អាមេរិក ៖ សម្ព័ន្ធដែលដឹកនាំ ដោយលោក Elon Musk បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានផ្តល់ទឹកប្រាក់ចំនួន ៩៧.៤ ពាន់លានដុល្លារ ដើម្បីទិញ អង្គការមិនរកប្រាក់ចំណេញ ដែលគ្រប់គ្រង O penAI ជាជំនួយមួយផ្សេងទៀត ក្នុងការប្រយុទ្ធរបស់មហាសេដ្ឋី ក្នុងការរារាំងការ ចាប់ផ្តើមអាជីវកម្ម បញ្ញាសិប្បនិម្មិត ពីការផ្លាស់ប្តូរទៅ ជាក្រុមហ៊ុនរកប្រាក់ចំណេញ...
ហុងកុង ៖ សមាគមកីឡា និងគណៈកម្មាធិការអូឡាំពិក របស់ហុងកុងបានទាមទារ ឲ្យមានវិធានការវិន័យ កាលពីថ្ងៃចន្ទ ចំពោះអ្វីដែលខ្លួនហៅថា “ការវាយប្រហារដោយចេតនា និងធ្វើឲ្យអត្តពលិកហុងកុង រងរបួសដោយនារី ជនជាតិតូមិននីស្ថាន បន្ទាប់ពីការប្រកួត វាយកូនគោល លើទឹកកកក្នុងព្រឹត្តិការណ៍ Asian Winter Games យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជាបច្ចេកទេស និងជម្រាបជូនព័ត៌មាននានា ជុំវិញការប្រកួតកីឡាបាល់ទាត់ ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល។ លោក ពៅ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីបំផុតកីឡាករ CR7បានព្រមព្រៀងជាមួយនឹងក្លឹបរួចទៅហើយថា នឹងបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Al Nassr ថែមមួយឆ្នាំទៀតពោលគឺ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកីឡាកររូបនេះ ឈានចូលវ័យ៤០ឆ្នាំ។ Ronaldo ដែលបានចូលរួមក្លឹបយក្ស របស់អារ៉ាប់នេះកាលពីឆ្នាំ២០២៣ ជាមួយនឹងកុងត្រាដំបូងត្រឹមតែ២ឆ្នាំកន្លះប៉ុណ្ណោះ ដែលនេះមាមានន័យថា គាត់នឹងត្រូវបញ្ចប់កុងត្រាត្រឹមរដូវកាលនេះ។ ប៉ុន្តែយ៉ាងណាក្តីគេជឿជាក់ថាក្លឹបនិងកីឡាករអាចនឹងបន្តធ្វើការជាមួយគ្នាមួយរដូវកាលទៀតដែលសុពលភាពរបស់វានឹងមានរហូតទៅដល់ខែមិថុនាឆ្នាំ២០២៦។ ប្រភពដដែលបានសរសេរទៀតថា ការព្រមព្រៀងគ្នាត្រូវបានធ្វើឡើងប៉ុន្តែ ការប្រកាសជាផ្លូវការនឹងមិនត្រូវបានធ្វើឡើងភ្លាម នៅឡើយទេរហូតដល់ការចុះហត្ថលេខា...
ប្រេស៊ីល៖ មន្ត្រីអាកាសធាតុកំពូល របស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសនានាកំពុងបន្តប្តេជ្ញាចិត្ត ចំពោះផែនការអាកាសធាតុជាតិរបស់ពួកគេ ហើយសម្លឹងមើលការដឹកនាំ ការផ្លាស់ប្តូរថាមពលស្អាត ខណៈអាមេរិកគ្រោងនឹង ចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ លោក Simon Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខណ្ឌ UN ស្តីពីការប្រែប្រួលអាកាសធាតុ បានដាក់ចេញនូវអាទិភាពមុនកិច្ចពិភាក្សា ស្តីពីអាកាសធាតុប្រចាំឆ្នាំក្នុងខែវិច្ឆិកា ហើយបានលើកទឹកចិត្តប្រទេសនានាឲ្យរៀបចំផែនការ...
ពិតណាសថា ភាពចាស់ជរាកើតឡើងទៅតាមធម្មជាតិ ប៉ុន្តែអត្រាចុះខ្សោយឬ ភាពចាស់ជរារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។លោកអ្នកអាចធ្វើការសង្កេតទៅលើបុគ្គលពីរនាក់ដែលមានអាយុ ៦០ ឆ្នាំដូចគ្នា ។ បុគ្គលទី១ មើលទៅចាស់ទ្រុធទ្រោម ពិការ និងមិនអាចពឹងខ្លួនឯងបាន ចំនែកបុគ្គលម្នាក់ទៀតបែរជានៅមានកម្លាំងមាំមួន ដូចទើបតែមានអាយុ ៥០ឆ្នាំ ហើយគាត់អាចធ្វើការបានធម្មតាដូចគេឯងដូច្នោះដែរ ។ នេះជាការបង្ហាញថា ប្រាកដជាមានមូលហេតុអ្វីម្យ៉ាង ទើបបានធ្វើឲ្យបុគ្គលម្នាក់ៗឆាប់ចាស់ដូច្នេះ ។កត្តាទាំងនោះមានដូចខាងក្រោម ៖...
