(ភ្នំពេញ)៖ ស្របពេលដែលផលិតផលកសិកម្មមួយចំនួន កំពុងតែមានបរិមាណសំបូរហូហៀរចំរដូវកាល ក្រុមហ៊ុន ជីប ម៉ុង បានសម្រេចប្រមូលទិញកសិផលតាមរដូវកាល ដើម្បីជួយសម្រាលបន្ទុកកសិករ និងបង្កើតចរន្តទីផ្សារដល់កសិផលខ្មែរឲ្យកាន់តែទូលំទូលាយ។ ជាមួយស្មារតីមោទកភាពលើផលិតផលជាតិ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែគាំទ្រគ្រប់ផលិតផលខ្មែរ ដូចជាបន្លែផ្លែឈើស្រស់ជាច្រើនមុខ សុទ្ធសឹងតែបញ្ជរទិញជាច្រើនគីឡូពីចំការបងប្អូនខ្មែរផ្ទាល់ សម្រាប់ដាក់លក់នៅក្នុងផ្សារកូនខ្មែរមួយនេះ។ ជាក់ស្តែង ជីប ម៉ុង ស៊ុបភើម៉ាឃីតនៅតែបន្តចាប់ដៃចូលរួមជាមួយកសិករខ្មែរផ្ទាល់ នៅតាមបណ្តាខេត្ត ដោយថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញផលដំណាំល្ហុងក្នុងចំនួនច្រើន សម្រាប់ថែមជូនអតិថិជនរបស់ផ្សារ ជីប ម៉ុង និងមួយផ្នែកទៀត សម្រាប់ចែកដល់បុគ្គលិករបស់ក្រុមហ៊ុន ជីប ម៉ុង។ គ្រប់អតិថិជនទាំងអស់ ដែលបានចំណាយចាប់ពី ៥ ដុល្លារឡើងទៅ នឹងទទួលបានផ្លែល្ហុងធម្មជាតិ ដាំដោយកសិករខ្មែរ ១០០ ភាគរយ ចំនួន ១ ផ្លែ ហើយក្នុងមួយវិក្កយបត្រទទួលបានត្រឹមតែ ៣ ផ្លែប៉ុណ្ណោះ។ កម្មវិធីថែមជូនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥ នៅគ្រប់សាខារបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត និង ជីប ម៉ុង អ៊ិចប្រេស រហូតដល់អស់ពីស្តុក។ មិនត្រឹមតែប៉ុណ្ណោះទេ ជីប ម៉ុង ក៏បានកំពុងប្រមូលទិញដំណាំស្វាយដែលកំពុងមានចំនួនច្រើនក្នុងទីផ្សារ ដើម្បីបន្តធ្វើការថែមជូនដល់អតិថិជនរបស់ ជីប ម៉ុង និងអាចជួយដល់កសិករខ្មែរឲ្យទាន់តាមរដូវកាលផងដែរ។ នេះជាទង្វើសាមគ្គីចុះយកអាសារគ្នាទៅវិញទៅមកដ៏ប្រពៃមួយ ដែលថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ជីប ម៉ុង តែងតែប្រកាន់យកកន្លងមក ព្រមទាំងបន្តជំរុញនិងលើកទឹកចិត្តដល់បងប្អូនកសិករខ្មែរគ្រប់ទម្រង់ ធ្វើយ៉ាងណាឲ្យវិស័យកសិកម្មក្នុងស្រុកកាន់តែរីកចម្រើនទៅមុខ និងកាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន រហូតអាចជួយរួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុកឲ្យកាន់តែមានសន្ទុះគាំទ្រទ្វេឡើង។ ជីប ម៉ុង គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក!
រាជធានីភ្នំពេញ ថ្ងៃទី05 ខែឧសភា ឆ្នាំ2025 – vivo សម្ពោធ V50 Lite ជាមួយនឹងថាមពលថ្ម BlueVolt 6500 mAh សាកថ្មលឿន 90W មានភាពធន់ខ្ពស់ មានការរចនាស្តើងបំផុត 7.79mm ព្រមទាំងមានមុខងារ AI ផងដែរ។ V50...
អាមេរិក ៖ នេះបើយោងតាមក្រុមហ៊ុន Microsoft បានឲ្យដឹងថា សេវាកម្មហៅទូរស័ព្ទតាមអ៊ីនធើណេតត្រួសត្រាយផ្លូវ Skype បានបិទជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីដំណើរការជិត ២២ ឆ្នាំ ខណៈក្រុមហ៊ុនកំពុងផ្លាស់ប្តូរការផ្តោតលើការផ្សព្វផ្សាយកម្មវិធី Teams របស់ខ្លួនជំនួសវិញ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។ សេវានេះត្រូវបានបើកដំណើរការដំបូងកាលខែសីហា...
DEARBORN៖ក្រុមហ៊ុន Ford Motor Co. និយាយថា ខ្លួនរំពឹងថានឹងទទួលផលចំណេញពីប្រតិបត្តិការរបស់ខ្លួនចំនួន ១.៥ ពាន់លានដុល្លារនៅឆ្នាំនេះ ហើយកំពុងដកការណែនាំហិរញ្ញវត្ថុពេញមួយឆ្នាំ ដោយសារតែភាពមិនច្បាស់លាស់ ដែលបង្កើតឡើងដោយគោលនយោបាយ ពាណិជ្ជកម្មវិវត្ត របស់រដ្ឋបាលលោក Trump ។ ក្រុមហ៊ុន Ford បាននិយាយកាលពីថ្ងៃចន្ទថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួន បានធ្លាក់ចុះប្រហែល ២ ភាគ...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា ពន្ធ ២៥ ភាគរយដែលដាក់ដោយ ប្រធានាធិបតីអាមេរិកលោក Donald Trump លើគ្រឿងបន្លាស់រថយន្តបរទេស បានចូលជាធរមានជាផ្លូវការ កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនកូរ៉េបានចាប់ផ្តើមរញ៉េរញ៉ៃ ដើម្បីរកដំណោះស្រាយជាផ្លូវការដែរ ។ អ្នកវិភាគមួយចំនួនរំពឹងថា ផលប៉ះពាល់នៃពន្ធគយទាំងនេះ នឹងធំជាងពន្ធលើការនាំចូលរថយន្ត ដែលបានបញ្ចប់ទៅទៀត។...
អាមេរិក ៖ មហាសេដ្ឋីវិនិយោគ Warren Buffett និងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានចូលរួមជាមួយក្រុមអ្នកដឹកនាំ អាជីវកម្មព្រមានប្រឆាំង នឹងគោលនយោបាយពាណិជ្ជកម្ម ដែលជំរុញដោយពន្ធគយ របស់ទីក្រុងវ៉ាស៊ីនតោន ដោយគូសបញ្ជាក់ថា ពួកគេកំពុងធ្វើឲ្យថ្លៃដើមកើន ឡើងសម្រាប់ក្រុមហ៊ុននៅអាមេរិក និងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច យោងតាមការចេញផ្សាយពីគេហទំព័រ China Daily...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា ទីបំផុត អ្នកវិទ្យាសាស្ត្រ បានរកឃើញអាថ៌កំបាំង នៃភាពជោគជ័យ របស់លោក Steve Jobs លោក Bill Gates និងលោក Mark Zuckerberg ដែលពួកគាត់ជានាយកប្រតិបត្តិ ជោគជ័យបំផុតទាំង...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Jorginho បានសម្រេចចិត្តក្នុងការចុះកុងត្រារយៈពេល៣ឆ្នាំហើោយជាមួយនឹងក្លឹបប្រេស៊ីឡ Flamengo មុនពេលដែលក្លឹបនឹងត្រូវលេងពាន Club World Cup។ កីឡាករអ៊ីតាលីរូបនេះបាន ក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួន តាំងតែពីចុងរដូវកាលមកម្ល៉េះហើយតាមផែនការនឹងត្រូវផ្ទេរទៅចូលរួមក្លឹបប្រេស៊ីលនេះ ដែលគាត់នឹងបន្តលេងរហូតដល់ឆ្នាំ២០២៨។ កីឡាករវ័យ៣៣ឆ្នាំរូបនេះធ្លាប់លេងឲ្យ Arsenal បាន១៨ខែប៉ុណ្ណោះ និងបានបន្តបានមួយរយៈពេលខ្លីទៀតកាលពីរដូវក្តៅឆ្នាំទៅ។ជាលទ្ធផលគាត់បានបង្ហាញខ្លួន បាន៧៨ដងឲ្យក្លឹបនិងក្រោយមកក៏មិនសូវបានបង្ហាញខ្លួនទៀតឡើយ។ បច្ចុប្បន្នកំពុងបន្តព្យាបាលរបួសផង ក្រោយការបង្ហាញ...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករឆ្នើមរបស់ក្លឹប Stuttgart ដើម្បីពង្រឹងតំបន់បម្រើកណ្តាល នៅរដូវកាលក្រោយ។ កីឡាករ Angelo Stiller បច្ចុប្បន្នកំពុងបង្ហាញទំរង់លេងល្អខ្លាំង នៅអាល្លឺម៉ង់ប៉ុន្តែក៏អាចមានឳកាសមកចូលរួម Liverpool នៅរដូវកាលក្រោយជាមួយនឹងកីឡាករល្អៗ ផ្សេងទៀតផងដែរដូចជា Szoboszlai, Alexis Mac...
បារាំង៖ព្រះរាជអាជ្ញាបារាំងបាននិយាយថា ប៉ូលីសបារាំងបានបើកការវាយឆ្មក់នៅចុងសប្តាហ៍ ដើម្បីដោះលែងបុរសម្នាក់ត្រូវបានចាប់ពង្រត់នៅទីក្រុងប៉ារីស ដើម្បីបង្ខំកូនប្រុសជាមហាសេដ្ឋីរូបិយបណ្ណរបស់លោកឲ្យបង់ប្រាក់ចំនួនជិត ៨ លានដុល្លារថ្លៃលោះ សកម្មភាពនេះបានចាប់ខ្លួនមនុស្ស ៥ នាក់ដែលជាប់ពាក់ព័ន្ធ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ការិយាល័យរដ្ឋអាជ្ញាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសដែលមិនស្គាល់អត្តសញ្ញាណនោះត្រូវបានគេតាមដានទៅកាន់អាសយដ្ឋានមួយនៅជាយក្រុងប៉ារីសនៃទីក្រុង Essonne ដែលប៉ូលីសបានឆ្មក់ចូលកាលពីល្ងាចថ្ងៃសៅរ៍។ លោកត្រូវបានគេចាប់ពង្រត់នៅសង្កាត់ទី១៤ ភាគខាងត្បូងក្រុងប៉ារីសនៅពាក់កណ្តាលព្រឹកថ្ងៃព្រហស្បតិ៍។ មន្ត្រីប៉ូលិសម្នាក់បាននិយាយទៅកាន់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា...