ភ្នំពេញ៖កីឡាករជើងខ្លាំងកីឡា អត្តសញ្ញាណជាតិខ្មែរអុកចត្រង្គ សុខ លីមហេង នៅតែបង្ហាញភាពខ្លាំងដ៏លេចធ្លោ ដោយបានបន្តឈ្នះពានរង្វាន់ជើងឯក មេដាយមាសក្នុងការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ម្តងទៀត ជាការគ្រប់គ្រងជើងឯក ៦ សម័យកាលរបស់ខ្លួន ដោយការប្រកួតកម្រិត បច្ចេកទេសខ្ពស់បំផុត របស់ថ្នាក់ជាតិ មួយនេះបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ កីឡាតេក្វាន់ដូ បានមានប្រសាសន៍ថា ការប្រកួតតែងមានឈ្នះចាញ់ អ្វីដែលសំខាន់ គឺបទពិសោធដែលទទួលបានពីការប្រកួត រួមទំាងការពង្រឹងចំណងមិត្តភាព សុខភាព វិន័យ ការប្តេជ្ញាចិត្ត និងតស៊ូដើម្បីជម្នះបំបែកកំណត់ត្រាខ្លួនឯង ដោយឆ្នាំនេះឃើញមានកីឡាករ-កីឡាការនីថ្មីៗ ជាច្រើនបានចូលរួមប្រកួត...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹប Bayern Munich លោក Vincent Kompany បានចេញមកបញ្ជាក់ហើយ អំពីអនាគត របស់កីឡាករ Nicolas Jacksonជាមួយនឹងក្លឹប។ កីឡាកររូបនេះបានផ្ទេរទៅចូលរួម Bayern Munich ក្នុងរយៈពេលមួយរដូវកាល ក្នុងលក្ខខណ្ឌខ្ជីជើងជាមួយ នឹងជម្រើសទិញ ដាច់ផងដែរប៉ុន្តែតាមផែនការក្លឹបគឺ...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ទីភ្នាក់ងារសម្ងាត់អាមេរិកបាននិយាយថា ខ្លួនបានបាញ់សម្លាប់បុរស ដែលប្រដាប់ដោយអាវុធម្នាក់ បន្ទាប់ពីបានព្យាយាម ដើរទីតាំងអគារ Mar-a-Lago របស់ប្រធានាធិបតី Donald Trump ក្នុងរដ្ឋ Florida ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ។បុរសដែលបានបាត់បង់ ជីវិតត្រូវបានគេស្គាល់ថាជាបុរស ស្បែកសនៅខ្ទង់អាយុ២០ស្តើង ។ គាត់បានដើរចូលទៅក្នុងបរិវេណ...
កូរ៉ខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ពីមុននាង Jennie សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង BLACKPINK បានរៀបចំការតាំងពិព័រណ៍មួយដែលមានរូបថតរបស់នាងផ្ទាល់មានចំណងជើងថា J2NNI5 ហើយរួមជាមួយនឹងព្រឹត្តិការណ៍ផ្ទាល់ សៀវភៅរូបថតមួយត្រូវបានចេញផ្សាយ ហើយសៀវភៅរូបថតបានបង្ហាញមានរូបថតចំនួន ៦២៥ ទំព័រដែលមិនទាន់ចេញផ្សាយរបស់តារារូបនេះ។ រូបភាពមួយចំនួននេះ នៅពេលអ្នកគាំទ្រទទួលបានសៀវភៅរូបថត ត្រូវបានចែករម្លែកតាមប្រព័ន្ធអ៊ីនធើណេត រួមទាំងរូបភាពមួយចំនួនដែលមានតារារូបនេះស្លៀកឈុតហែលទឹកតែមួយ។ ជាការឆ្លើយតបទៅនឹងរូបភាពទាំងនោះ នាង Jennie ត្រូវបានទទួលរងនូវការអាម៉ាស់រាងកាយលើទំហំរបស់នាង...
កូរ៉ខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា វីដេអូលើបណ្តាញសង្គម YouTube ថ្មីៗរបស់នាងដែលជាតារាម៉ូដែល និងតារាសម្តែងកូរ៉ខាងត្បូង Jang Yoon Ju (Jang Yoon Joo) បានផ្តល់ដំបូន្មានត្រង់ៗមួយចំនួនអំពីភាពស្និទ្ធស្នាល ការរួមភេទ និងការណាត់ជួប។ នៅក្នុងវីដេអូ នាងបានមើលឃើញកង្វល់អំពីទំនាក់ទំនងដែលដាក់ជូនដោយអ្នកទស្សនា ហើយបានឆ្លើយតបដោយការចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាង។ នាង Jang...
កោះបាលី៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ចាប់តាំងពីបញ្ចប់ដំណើរទេសចរណ៍ពិភពលោក DEADLINE របស់ពួកគេមក សមាជិកនៃក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង BLACKPINK បានចំណាយពេលសម្រាករៀងៗខ្លួន នាថ្មីៗនេះ Lisa ត្រូវបានគេឃើញនៅកោះបាលីរីករាយនឹងការចេញក្រៅពេលយប់។ វីដេអូជាច្រើនពីពិធីជប់លៀងមួយនៅ Savaya Bali បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សលើប្រព័ន្ធអ៊ីនធើណេត។ វីដេអូខ្លីៗ នាង Lisa ត្រូវបានគេឃើញរាំ និងសើចនៅក្បែរឌីជេម្នាក់។ នាងហាក់ដូចជាមានផាសុកភាព...
