Mohamed Salah ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កំពុងតែស្ថិតនៅលើផ្លូវវិលទៅរកកំណត់ត្រាដែលខ្លួនធ្លាប់ធ្វើបានកាលឆ្នាំ២០២២ គឺឈ្នះស្បែកជើងមាស និងពានរង្វាន់អ្នកនាំលេងល្អជាងគេប្រចាំឆ្នាំ។ នៅ Anfield ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំប្រធានបទក្ដៅគឺកុងត្រារបស់ Salah នឹងផុតនៅរដូវក្ដៅនៃរដូវកាលនេះ ខណៈមកដល់ពេលនេះមិន ទាន់មានព័ត៌មានជុំវិញកុងត្រាថ្មីនេះទេ។ តែគេមើលឃើញថា Salah បានធ្វើរឿងអស្ចារ្យជាច្រើន គឺលេងពោរពេញដោយភាពប៉ិនប្រសព្វ និងជួយក្រុមបានច្រើនខ្លាំងមែនទែន ។ គិតមកដល់សប្ដាហ៍ទី១៧ ក្រុមហង្សក្រហមកំពុងតែស្ថិតនៅ...
ហុងកុង ជាទីក្រុងមួយប្រៀបបានជាបេះដូង និង សរសៃឈាមនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។ តំបន់រដ្ឋបាលពិសេសរបស់ចិនមួយនេះ ជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល នៅលើពិភពលោក ដោយសម្បូរទៅដោយ Street Food យ៉ាងសម្បូរបែប អគារខ្ពស់ៗជាបណ្តុំសេដ្ឋកិច្ច ជីវិតពេលរាត្រី Night Life ដ៏គួរឱ្យចងចាំ រួមជាមួយទីតាំងប្រវត្តិសាស្រ្ត ជាដើម។ តើអ្នកមានគម្រោង សម្រាប់ដំណើរកម្សាន្ត ក្នុងថ្ងៃឆ្លងឆ្នាំ នាពេលខាងមុខហើយ...
ហាងកាហ្វេមួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបង្កើតមីនុយភេសជ្ជៈថ្មី មានឈ្មោះថា “ Ice Latte with Noodle ”។ កាហ្វេនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនឥណ្ឌូនេស៊ី ដោយសារតែវាមានភាពប្លែកខុសពីកាហ្វេដទៃ ដោយគេមិនដែលឃើញមានកាហ្វេណា ដាក់សរសៃមី នៅលើលើ ជា Topping នោះទេ។ ហាងកាហ្វេ Bilik...
បរទេស៖ CNN Indonesia បានរំលេចនូវឱកាសដ៏អស្ចារ្យរបស់ក្រុមវៀតណាមក្នុងការឈ្នះពាន ASEAN Cup ឆ្នាំ 2024 ដោយកត់សម្គាល់ថា ពួកគេគឺជាក្រុមតែមួយគត់ដែលដាក់កីឡាករល្អបំផុតរបស់ពួកគេនៅក្នុងការប្រកួត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការពិនិត្យឡើងវិញ របស់ខ្លួននៅមុនការប្រកួតជើងទីមួយ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងសិង្ហបុរី និងវៀតណាម...
វ៉ាស៊ីនតោន៖យោងតាមការចេញផ្សាយពីគេហទំព័រJapan Today ប្រាប់ឲ្យដឹងថា អាមេរិកកំពុងបើកការស៊ើប អង្កេតលើគោលនយោបាយ របស់ប្រទេសចិន សម្រាប់ឧស្សាហកម្មបន្ទះឈីប របស់ខ្លួន ជុំវិញការព្រួយបារម្ភថា ទីក្រុងប៉េកាំងកំពុងងាក ទៅរកមធ្យោបាយប្រឆាំង ការប្រកួតប្រជែងដ៏ទូលំទូលាយ និងមិនទីផ្សារដើម្បីបំផ្លាញ សេដ្ឋកិច្ចផ្សេងទៀត ។ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បាននិយាយថា ការស៊ើបអង្កេតផ្តោតទៅលើឧបករណ៍អេឡិចត្រូនិកមូលដ្ឋាន ដែលចូលទៅក្នុងអ្វីៗគ្រប់យ៉ាងតាំងពីរថយន្ត រហូតដល់ឧបករណ៍វេជ្ជសាស្ត្រ និងថាតើសកម្មភាពរបស់ចិនបង្កើតបន្ទុកសម្រាប់ពាណិជ្ជកម្មអាមេរិកឬអត់។...
បរទេស ៖ តារាសម្ដែងល្បី របស់ហុងកុងគឺលោក Kent Cheng បានលាតត្រដាងថា លោកធ្លាប់ជំពាក់បំណុលគេចំនួន ១៧ លានដុល្លារហុងកុង ស្មើនឹងប្រហែល ២,១៩ លានដុល្លារអាមេរិក ដែលបង្ខំឱ្យលោកលក់ទ្រព្យសម្បត្តិ រួមទាំងឡាន និងផ្ទះ។ កាសែត The Star បានរាយការណ៍ថា បន្ទុកហិរញ្ញវត្ថុនេះកើតចេញ ពីការបណ្តាក់ទុនមិនល្អកាលពីឆ្នាំ...
ភ្នំពេញ៖ នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។ លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើងរួមគ្នាបន្តសហការ និង ធ្វើការដើម្បីប្រទេសកម្ពុជាកាន់តែប្រសើរ»។ ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពេលវេលាដ៏សំខាន់នេះ។ ក្នុងកិច្ចសម្តែងការគួរសមនេះ ក្រុមហ៊ុន...
ភ្នំពេញ ៖ ចូលរួមអបអរ ឆ្នាំថ្មី២០២៥ នៅក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំ ដ៏អស្ចារ្យ របស់ណាហ្គាវើលដ៍ ! សូមអញ្ជើញបងប្អូនទាំងអស់ ចូលរួមឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយ ស្វាគមន៍ ឆ្នាំសកល នៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំ ដែលមានតែម្តងក្នុងមួយឆ្នាំ ក្នុងរាជធានីភ្នំពេញ។ ក្រៅពីការប្រគំតន្ត្រី ក៏មានរាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ...
យោងតាមការចេញផ្សាយរបស់ The Mirror បានឲ្យដឹងថាគ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola បានសារភាពថាពិតជាកំពុងមានបញ្ហាត្រូវដោះស្រាយពិតមែនជុំវិញទំរង់លេងធ្លាក់របស់ក្លឹបនៅប៉ុន្មានប្រកួតចុងក្រោយនេះ។ លោក Pep បាននិយាយថាករណីដែលក្លឹបនឹងមិនអាចមានសិទ្ធលេងនៅពានរង្វាន់ Champions League នោះវានឹងបង្កទៅជាបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរជាមិនខានសម្រាប់ក្លឹបខណៈដែលទំរង់លេងរបស់ Man City បានធ្លាក់ដល់ចំណុចអាក្រក់បំផុតមិនធ្លាប់មានរយៈពេល២១ឆ្នាំចុងក្រោយនេះ។ គ្រូបង្វឹករូបនេះក៏បានបង្ហាញអារម្មណ៍ព្រួយបារម្ភដែរថាកាន់តែយ៉ាប់ជាងនេះនោះគឺថាក្លឹបនឹងអាចបាត់ឈ្មោះចេញពីបញ្ជីពានរង្វាន់ Champions League...
គៀវ៖ លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុចំនួន១ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលគាំទ្រដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនោះ ។ លោក Shmyhal បានថ្លែងនៅក្នុងសារបង្ហោះនៅលើបណ្តាញ Telegram ថា “នេះគឺជាទុនដំបូងនៃការគ្រោងទុកចំនួន២០ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ត្រូវបានរៀបចំដើម្បីបែងចែកតាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក” ។ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន ក្រោយមកបានបំភ្លឺយ៉ាងដូច្នេះថា មូលនិធិត្រូវបានផ្តល់ជាជំនួយឥតសំណងក្រោមកម្ចីគោលនយោបាយអភិវឌ្ឍន៍មូលនិធិកំណើនទី២ហៅកាត់ (DPL)...