នៅលើរាងកាយរបស់យើង តើយើងមិនអាចប៉ះកន្លែងណាខ្លះ? ហេតុអ្វីទៅ?ពេលអ្នករមាស់ មិនថានៅទីណាទេ គឺអ្នកប្រាកដជាយកដៃអេះហើយ មែនទេ? ដោយអូតូម៉ាទិក យើងនឹងយកដៃអេះកន្លែងទាំងនោះ ដោយមិនបានគិតវែងឆ្ងាយឡើយ។ ប៉ុន្តែ តើអ្នកមានដឹងទេថា មានកន្លែងខ្លះ អ្នកមិនគួរយកដៃទៅប៉ះញឹកញាប់នោះទេ ពីព្រោះ វាអាចធ្វើឲ្យអ្នកឈឺ ឬឆ្លងមេរោគបាន។ខាងក្រោមនេះ គឺជាកន្លែងមួយចំនួន ដែលអ្នកមិនគួរយកម្រាមដៃប៉ះនោះឡើយ ៖១. ខាងក្នុងត្រចៀក ពីព្រោះ ការរុកចូលជ្រៅ...
ហ្សឺណែវ ៖ ទីភ្នាក់ងារជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ “UN” បាននិយាយថា មនុស្សជាង ៦ លាននាក់អាចនឹងស្លាប់ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ក្នុងរយៈពេល ៤ ឆ្នាំខាងមុខនេះ ប្រសិនបើរដ្ឋបាល របស់ប្រធានាធិបតី អាមេរិក លោក Donald Trump ទាញយកមូលនិធិសកល របស់ខ្លួនសម្រាប់កម្មវិធី យោងតាមការចេញផ្សាយ...
ប៉ារីស ៖ ក្រុមអ្នកវិភាគបាននិយាយថា ទំនាក់ទំនងរបស់មហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិក លោក Elon Musk ជាមួយប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ការគាំទ្រ របស់គាត់ ចំពោះគណបក្សស្តាំនិយមអឺរ៉ុប និងការវាយប្រហារលើគោល នយោបាយភាពចម្រុះ អាចជំរុញអតិថិជន នៅអឺរ៉ុបស្ថិតលើផ្លូវសេនឆ្ងាយពីក្រុមហ៊ុន ផលិតរថយន្តយក្សអាមរិក Tesla ហើយ...
ភ្នំពេញ៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីស្វាគមន៍បុណ្យចូលឆ្នាំថ្មី Vietjet ក៏នៅតែបន្តផ្តល់ជូនសំបុត្របញ្ចុះតម្លៃពិសេសដល់ភ្ញៀវធ្វើដំណើររហូតដល់ 50% រយៈពេលមួយសប្តាហ៍សម្រាប់គ្រប់ផ្លូវហោះហើរចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ ប្រូម៉ូសិនដ៏ពិសេសនេះ ផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងគោលដៅផ្សេងៗជាច្រើនទៀត។ ក្នុងអំឡុងពេលនៃការផ្តល់ជូនពិសេសរយៈពេល ៧ ថ្ងៃនេះ ខិត្តប័ណ្ណបញ្ចុះតម្លៃសំបុត្រ 50% សម្រាប់សំបុត្រ Eco-class មានលេខកូដប្រូម៉ូសិន BIGSALE50 ដែលភ្ញៀវធ្វើដំណើរត្រូវប្រើនៅពេលកក់សំបុត្រធ្វើដំណើរតាមរយៈគេហទំព័រផ្លូវការរបស់ Vietjet www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air ។ ការផ្តល់ជូននេះមាននៅទូទាំងបណ្តាញទាំងអស់របស់ Vietjet ជាមួយនឹងកាលបរិច្ឆេទធ្វើដំណើរដែលអាចបត់បែនបានចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥។ អ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីក ជាមួយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅពេញនិយមក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet។ បច្ចុប្បន្ននេះ Vietjetដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលមានការធ្វើដំណើរការយ៉ាងរលូន ដោយផ្តល់នូវជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីទីក្រុងដែលជាបេះដូងសេដ្ឋកិច្ចដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំនៃប្រទេសវៀតណាម។ ប្រទេសវៀតណាមមានភាពល្បីល្បាញអំពីសម្រស់ធម្មជាតិដ៏អស្ចារ្យបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប មុខម្ហូបដ៏ឆ្ងុយឆ្ងាញ់ និងសេវាធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ ត្រូវតែទៅទស្សនាសម្រាប់ការស្វែងយល់អំពីទិសដៅកម្សាន្តអន្តរជាតិ។ ពីឆ្នេរសមុទ្រដែលមានខ្យល់អាកាសដ៏បរិសុទ្ធនៃទីក្រុង ដាណាង ញ៉ាត្រាង និងកោះកុកទៅកាន់អច្ឆរិយវត្ថុបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រ ហាឡុង នីញប៊ិញ, ហូយអាន និង Hue ឬភាពទាក់ទាញនៃទីក្រុងហាណូយរហូតដល់ផ្លូវដែលមានភាពអ៊ូអរនៃទីក្រុងហូជីមិញប្រទេសវៀតណាម ដែលផ្តល់ជូនការកម្សាន្តគ្រប់បែបយ៉ាងសម្រាប់អ្នកធ្វើដំណើរគ្រប់ប្រភេទ។ ក្រុមហ៊ុន Vietjet បាននិងកំពុងពង្រីកបណ្តាញជើងហោះហើរត្រង់របស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងបន្តពង្រឹងជើងហោះហើរអន្តរជាតិរបស់ខ្លួនជាមួយនឹងផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ និងហាណូយទៅកាន់ទីក្រុងប៉េកាំង និងក្វាងចូវ(ប្រទេសចិន) ក៏ដូចជាទីក្រុងហូជីមិញទៅកាន់ទីក្រុងបាងកាឡូ និង អ៊ីដ្រាបាដ(ឥណ្ឌា) ។ (*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ (**) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត