អង់គ្លេស៖លោក Brooklyn Beckham វ័យ ២៧ ឆ្នាំរូបនេះបានប្រារព្ធខួបកំណើត របស់លោកនៅថ្ងៃទី ៤ ខែមីនា ហើយឪពុកម្ដាយដ៏ល្បីល្បាញ របស់លោកគឺលោក David និងអ្នកនាង Victoria Beckham បានចែករម្លែកសារដ៏ស្រលាញ់ ដើម្បីអបអរសាទរឱកាសនេះ ត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោកបានរិះគន់ពួកគេ ក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈយោង តាមការចេញផ្សាយពីគេហទំព័រ channelnewsasia...
អាមេរិក ៖ នេះបើយោងតាមឯកសារផ្លូវច្បាប់ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា តារាចម្រៀងប៉ុបអាមេរិក នាង Britney Spears ត្រូវបានដោះលែងពីការឃុំខ្លួនរបស់ប៉ូលីស នៅព្រឹកថ្ងៃទី៥ ខែមីនា បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទសង្ស័យបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនៅជិតទីក្រុង Los Angeles យោងតាមការចេញផ្សាយ ពីគេហទំព័រ channelnewsasia ។ នេះបើយោងតាមសារព័ត៌មានកម្សាន្តជាច្រើន បាននិយាយដោយដកស្រង់ប្រភពពីប៉ូលីសថា តារាចម្រៀងវ័យ ៤៤...
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងឱកាសកម្មវិធី រត់ដើម្បីការអប់រំ និងជួយគាំទ្រសាលាតាមព្រំដែនក្រោមប្រធានបទ “សាមគ្គីភាព ដើម្បីការអប់រំ” ព្រមទាំងលោក លោកស្រីរដ្ឋលេខាធិការ និង កីឡាករ-កីឡាការិនី...
ភ្នំពេញ ៖ នាថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៦ កីឡាការិនីបាល់ទាត់វ័យក្មេងជាង ៥៤០ នាក់ បានមកជួបជុំគ្នានៅភ្នំពេញដើម្បីអបអរសាទរ ទិវានារីអន្តរជាតិ តាមរយៈកីឡា ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់នារីប្រចាំឆ្នាំរបស់ ISF ដែលបង្ហាញពីកម្លាំង និងស្មារតីកាន់តែរីកចម្រើន នៃកីឡាបាល់ទាត់នារីនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំនៅទីលានកីឡា ISF ដោយបានប្រមូលផ្តុំកីឡាការិនីជាង ៥៤០...
ភ្នំពេញ ៖ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនៅកម្ពុជាបានលើកឡើងថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ឆ្នាំ២០២៦ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនានេះ ទទួលបានការចូលរួមកើនឡើង២០ភាគរយ បើបៀបនឹងឆ្នាំមុន ដោយសារឆ្នាំនេះមានអ្នករត់ជាតិ-អន្តរជាតិជាង ៤០០០នាក់ ក្នុងនោះអ្នករត់ជាស្ត្រីមាន រហូតដល់ ៦៥ ភាគរយ ខណៈអ្នករត់ជាបុរស មាន២៥...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Napoli បានចាប់ផ្តើមធ្វើការត្រៀមខ្លួនយ៉ាងឆាប់ ក្នុងការធានាឲ្យបាននូវអនាគត រយៈពេលវែងបន្ថែមទៀត ជាមួយនឹងតារាឆ្នើមរបស់ខ្លួនកីឡាករ Scott McTominay។ ដំណឹងនេះកើតឡើង នៅក្នុងពេលដែលមានលេចឬថា កីឡាករនឹងអាចវិលត្រឡប់អង់គ្លេសវិញ ខណៈដែលមានក្លឹបជាច្រើនកំពុង ចាប់អារម្មណ៍ជាមួយនឹងគាត់។ ចាប់តាំងតែពីធ្វើដំណើរមកដល់ប្រទេសអ៊ីតាលី កាលពីឆ្នាំ២០២៤ មកកីឡាករជនជាតិស្កុកឡែនរូបនេះ បានបង្ហាញស្នាដៃយ៉ាងអស្ចារ្យ ជូនក្លឹបជាបន្តបន្ទាប់។ យ៉ាងណាក្តីស្របពេលជាមួយគ្នានេះ...
អ៊ីតាលី ៖ អ្នករៀបចំកីឡាប៉ារ៉ាឡាំពិក Milan-Cortina បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចំនួន ៧ នឹងធ្វើពហិការពិធីបើកកីឡានេះ ដើម្បីតវ៉ាប្រឆាំងនឹងអត្តពលិករុស្ស៊ី ដែលត្រូវបានអនុញ្ញាតឲ្យប្រកួតប្រជែង ក្រោមទង់ជាតិរបស់ពួកគេជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បាននិយាយកាលពីខែមុនថា ខ្លួននឹងអនុញ្ញាតឲ្យអត្តពលិករុស្ស៊ីចំនួន៦នាក់ និងអត្តពលិក ៤...
អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុម Liverpool បានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ FA Cup ជាមួយនឹងជ័យជម្នះ ៣ទល់នឹង ១លើក្រុម Wolves កាលពីថ្ងៃសុក្រ ខណៈក្រុមហង្សក្រហម បានសងសឹកការចាញ់ដ៏ឈឺ ចាប់របស់ពួកគេនៅ...
(ភ្នំពេញ)៖ ជាសហគ្រិនខ្មែរ ដែលតែងតែចូលរួមទ្រទ្រង់វិស័យសុខាភិបាល និងយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាជន ជីប ម៉ុង បានប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសៈនាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ ក្រោមវត្តមានលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង...
កាលពីថ្ងៃទី ៧ ខែមីនា កន្លងទៅនេះ បវរកញ្ញា Miss Planet International ជាច្រើនរូប ពីបណ្តាប្រទេសជាច្រើន បានធ្វើដំណើរមកកាន់រោងចក្រស្ដង់ដាលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែល បវកញ្ញាគ្រប់រូបបានឃើញ ធ្វើឲ្យគ្រប់គ្នា ស្ងើចសរសើរ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារតែក្នុងដំណើរទស្សនកិច្ចនេះ បវរកញ្ញាទាំងអស់បានមានឱកាសមើលផ្ទាល់ពី ខ្សែច្រវាក់ផលិតកម្មទំនើបៗ...