ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ជាខួបលើកទី ៤៦ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះនិងរំដោះឱ្យចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត។ ថ្ងៃនេះកាលពី ៤៦ឆ្នាំមុន កងកម្លាំងស្នេហាជាតិកម្ពុជាបានប្រមូលផ្តុំគ្នាក្រោមទង់ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» រួមជាមួយនឹងការគាំទ្រពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម...
តូក្យូ៖ ទីក្រុង Ashiya បានប្រកាសថា បុគ្គលដែលមានចំណាស់ជាងគេបំផុតនៅលើពិភពលោក គឺជាស្ត្រីជនជាតិជប៉ុន Tomiko Itooka បានទទួលមរណភាពក្នុងអាយុ ១១៦ ឆ្នាំនៅទីក្រុង Ashiya ដែលលោកយាយរស់នៅសព្វថ្ងៃនេះយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ អភិបាលក្រុងភាគខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោកយាយ Itoka ដែលមានកូន ៤ នាក់...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft លោក Brad Smith មានប្រសាសន៍ថា ក្រុមហ៊ុនកំពុងស្ថិតនៅលើផ្លូវមួយដើម្បីប្រមូលប្រាក់ប្រហែល ៨០ ពាន់លានដុល្លារចូលទៅក្នុងបញ្ញាសិប្បនិម្មិត (AI) ក្នុងឆ្នាំសារពើពន្ធនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ លោក Smith បានសរសេរលើការបង្ហោះតាមអ៊ីនធើណេតបានអះអាងថា AI ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរគ្រប់ទិដ្ឋភាពនៃជីវិត ហើយវាជាការចាំបាច់ដែល...
ខេត្តកណ្តាល៖ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ក្រុមកីឡាប៉េតង់កំពង់សំណាញ់ដណ្តើមមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន...
ខេត្តកណ្តាល៖ ការប្រកួតនាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានរកឃើញក្រុមជើងខ្លាំង ៤ ក្រុមបន្ថែមទៀតហើយ ត្រូវឡើងវគ្គបន្តក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល...
ក្រុមហង្សក្រហម Liverpool ដែលបច្ចុប្បន្នកំពុងឈរនៅកំពូលតារាងរួចទៅហើយនោះ នឹងត្រូវបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមបាតតារាងបិសាចក្រហម Man UTD ។ នៅសល់២ប្រកួតក្នុងដៃមាន៥ពិន្ទុនាំមុខក្រុមទី២ ក្នុងកំពូលតារាងរួចទៅហើយនោះក្រុម Liverpool សង្ឃឹមថានឹងអាចបន្តយកបាន ៣ពិន្ទុទៀតធ្វើឲ្យការនាំមុខកាន់តែឆ្ងាយ និងទទួលភាគរយច្រើនក្នុងការលើកពានរង្វាន់លីគអង់គ្លេសរដូវកាលនេះ។ ដោយឡែកក្រុមភ្ញៀវ Man UTD វិញកំពុងធ្លាក់ជើងខ្លាំងណាស់មួយរយៈនេះដែលបច្ចុប្បន្នស្ថិតនៅលេខរៀងទី១៤ ឯណោះមានត្រឹមតែ ២២ពិន្ទុប៉ុណ្ណោះក្នុងដៃកំពុងប្រឈមមុខទៅនឹងតំបន់គេកាត់ចោលទៅរដូវកាលក្រោយទៀតផង៕ ប្រែសម្រួល៖ ស៊ុនលី
ប្រកួតក្នុងលីគកំពូលអង់គ្លេសសប្តាហ៍២០ យប់មិញនេះម្ចាស់ផ្ទះ Brighton បើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Arsenal នៅក្នុងទឹកដីប៉ុន្តែលទ្ធផលមិនសូវគាប់ប្រសើរឡើយដោយអាចបានត្រឹមម្នាក់ ១ពិន្ទុត្រឡប់ទៅវិញ។ ម្ចាសផ្ទះមិនអាចធ្វើអ្វី Arsenal បានឡើយរហូតដល់នាទីទី១៦ ទើបក្រុមភ្ញៀវធ្វើបែកពងមាន់បានមុនដោយកីឡាករ Nwaneri នាទីទី១៦ និងបន្តនាំមុខក្រុម Brighton រហូតដល់តង់ទី២។ ម្ចាស់ផ្ទះខិតខំស្វែងរកឳកាសតាមមកវិញដែរប៉ុន្តែមិនជោគជ័យឡើយរហូតដល់នាទីទី៦៥ ទើបអាចសម្រេចបានតាមរយៈបាល់ពិន័យ ១១ម៉ែត្រទាត់បញ្ចូលទីដោយ Pedro នាទីទី៦១។ ចប់ការប្រកួតក្រុមទាំងពីរចែកគ្នាម្នាក់...
វ៉ាស៊ីនតោន ៖ រដ្ឋបាលដែលផុតអាណត្តិ របស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងបែងចែកប្រាក់ចំនួន ៣០៦ លានដុល្លារ ដើម្បីជំរុញការឆ្លើយតប នឹងជំងឺផ្តាសាយបក្សី របស់ប្រទេសនេះ មុនពេលប្រធានាធិបតី ជាប់ឆ្នោត លោក Donald Trump ចូលកាន់តំណែង យោងតាមការ ចេញផ្សាយពីគេហទំព័រ...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានយល់ព្រមបង់ ប្រាក់ចំនួន ៩៥ លានដុល្លារ ដើម្បីដោះស្រាយបណ្តឹង ចោទប្រកាន់ក្រុមហ៊ុន ដែលគិតតែពីឯកជនភាពថា បានដាក់ពង្រាយ ជំនួយការនិម្មិត Siri ក្នុងការលួចស្តាប់មនុស្ស ដែលកំពុងប្រើប្រាស់ iPhone...
ហាណូយ ៖ រដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម ត្រូវបានគ្របដណ្តប់ ដោយផ្សែងអ័ព្ទ យ៉ាងក្រាស់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទីក្រុងនេះស្ថិតនៅលើកំពូលនៃបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុតលើពិភពលោក ខណៈរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងជំរុញ ឲ្យមានរថយន្តអគ្គិសនី (EVs) បន្ថែមទៀតដើម្បីកាត់បន្ថយ បញ្ហានេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។ យោងតាមក្រុមហ៊ុន AirVisual ដែលផ្តល់ព័ត៌មានបំពុល...