អាមេរិក៖ នេះបើយោងតាមឯកសាររបស់តុលាការកាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់ឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ជនល្មើសផ្លូវភេទដែលបានស្លាប់ លោក Jeffrey Epstein បានយល់ព្រមចំណាយប្រាក់រហូតដល់ ៣៥ លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងប្តឹងជាក្រុមស្ត្រីយ៉ាងហោចណាស់ ៤០ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ បណ្តឹងនេះបានចោទប្រកាន់ទីប្រឹក្សាហិរញ្ញវត្ថុ ២ នាក់របស់អ្នកហិរញ្ញវត្ថុពីបទជួយ និងញុះញង់ឲ្យមានការជួញដូរផ្លូវភេទលើស្ត្រីវ័យក្មេងនិងក្មេងស្រីជំទង់របស់គាត់។ បណ្តឹងនេះត្រូវបានដាក់ដំបូងនៅឆ្នាំ ២០២៤...
នីហ្សេរីយ៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណប្រភេទថ្មីនៃហ្វូស៊ីលដាយណូស័រ Spinosaurus នៅវាលខ្សាច់សាហារ៉ា ក្នុងប្រទេសនីហ្សេរីយ៉ា ហើយហ្វូស៊ីលទាំងនេះបង្ហាញពីសត្វមំសាសីស៊ីត្រីដែលមានក្បាលរាងដូចដាយណូស័ររស់នៅប្រហែល ៩៥ លានឆ្នាំមុន។ ការរកឃើញនេះត្រូវបានរៀបរាប់លម្អិតលើទិនានុប្បវត្តិវិទ្យាសាស្ត្រនៅថ្ងៃព្រហស្បតិ៍ និងត្រូវបានគូសបញ្ជាក់ដោយសាកលវិទ្យាល័យ Chicago News។ ក្រុមមនុស្ស ២០ នាក់ដែលធ្វើការរកឃើញនេះត្រូវបានដឹកនាំដោយលោកស្រី Paul Sereno សាស្ត្រាចារ្យផ្នែកជីវវិទ្យាសារពាង្គកាយ និងកាយវិភាគសាស្ត្រនៅសាកលវិទ្យាល័យ។ វាបានដាក់ឈ្មោះដាយណូស័រថ្មីថា...
(ភ្នំពេញ)៖ ផ្សារភ្ជាប់ចំណេះដឹងទៅដល់សិស្ស-និស្សិតគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីសបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជាពិសេស ឱកាសហាត់ការ និងឱកាសការងារលើជំនាញជាច្រើននៅក្នុងរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ដល់និស្សិតអាហារូបករណ៍ផ្ទាល់។ ពិធីជួបសំណះសំណាល ពិសាអាហារសាមគ្គី និងការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រព្រឹត្តិឡើងក្រោមវត្តមានអញ្ញើញចូលរួមដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា, លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, ព្រមទាំងឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក-លោកស្រី សកលវិទ្យាធិការ នាយកវិទ្យាស្ថាន និងសមាជិក-សមាជិកាជាច្រើនរូបទៀត។ ក្នុងនោះផងដែរ ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងតែដើរតួជាថ្នាលបណ្តុះបណ្តាលធនធានជំនាន់ក្រោយ តាមរយៈការសហការផ្តល់អាហារូបករណ៍ ឬការចុះកម្មសិក្សាផ្សេងៗ ជាពិសេស គឺការចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេសសរុបជាង ១ ម៉ឺន Tabletចាប់តាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ ជាក់ស្តែង ក្រុមហ៊ុន ជីប ម៉ុង បានបង្កើតកម្មវិធី Young Talent Program ដែលអនុញ្ញាតឱ្យសិស្ស-និស្សិតជាច្រើនរូបមានឱកាសចូលហាត់ការនៅគ្រប់ពហុពាណិជ្ជកម្មជាង ១៤ របស់ ជីប ម៉ុង ដែលក្លាយជាទីតាំងធំមួយ សម្រាប់និស្សិតចុះមកអនុវត្តពីទ្រឹស្តីផ្ទាល់ រៀនសូត្រពីតិចទិចជាក់ស្តែង ក៏ដូចជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាលំបាកនៅពេលចេញធ្វើការ ក្នុងពេល ៣ ខែនេះ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបង្កើត និងគ្រប់គ្រងដោយសហគ្រិនខ្មែរ នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ ដោយរួមបញ្ចូលទាំងជំនាញទន់ រឹង ផ្តល់ឱកាសដកពិសោធន៍ជាក់ស្តែង ដើម្បីជួយតម្រង់ទិសដៅការងារ ឬចំណេះជំនាញផ្សេងៗ ដែលជាគ្រឹះសំខាន់នៃការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ស្តង់ដាពិភពលោក