឋអាមេរិក លេចរូបរាងឡើងនៅក្នុង តំបន់ដូចគ្នានោះ ។ លោក Ryabkov បានប្រាប់ដល់ អ្នកយកព័ត៌មាន នៅពេលសួរថា...