João Félix បានផ្ទេរទៅកាន់ទឹកដីរបស់ AC Milan ជាផ្លូវការហើយ ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea រហូតដល់ដាច់រដូវកាលនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគ្រាន់តែទៅដល់ទឹកដីអ៊ីតាលី ហើយចូលលេងប្រកួតទី១ភ្លាមគេទាត់ចូលបាន១គ្រាប់ជួយ AC Milan យកឈ្នះ Roma ៣-១ ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ ក្លឹបថ្មីរបស់គេតែម្ដង។ ១គ្រាប់របស់ João Félix កើតឡើងនាទីទី៧១...
China Mobile ដែលជាក្រុមហ៊ុនទូរស័ព្ទ របស់ចិន មានអ្នកប្រើច្រើនបំផុតនៅលើពិភពលោក អះអាងថា បានបាញ់សាកល្បងផ្កាយរណប 6G បានដោយជោគជ័យ។ ផ្កាយរណបនេះ ត្រូវបាន China Mobile បញ្ជាក់ថា ជាផ្កាយរណប 6G ដំបូងគេបង្អស់នៅលើ ពិភពលោក។ ប្រព័ន្ធ 6G មិនទាន់ត្រូវបានទទួលស្គាល់ និង...
ព្រះអាទិត្យសប្បនិម្មិត របស់ចិន បានបំបែកកំណត់ត្រាថ្មី របស់ពិភពលោក ដោយអាចរក្សាបាន Plasma រយៈពេល ១៧ នាទី។ នេះជាការបើកផ្លូវថ្មីមួយទៀត សម្រាប់ការឈានទៅអភិវឌ្ឍន៍ ថាមពល Fusion ដើម្បីបង្កើតថាមពលស្អាត មិនប៉ះពាល់បរិស្ថាន សម្រាប់ប្រើប្រាស់ក្នុងរយៈពេលវែង ។ ព្រះអាទិត្យសប្បនិម្មិតរបស់ចិន ឬ China Artificial Sun...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករសញ្ជាតិមិកស៊ិកូ Santi Gimenez ត្រូវបានក្លឹប AC Milan ប្រគល់អាវលេខ៧ ដែលជាលេខល្អបំផុត របស់ក្លឹបក្រោយ ទើបបានបញ្ចប់ការផ្ទេរពីក្លឹប Feyenoord។ ការមកដល់របស់ Gimenez ធ្វើឡើងបន្ទាប់ពីកីឡាករ Alvaro Morata បានសម្រេចចិត្ត ចាកចេញទៅចូលរួមក្លឹបតួគី Galatasaray...
ឈឺក្បាលការស្រាវជ្រាវថ្មី បានឲ្យដឹងថា អ្នកជម្ងឺប្រកាំង (ឈឺក្បាលមួយចំហៀង) ក្រោយពេលទទួលទានទឹកជាប្រចាំ ជួយឲ្យអាការៈជម្ងឺថយចុះបាន ។ ក្រៅពីនេះការសាកសួរទីលើអ្នកជម្ងឺបានបញ្ជាក់ថា អ្នកជម្ងឺចំនួន៣៤នាក់ក្នុងចំណោម ៩៥នាក់ នឹងមានការឈឺក្បាលកាន់តែខ្លាំង ប្រសិនបើពុំទទួលទានទឹក។ សមាធិទឹកនៅក្នុងរាងកាយមាន ចំណែកជួយឲ្យមនុស្ស អាចធ្វើសមាធិ និងផ្តោតការយកចិត្តទុកដាក់ក្នុងការងារ ព្រោះវាជួយជំរុញប្រព័ន្ធប្រសាទ និង មិនធ្វើឲ្យងាយមានអារម្មណ៍តានតឹង។ ដូច្នេះការទទួលទានទឹកឲ្យគ្រប់គ្រាន់...
នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2025 ធនាគារ ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុត និងផ្តល់សេវាហិរញ្ញវត្ថុទំនើបឈានមុខគេនៅកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្ម វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុនានា ដោយដាក់ដំណើរការផ្លែតហ្វមទូទាត់អនឡាញរបស់ ABA ទៅក្នុងប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO)។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ...
ខេត្តស្វាយរៀង ៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដឹកនាំប្រតិភូ សហព័ន្ធ ចូលរួមកិច្ចប្រជុំ ជាមួយរដ្ឋបាល ខេត្តស្វាយរៀង ដើម្បីពិភាក្សាពាក់ព័ន្ធការងារដីធ្លី ដែលត្រៀមសាងសង់ មជ្ឈមណ្ឌលកីឡាលើទឹក ខេត្តស្វាយរៀងក្រោមអធិបតីភាព លោក ប៉េង...
តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការស្លាប់របស់តារា សម្ដែងស្រីតៃវ៉ាន់ អ្នកនាង Barbie Hsu នៅអាយុ ៤៩ ឆ្នាំ បានបង្កឲ្យមានចម្ងល់ផ្លូវច្បាប់ ជុំវិញការមើលថែកូនកូនតូចៗ ២ នាក់ និងការបែងចែកទ្រព្យសម្បត្តិ រាប់លានដុល្លារអាមេរិករបស់អ្នកនាង។ យោងតាមមេធាវីតៃវ៉ាន់លោក Lu...
អាមរិក ៖ យោងតាមការចេញ ផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទូរស័ព្ទ iPhone 15 គឺ ជាស្មាតហ្វូនលក់ដាច់បំផុត របស់ពិភពលោកនាឆ្នាំ ២០២៤ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានផ្តាច់មុខក្នុងចំណាត់ថ្នាក់កំពូលទាំង ១០...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលអំពីលទ្ធភាព ក្នុងការផ្ទេរកីឡាករយុវជនឆ្នើមម្នាក់ ដែលកំពុងលេងឲ្យក្លឹប Sporting CP នៅរដូវក្តៅខាងមុខនេះ។ កីឡាករ Dario Essugo បានក្លាយទៅជាគោលដៅដ៏មាន សក្តានុពលរបស់ក្លឹបធំៗនៅអឺរ៉ុបជាពិសេសតោខៀវ Chelsea តែម្តងហើយជឿជាក់ថា តម្លៃខ្លួនរបស់កីឡាករអាចមាន ប្រហែលជា២០លានផោន ។...