ភ្នំពេញ ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និង កីឡាទទួលបាន ការអញ្ញាតិពីផ្សារទំនើប ដឺភីក (The Peak) ផ្តល់ទីតាំងប្រកួត ដល់សហព័ន្ធកីឡាគុនដាវកម្ពុជា និង ការឧបត្ថម្ភគាំទ្រ សម្រាប់ការរៀបចំការ ប្រកួតកីឡាគុនដាវ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧...
ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ “ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅទីលានវាលស្មៅ នៃពហុកីឡដ្ឋានស្តាតចាស់ រវាងក្រុមតារាកម្ពុជា ក្រុម MC គុនខ្មែរ ប្រមូលថវិការបានយ៉ាងច្រើន សន្ធឹកសន្ធាប់ ជាង១ពានលានរៀល ។ លោក ខូវ ឆាយ...
ធ្យូបកាហ្វេ ជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ បានសម្ពោធសាខាថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកាក្រុមហ៊ុន ធ្យូបកាហ្វេ បានឱ្យដឹងថា៖ ធ្យូបកាហ្វេ បានបើកដំណើរការតាំងពីឆ្នាំ២០១៧ កត្តាដែលធ្វើឱ្យធ្យូបកាហ្វេ មានការគាំទ្រពីសំណាក់អតិថិជន ដោយសារការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងបំផុតក្នុងការធ្វើភេសជ្ជៈដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ តម្លៃសមរម្យ និងសេវារហ័សជូនអតិថិជន។ កញ្ញា...
ភ្នំពេញ៖ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និង Emirates បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការតភ្ជាប់ និងផ្តល់នូវជម្រើសការធ្វើដំណើរកាន់តែច្រើនរវាងទីក្រុងសំខាន់ៗក្នុងប្រទេសវៀតណាម និងទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម និងគោលដៅជាច្រើនទៀត។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមឯកឧត្ដម ផាម មិញជិញ ក្នុងវេទិកាធុរកិច្ចវៀតណាម-អេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ដោយបើកឱកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើន។ កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នឹងពង្រឹងការតភ្ជាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់គោលដៅពេញនិយមនៅក្នុងបណ្តាញហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ Vietjet តាមរយៈទីក្រុងហាណូយ ហូជីមិញ និងទីក្រុង ដាណាង ខណៈពេលដែលផ្តល់ជូនអតិថិជនរបស់Vietjet បង្កើនលទ្ធភាពធ្វើដំណើរតាមបណ្តាញហោះហើរសកលរបស់ក្រុមហ៊ុន Emirates តាមរយៈមជ្ឈមណ្ឌលឌូបៃជាមួយនឹងគោលការណ៍ធ្វើដំណើរ និងសេវាកម្មប្រកបដោយភាពរលូន។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ក៏ស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងការវិវត្តន៍នៃឌីជីថលក្នុងឧស្សាហកម្មអាកាសចរណ៍ផងដែរ។ លោក Adnan Kazim អគ្គនាយករង និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ Emirates មានប្រសាសន៍ថា៖ «វៀតណាម គឺជាទីផ្សារដែលបង្ហាញពីឱកាសយ៉ាងធំធេងក្នុងការជំរុញទេសចរណ៍...
ភ្នំពេញ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានធ្វើឱ្យការធ្វើដំណើរទៅកាន់ទីក្រុងឌូបៃកាន់តែមានភាពងាយស្រួល និងតម្លៃសមរម្យសម្រាប់អ្នកដំណើរកម្ពុជាជាមួយនឹង «កន្លែងផ្តល់ទិដ្ឋាការរួម» របស់ខ្លួនសម្រាប់ទិដ្ឋាការអេមីរ៉ាតអារ៉ាប់រួម តម្លៃសំបុត្រគួរឲ្យទាក់ទាញ និងផ្លូវអាកាសតភ្ជាប់ដោយរលូនទៅកាន់គោលដៅជាង ១៤០ ទីតាំងតាមរយៈទីក្រុងឌូបៃ និងប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Emirates បានចាប់ផ្តើមឡើងវិញនូវជើងហោះហើរពីភ្នំពេញទៅឌូបៃជារៀងរាល់ថ្ងៃតាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ ហើយកំពុងផ្តល់ជូនអ្នកដំណើរកម្ពុជានូវវិធី «មិនមានភាពស្មុគស្មាញ» ដើម្បីទទួលបានទិដ្ឋាការទេសចរណ៍ទៅកាន់ អេមីរ៉ាតអារ៉ាប់រួម នៅពេលកក់សំបុត្រយន្តហោះជាមួយក្រុមហ៊ុនអាកាសចរណ៍នេះដោយមិនចាំបាច់ទៅស្ថានទូត។ ឥឡូវនេះ អ្នកដំណើររបស់ក្រុមហ៊ុន Emirates ទាំងអស់ដែលត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរទៅឌូបៃអាចដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេនៅការិយាល័យ Emirates នៅជាន់ទី ១៦ នៃអាគារ The Peak ក្នុងរាជធានីភ្នំពេញ។ បន្ថែមពីភាពងាយស្រួល ក្រុមហ៊ុន Emirates ក៏កំពុងផ្តល់ជូននូវតម្លៃប្រកួតប្រជែងលើជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។...
ឥណ្ឌូនេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានរារាំងក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple មិនឲ្យលក់ iPhone 16 ក្នុងប្រទេសនេះ ប៉ុន្តែនៅតែអនុញ្ញាត ឲ្យអ្នកធ្វើដំណើរ ឬភ្ញៀវទេសចរណ៍ប្រើប្រាស់ iPhone 16 ផ្ទាល់ខ្លួនបាន។ ក្រសួងឧស្សាហកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី ទូកនាគកម្ពុជា ចំនួន១៧នាក់ ចូលរួមការប្រកួតកីឡាទូក នាគជ្រើសរើស ជើងពិភពលោក ឆ្នាំ២០២៤”2024 ICF Dragon Boat World Championships”នៅប្រទេសហ្វីលីពីន មានការចូលរួម ជូនដំណើរ ដោយ លោក វ៉ា គ្រី...
យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Antony ត្រូវបានក្លឹបបិសាចក្រហម Man UTD ប្រាប់ហើយថានឹងអាច ចាកចេញបាននៅក្នុង ខែមករាខាងមុខនេះ។ ក្រោយការប្រកាសបណ្តេញ គ្រូបង្វឹកលោក Erik Ten Hag ចេញកាលពីប៉ុន្មានថ្ងៃមុននេះ គេជឿជាក់ថា នឹងមានការផ្លាស់ប្តូរកីឡាករ និងទំរង់ធ្វើការនៅក្នុងក្លឹបជាច្រើន បន្តបន្ទាប់ទៀត...
សិង្ហបុរី ៖ មូលនិធិស្រាវជ្រាវជាតិរបស់សិង្ហបុរី (NRF) នឹងផ្តល់ថវិកាចំនួន ២៧០ លានដុល្លារ ដល់មជ្ឈមណ្ឌលជាតិ Supercomputing Center (NSCC) ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីបណ្តុះបណ្តាល អ្នកជំនាញ និងអភិវឌ្ឍកុំព្យូទ័រ ទំនើបជំនាន់ក្រោយ ដើម្បីបង្កើន AI តាមរយៈទេពកោសល្យ និងហេដ្ឋា...
ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានបើកវគ្គបំប៉នអាជ្ញាកណ្តាល និងចៅក្រម កីឡាហែលទឹក ពាក់ជើងទាត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ពាក់ជើងទា ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ (2024 1st CMAS South East Asian...