តូក្យូ៖ ប្រភពឧស្សាហកម្មមួយបាននិយាយកាលពីថ្ងៃសុក្រថា បុគ្គលិកប្រហែល ១,០០០ នាក់របស់ក្រុមហ៊ុន Nissan Motor Co ក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងត្រូវបានបណ្តេញចេញ ឬផ្លាស់ប្តូរទីតាំងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ ដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណេញ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ប្រភពបាននិយាយថា ការផ្លាស់ប្តូរនេះ ស្របតាមការសន្យាដែលក្រុមហ៊ុនរថយន្តធំទីបីរបស់ប្រទេសជប៉ុនបានធ្វើដើម្បីកាត់បន្ថយកម្លាំងពលកម្មពិភពលោករបស់ខ្លួនប្រហែល ៧ ភាគរយ...
ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់វ័យចាស់សិង្ហបុរី កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកីឡដ្ឋានបាល់ទាត់ស្តាតចាស់ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំង ២ ដែលជាគំនិតផ្តួចផ្តើមដោយ លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM និងផ្សព្វផ្សាយវិស័យទេសចេណ៍ក្នុងប្រទេសកម្ពុជា ព្រមទាំងត្រៀមខ្លួនការប្រកួតមិត្តភាពលក្ខណៈជាតិ...
ភ្នំពេញ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ – ដើម្បីអបអរទិវាអនាម័យបរិស្ថានជាតិ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបង្ហាញសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិរក្សបរិស្ថានកម្ពុជាតាមរយៈការដាំដើមកោងកាងចំនួន ៣ ០០០ ដើមនៅសហគមន៍នេសាទភូមិកែបក្នុងខេត្តកែប។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្ត។ ការដាំដើមកោងកាងគឺជាផ្នែកមួយនៃកម្មវិធីដែលកំពុងការពារ និងស្តារឡើងវិញនូវព្រៃកោងកាងដ៏សំខាន់ នៅតាមឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះយុទ្ធសាស្ត្រនិរន្តរភាព...
ឡាវ ៖ អ្នកគ្រប់គ្រងផ្ទះសំណាក់ ជនជាតិវៀតណាមម្នាក់ ត្រូវបានឃុំខ្លួន ដើម្បីសាកសួរ បន្ទាប់ពីអ្នកទេសចរជនជាតិ អូស្ត្រាលីវ័យក្មេង ២ នាក់បានស្លាប់ក្នុងមន្ទីរពេទ្យប្រទេសថៃកាលពីថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកស្លាប់ ទាក់ទងនឹងការពុលមេតាណុល អំឡុងពេលដើរលេងពេលយប់នៅ backpacker hotspot ក្នុងប្រទេសឡាវកើនឡើងដល់ ៦ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។...
វៀតណាម ៖ ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល កីឡាករ Rafaelson ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករ ចំនួន ៥០ នាក់ដំបូង របស់ប្រទេសវៀតណាម សម្រាប់ពានរង្វាន់ AFF Cup 2024 ប៉ុន្តែការចូលរួមរបស់កីឡាកររូបនេះ នៅតែមិនច្បាស់លាស់ ដោយសារតែបទប្បញ្ញត្តិសិទ្ធិទទួលបានរបស់ FIFA យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។...
អាមេរិក៖យោងតាមការ ចេញផ្សាយពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបង្ហាញខ្លួនជាលើកដំបូងនូវវេទិកា Apple Intelligence របស់ខ្លួនមានភាពវៃឆ្លាត កាលពីខែមុន ប៉ុន្តែវានៅតែខ្វះលក្ខណៈពិសេសជាច្រើន ដែលផ្តល់ដោយក្រុមហ៊ុន បច្ចេកវិទ្យាយក្សដទៃទៀត។ នេះបើយោងតាមអ្នកដែលមានចំណេះដឹង អំពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន Apple កំពុងប្រជែងគ្នាដើម្បីបង្កើតកំណែសន្ទនាបន្ថែមទៀតនៃជំនួយការឌីជីថល Siri របស់ខ្លួនក្នុងគោលបំណងចាប់យក ChatGPT...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួនដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន។ តើមានអ្វីខ្លះទៅ? 1. មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំជាពណ៌ខ្មៅ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ 2. ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា ទោះបីជាអ្នកឃ្លាន ឬឆ្អែតក៏ដោយ...
តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារណាដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្សស្គមៗគួរតែធ្វើដែរ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វីដែលជួយឲ្យមានសុខភាពល្អ។ យ៉ាងណាមិញ សម្រាប់មនុស្សស្គមៗ អ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ជាពិសេសការហាត់ប្រាណបែបលើកដុំដែកតែម្តង។ ការហាត់ប្រាណទៀងទាត់នឹងធ្វើឲ្យមានអារម្មណ៍ថាមានកម្លាំង យកល្អគួរតែហាត់ប្រាណឲ្យបានច្រើនជាពិសេសបើសិនជាអ្នកកំពុងតែរស់នៅបែបរវល់ ឬរបៀបរស់នៅបែបសកម្មច្រើន។ បើសិនជាអ្នកជាមនុស្សស្គម...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា លោក Nick Pickles អតីតប្រធានកិច្ចការពិភពលោកនៅវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ឋីប ច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk កំពុងចូលរួមជាមួយគូប្រជែងរបស់លោក Musk ដែលជាសហស្ថាបនិក OpenAI លោក Sam...
កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្មេងស្រីទើបនឹងកើតម្នាក់ ត្រូវបានគេប្រទះឃើញទុកចោល ក្នុងបន្ទប់ទឹកនៅមជ្ឈមណ្ឌល លក់ទំនិញមួយក្នុងខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ដោយម្តាយត្រូវបានគេស្គាល់ថា ជានិស្សិតវៀតណាមអាយុ ១៩ ឆ្នាំ ។ សារព័ត៌មាន Korea Times បានរាយការណ៍ថា ប៉ូលីសកូរ៉េខាងត្បូង...