ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួត បាល់ទាត់មនុស្សធម៌ ក្រោមមូលបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា...
ហុងកុង ៖ មន្ត្រីសុខាភិបាល កំពូលរបស់ទីក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងហុងកុងនឹង ហាមឃាត់ការកាន់កាប់ និងប្រើប្រាស់ធុងបារីអេឡិច ត្រូនិកនៅទីសាធារណៈ នៅពាក់កណ្តាលឆ្នាំ ២០២៦ ខណៈដែលរដ្ឋាភិបាល បានជំរុញទៅមុខជាមួយនឹងរបៀបវារៈប្រឆាំងនឹងថ្នាំជក់របស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។ ការជក់បារីនៅតែជារឿងធម្មតា នៅទីក្រុងហុងកុង ទោះបីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុចិនបានហាមឃាត់ការនាំចូល ផលិត និងលក់បារីអេឡិចត្រូនិច...
ក្រុមអ្នកស្រាវជ្រាវជនជាតិ អាមេរិកបាននិយាយថា ក្មេងៗជំនាន់ក្រោយជនជាតិអាមេរិក នឹងអាចចេះជក់បារី ប្រសិនបើ ឪពុកម្តាយរបស់ពួកគេ ឬ មានសាច់ញាតិជាអ្នកជក់បារី ។ លោក Mike Vuolo នៃមហាវិទ្យាល័យ Purdue ព្រមទាំងលោក Jeremy Staf f នៃមហាវិទ្យាល័យ Pennsylvania បានធ្វើការពិនិត្យទិន្នន័យ ដែលទទួលបាន...
បើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនអាចដកដង្ហើមបានគ្រប់គ្រាន់ទេ នោះមានន័យថា ជាការពិបាកដកដង្ហើមហើយ ។ ការពិបាកដកដង្ហើម អាចជាសញ្ញាមួយ នៃបញ្ហាសុខភាព ដែលវាច្រើនតែទាក់ទងនឹងជំងឺបេះដូង ឬសួត ។ ប៉ុន្តែអ្នកក៏អាចធ្លាប់មានការ ពិបាកដកដង្ហើមនេះ បណ្តោះអាសន្ន ក្រោយពីហាត់ប្រាណហត់ខ្លាំងដែរ ។អាការៈសំខាន់ នៃការពិបាកដកដង្ហើម គឺដង្ហើម ឬចង្វាក់ដង្ហើមញ៉ាប់ ។ វាអាចកើតឡើងយូរបំផុតរយៈពេលមួយនាទី ឬពីរនាទីក្រោយពីធ្វើសកម្មភាពខ្លាំងពេក។...
ស្ទីលក្នុងការតែង ក្រចករបស់ស្រ្តីម្នាក់ៗអាចមិនដូចគ្នា ។ អ្នកខ្លះចូលចិត្តក្រចកវែង អ្នកខ្លះចូលចិត្តក្រចកខ្លី ព្រោះវាងាយស្រួលថែទាំ។ ប៉ុន្តែទោះបីជាអ្នកចូលចិត្តបែបណាក៏ដោយ រឿងសំខាន់ដែលធ្វើឲ្យក្រចកអ្នកមានសោភ័ណភាពនោះ ពុំស្ថិតនៅលើការវែងរបស់ក្រចកនោះទេ ក្រចកដែលវែងពេក ឬខ្លីពេកក៏មិនស្អាតដែរ តែក្រចកដែលវែងល្មមមានភាពរលោងភ្លីថ្លាតាមធម្មជាតិជាក្រចកដែលមានសុខភាពល្អ និងធ្វើឲ្យមើលទៅស្អាតមិនគួរឲ្យជឿពាក្យដែលគេនិយាយ”បើចង់មើលថានរណាមានសុខភាពល្អ និងចេះក្សាអនាម័យឬអត់ ត្រូវមើលត្រង់ក្រចកដៃជើងជាសំខាន់” ។ អាថ៍កំបាង ៨ចំណុច ដើម្បីក្រចកស្អាត៖ ១-កាត់ និង ច្រឹបស្បែកបរិវេណក្រចកឲ្យបានរៀបរយ។...
កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្នែករថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីសម្ពោធជាផ្លូវការរថយន្តស៊េរីថ្មីឆ្នាំ2025 ទៅលើរថយន្តប្រភេទ Pick up Ford Ranger, ប្រភេទ SUV Ford Everest និង Ford Territory ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ...
ជំងឺរលាកស្រោមសួត គឺជាការរលាកនៃជាលិការវាងសួត និងឆ្អឹងជំនី។រោគសញ្ញានៃជំងឺរលាកស្រោមសួតរោគសញ្ញាទូទៅបំផុតនៃការរលាកស្រោមសួត គឺការឈឺទ្រូងស្រួចស្រាវ នៅពេលអ្នកដកដង្ហើមយ៉ាងជ្រៅ។ ជួនកាល អ្នកក៏អាចមានអារម្មណ៍ឈឺចាប់ក្នុងស្មាផងដែរ។ ការឈឺចាប់ អាចនឹងកាន់តែអាក្រក់ នៅពេលដែលអ្នកក្អក និងកណ្តាស់។ វាអាចត្រូវបានធូរស្រាលដោយការដកដង្ហើមរាក់ៗ។រោគសញ្ញាផ្សេងទៀតរួមមាន ការដង្ហើមខ្លី និងក្អកស្ងួត។ ពេលត្រូវទៅជួបគ្រូពេទ្យសូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់ទ្រូង ឬរោគសញ្ញាដទៃទៀតនៃជំងឺនេះ។ ជាទូទៅ គេអាចវិភាគរោគវិនិច្ឆ័យបានតាមរយៈរោគសញ្ញារបស់អ្នក។ គ្រូពេទ្យរបស់អ្នកនឹងស្តាប់សំលេងនៅតំបន់ទ្រូងរបស់អ្នក។ ការធ្វើតេស្តបន្ថែមទៀតប្រហែលជាត្រូវការជាចាំបាច់ ដើម្បីស្វែងយល់ថាតើអ្វីដែលបណ្តាលឲ្យមានជំងឺនេះ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Vinicius Junior អាចនឹងធ្វើការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការផ្ទេរទៅលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីតបន្ទាប់ពីមានការលើកឡើងដោយមិត្តរួមក្លឹបរបស់គាត់ជាច្រើននៅ Real Madrid។ កីឡាករ Luka Modric បានធ្វើការអះអាងថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះបានដើរចេញពីបន្ទប់សម្លៀកបំពាក់ភ្លាមៗក្រោយការបញ្ចប់ការប្រកួតនានានិងជាពិសេសជ័យជំនះលើក្រុម Leganes ក្នុងលទ្ធផល៣ទល់នឹង២។ Modirc បានលើកឡើងបន្ថែមទៀតនិងក៏ដូចជាការមើលឃើញរបស់មិត្តរួមក្លឹបផ្សេងទៀតផងដែរថា Vinicius Jr. បានផ្លាស់ប្តូរអត្តចរិតយ៉ាងខ្លាំងក្រោយបាត់បង់ពានរង្វាន់ Ballon d’Or...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថា ពិតជាបានសុំធ្វើការចរចាជាមួយ នឹងកីឡាករ Fermin Lopez ពិតមានកាលពីក្នុងខែមករា ប៉ុន្តែយ៉ាងណាក្តីកីឡាកររូបនេះ បានសម្រេចចិត្តច្បាស់ហើយគឺ មិនចាកចេញនោះទេ ។ តារាឆ្នើមលេងក្នុងតំបន់បម្រើប្រយុទ្ធរូបនេះ ជឿជាក់ថារូបគេពិតជាមានអនាគត ខ្លាំងណាស់ បើសិនជានឹងនៅបន្តលេង ជាមួយនឹងBarcelona...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Bayer Leverkusen និងគ្រូបង្វឹកលោក Xabi Alonso នៅតែបន្តធ្វើបានកំណត់ត្រាថ្មីមួយទៀត ដែលរយៈពេល៣៣ឆ្នាំមកនេះ មិនទាន់មានអ្នកណាបំបែកបាននៅឡើយ។ ប្រកួតស្មើនឹងក្រុម Wolfsburg យប់មិញ មានន័យថាក្រុម Leverkusen គឺមិនដែលស្គាល់ពាក្យថា ចាញ់ឡើយ ក្នុងការប្រកួតក្រៅទឹកដីរបស់ខ្លួនចំនួនឬ away matches...