លើស្មាតហ្វូន ការថតរូបមួយសន្លឹកគឺងាយទេ ប៉ុន្ដែដំណើរការរបស់វា ទម្រាំបានរូបមួយសន្លឹកទើបជារឿងវែងឆ្ងាយ ហើយបើតាមដានលម្អិតពីវា ពិតជាគួរឱ្យចាប់អារម្មណ៍ ។ តោះមកស្វែងយល់ទាំងអស់គ្នា! ១. ពន្លឺ ការផលិតរូបរបស់កាមេរ៉ា សំខាន់បំផុតគឺពន្លឺ ដែលពន្លឺនេះនាំឱ្យមានរូបចូលទៅក្នុងកាមេរ៉ា និងដំណាក់កាលជាច្រើនទៀត។ ២. Lens ជាកែវរាងមូលនិងផ្ទៃកោង ជាទូទៅគេប្រើកែវលែនលើសពី១លើប្រព័ន្ធកាមេរ៉ាស្មាតហ្វូន។ គេប្រើវាផ្ដោតទៅលើការចាប់ពន្លឺពីរូបភាព វាពត់ពន្លឺនោះ បន្ទាប់មកបញ្ជូន បន្តទៅកាន់...
Alphonso Davies សម្រេចបន្តកុងត្រាថ្មីនៅ Bayern Munich ហើយ ខណៈដែលកុងត្រាចាស់ នឹងផុតនៅឆ្នាំ ២០២៥ នេះ ។ ការសម្រេចចិត្តតកុងត្រានេះមិនទាន់ច្បាស់ថា នឹងបន្តដល់ពេលណានោះទេ គ្រាន់តែតាមភ្នាក់ងាររបស់គេបញ្ជាក់ពីការបដិសេធទាំងអស់ រាល់ការស្នើឲ្យចាកចេញពីក្លិបនៅទឹកដីអាល្លឺម៉ង់មួយនេះ ។ នៅមួយរយៈពេលចុងក្រោយនេះ ព័ត៌មានចចាមអារ៉ាមដែលមានការតាមចែចូវទៅ លើខ្សែការពារស្លាប Alphonso Davies គឺមានច្រើនមែនទែនមិនថាក្រុម...
អតីតខ្សែប្រយុទ្ធរបស់ Barcelona គឺកីឡាករ Neymar បាននិយាយក្នុងបទសម្ភាសន៍មួយថា រូបគេ និង Messi ធ្លាប់បានធ្វើរឿងជាច្រើន ព្រោះតែចង់ជួយឲ្យ Luis Suarez ប្រជែងស្បែកជើងមាសជាមួយ Ronaldo ក្នុងកំឡុងដែលពួកគេ ប្រជែងក្នុងលីគ La Liga ទាំងអស់គ្នា។ អ្នកណាមិនល្បីជំនាន់ MSN និង...
Juan Iglesias កីឡាកររបស់ក្រុម បានធ្វើការឆ្លើយតបទៅកាន់ខ្សែបម្រើ Gavi ភ្លាមៗក្រោយពេលកីឡាករ Barcelona រូបនេះបានប្រើសម្ដីប្រមាថមកកាន់ក្រុមខ្លួនថា «សមតែធ្លាក់ទៅលេងលីគ២របស់ អេស្ប៉ាញ» ។ ក្រោយពេលឮសម្ដីនេះភ្លាម Juan Iglesias បានតបទៅសម្ដីដែលគ្មានសីលធម៌នេះថា «បើសិនអ្នកជាមនុស្សមកនិយាយពាក្យនេះនៅចំពោះមុខខ្ញុំមក»។ ការប្រើសម្ដីនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់កីឡាករ Getafe តាំងអស់ខ្លាំងណាស់ ហាក់មានន័យប្រមាថមកកាន់ក្រុមរបស់ពួកគេ។ ទោះបីជាយ៉ាងណាក្រុមទាំងពីរ...
ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និងសឹង្ហបុរី បាននិយាយថា ការទទួលទានកាហ្វេ ក្នុងបរិមាណមួយសមរម្យ ជារៀងរាល់ថ្ងៃ អាចជួយការពារ ជំងឺខ្លាញ់ក្នុងថ្លើម ។ ក្រុមស្រាវជ្រាវអន្តរជាតិមួយក្រុម ដែលត្រូវបានដឹកនាំ ដោយមហាវិទ្យាល័យ នៃវិទ្យាពេទ្យ Duke នៃរដ្ឋការ៉ូលីណា ភាគខាងជើង និងមហាវិទ្យាល័យ នៃប្រទេសសង្ហឹបុរី បានធ្វើសេចក្តីណែនាំថា ការទទួលទាណជាតិ កាហ្វេអ៊ីនអាចកាត់បន្ថយជាតិ ខ្លាញ់នៅក្នុងថ្លើម...
រូបមន្តធម្មជាតិ ខាងក្រោមនេះ និងជួយបន្តឹងរន្ធរោមធ្វើឲ្យស្បែកមុខ របស់អ្នកតឹងណែនរលោងស្អាត ។ ១. ទឹកកក និងទឹកក្រូចឆ្មារៈសម្អាតស្បែកមុខរួចបាញ់ទឹកត្រជាក់ខ្លាំងឲ្យសព្វស្បែកមុខឬ ប្រើដុំទឹកកកខ្ចប់ក្រណាត់ទន់ មកលុញលើផ្ទៃមុខ។ ភាពត្រជាក់នៃទឹកកកធ្វើឲ្យសាច់ដុំផ្ទៃមុខរួញខ្លូន និងរន្ធរោម ក៏រួមតូចជាងមុន។បន្ទាប់មកជូតមិនឲ្យស្ងួតរូចលាបទឹកក្រូចឆ្មារស្រស់សព្វផ្ទៃមុខ ព្រោះទឹកក្រូចឆ្មារវានឹងធ្វើតួនាទីជាអេស្រ្ទីងចេនថ៍ដែលជួយបន្តឹងរន្ធរោម។ ២. ស៊ុត-សៈគោះពងមាន់ យកតែផ្នែកស៊ុតស ១គ្រាប់លាយជាមួយទឹកក្រូចឆ្មារ ១ស្លាបព្រាបាយរួចលាយឲ្យសព្វផ្ទៃមុខ ទុកឲ្យស្ងួតទើបលាងចេញ ដោយទឹកក្តៅឧណ្ណៗ ហើយលាងដោយទឹកត្រជាក់ម្តងទៀត។៣.សាលាដ...
ភ្នំពេញ ៖ ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈកីឡាករដ៏ឆ្នើម សុខ លីមហេង បានឈ្នះជើងឯកម្តងទៀត ដែលជាការគ្រប់គ្រងម្ចាស់ដំណែងជើងឯក ៥សម័យកាលជាប់ៗគ្នា ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដ៏ជក់ចិត្តនេះ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ៤សម័យកាល សុខ...
ភ្នំពេញ៖ក្រុមកីឡាករ-ក្រុមកីឡាការិនីយូដូក្រសួងការពារជាតិដណ្តើមមេដាយមាស ១១គ្រឿង ខណៈក្រុមកីឡាករ-ក្រុមកីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ២គ្រឿងនៃការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសពិធីប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-ក្រុមកីឡាការិនីយូដូជាផ្លូវការដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក...
ជាង ១០០ឆ្នាំកន្លងមកនេះ មនុស្សបានបង្កើតបច្ចេកវិទ្យាទំនើបៗសម្រាប់ប្រើប្រាស់ទូទាំងពិភពលោក។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើបនេះ អាចធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សងាយស្រួល និងប្រសើរជាងមុន។ ទោះបីជាយ៉ាងណាក្តីបច្ចេកវិទ្យាទំនើបទាំងនោះក៏បាន ធ្វើឲ្យភពផែនដីជួបនឹងបញ្ហាបំពុលបរិស្ថានជាច្រើនដោយសារ ការប្រើប្រាស់សារធាតុគីមី នុយក្លេអ៊ែរ ការចោលសំរាម ព្រមទាំងសំណល់អគ្គីសនីមួយចំនួនទៀត។ ជាមួយគ្នានេះដែរ កន្លែងជាច្រើនត្រូវបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក៏ដោយសារបច្ចេកវិទ្យាទំនើបនេះដែរ។ ជាក់ស្តែងដូចនៅតំបន់មួយចំនួននៃប្រទេសអ៊ុយក្រែន ដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការបំពុលបរិស្ថានដោយប្រើប្រាស់ថាមពលនុយក្លេរអ៊ែរដែលបានធ្វើឲ្យមានការលំបាកក្នុងការតាំងទីលំនៅ និងរស់នៅតំបន់នោះ។ ដោយឡែក មិនត្រឹមតែប្រទេសអ៊ុយក្រែនទេ...
(អង់គ្លេស)៖ ខូឡាចេន (Collagen) គឺជាប្រូតេអ៊ីនក្រោមស្បែកក្នុងបរិមាណ ១ ភាគ ៣ នៃប្រូតេអ៊ីនក្នុងរាងកាយ ជួយទាញកោសិកាស្បែកឲ្យតឹងណែន។ ជាក់ស្តែង ពេលវេលាកន្លងទៅធ្វើឲ្យជាតិខូឡាចេនមានការបាត់បង់បន្តិចម្តង នាំឲ្យស្បែកលែងតឹង លែងហាប់ណែនដូចមុន។ ប្រយោជន៏របស់ខូឡាចេនៈ ជួយឲ្យទាញស្បែកដែលយាធ្លាក់ឲ្យតឹងណែនឡើងវិញ និងជួយកែបញ្ហាស្បែកខូចដោយសារត្រូវកម្តៅកាំរស្មីយូវី ដុតរោលទៀតផង។ ម្យ៉ាងវិញទៀត វាអាចជួយឲ្យស្បែកសថ្លាជាងមុន ដោយការបង្កើនសំណើមដល់ស្បែ ធ្វើឲ្យស្បែកភ្លឺថ្លា និងមានសុខភាពល្អ។...