ភ្នំពេញ ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងបង្កើត ក្រុមដើម្បីចូលរួមប្រកួតជើងឯក នាពេលនេះ ជាកាយវិការ និងការចូលរួមដោយស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានចែងថា “មនុស្សម្នាក់ ត្រូវចេះលេងកីឡាមួយ ប្រភេទប្រចាំជីវិត...
ខេត្តកណ្តាល ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវា នៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងរត់ដើម្បីទេសចរណ៍ខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោមធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាល...
តូក្យូ៖គ្រូបង្វឹកក្រុមជប៉ុន លោក Nils Nielsen បាននិយាយថា ក្រុមរបស់លោកចង់បង្កើត ប្រវត្តិសាស្ត្រថ្មី ដោយឈ្នះពានព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់អាស៊ីនារី “Asian Women’s Cup” នៅខែក្រោយ ខណៈលោកបានដាក់ ឈ្មោះកីឡាករចំនួន ១៦ នាក់ដែលមានមូលដ្ឋាន នៅអង់គ្លេក្នុងក្រុមរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today...
Los Angeles៖លោក Rob Manfred ស្នងការ MLB ថ្លែងបន្ទាប់ពីកិច្ចប្រជុំម្ចាស់ក្លឹប កាលពីថ្ងៃព្រហស្បតិ៍ថា នៅតែមានបញ្ហាត្រូវ ដោះស្រាយជាមួយ សមាគមកីឡាករបេសបលលីគធំ មុនពេលសេចក្តីប្រាថ្នាអូឡាំពិក ទាំងនោះក្លាយជាការពិត លោកគិតថាយើងកាន់តែខិតជិត ដល់ចំណុចនោះជាង ពេលចុងក្រោយ ដែលយើងបាននិយាយអំពីវា។ ការប្រកួត baseball ដែលមានប្រទេសចំនួន ៦ នឹងត្រូវលេងចាប់ពីថ្ងៃទី...
Miami ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ល្បីឈ្មោះ David Beckham បានលក់អាផាតមិនជាន់លើដីដ៏ប្រណីត របស់លោកនៅ Miami ក្នុងតម្លៃ ២៤,៦ លានដុល្លារអាមេរិក ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន ៦ ឆ្នាំបន្ទាប់ពីទិញអចលនទ្រព្យនេះ។ យោងតាមកាសែត South Florida Business Journal...
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ “គន្លងអប់រំថ្មី...
អាមេរិក៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអង្គារថា កំពូលតារាចម្រៀងអាមេរិក អ្នកនាង Britney Spears បានក្លាយជាតន្ត្រីករចុងក្រោយបង្អស់ដែលបានលក់សិទ្ធិលើកាតាឡុករបស់នាង រួមមានបទចម្រៀងល្បីៗដូចជា Baby One More Time និង Oops! I Did It Again បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia...
(ខេត្តព្រះសីហនុ)៖ បងប្អូនអ្នកកំពុងសោមដឹងតែសប្បាយភ្នែកហើយ! ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា នាំយកមហាព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ប្រមូលកីឡាករជួរមុខលំដាប់ប្រទេសមកប្រកួតជុំគ្នាជាខ្នាតអន្តរជាតិដែលមានការចូលរួមពីជាង ១៨ប្រទេសជុំវិញពិភពលោក ដែលធ្វើឡើងជាប់ៗគ្នារហូតដល់ ៥ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ កាន់តែពិសេស ថ្ងៃចុងក្រោយនឹងមានការប្រគំតន្ត្រី ចំថ្ងៃនៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលមហាព្រឹត្តិការណ៍តន្ត្រីយក្សនេះមានឈ្មោះថា Valentine loving day...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ីបានបើកការវាយប្រហារធំៗជាបន្តបន្ទាប់ទៅលើទីតាំងយោធាអ៊ុយក្រែន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពលពាក់ព័ន្ធផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំមួយដោយយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង ក៏ដូចជាមីស៊ីល HIMARS និងគ្រាប់បែកនាំផ្លូវ ដែលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ជាច្រើនរបស់រុស្ស៊ី។ មានគ្រាប់ផ្លោងភាគច្រើនត្រូវបានស្ទាក់ចាប់បាន។ ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់មានជនស៊ីវិល៦នាក់ រួមទាំងស្ត្រីម្នាក់ បានរងរបួសដោយសារអំបែងគ្រាប់បែក និងរលកផ្ទុះនៅក្នុងតំបន់ Belgorod...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តំបន់នានាទូទាំងប្រទេសវៀតណាម បានបង្ហាញតុក្កតារូបសេះជាច្រើនប្រភេទ ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិនខាងមុខនេះ ដែលមានការរចនាចាប់ពីប្រពៃណីរហូតដល់អនាគតក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ក្នុងតំបន់ និងចែករម្លែកក្តីសង្ឃឹមសម្រាប់វឌ្ឍនភាព។ រូបសំណាកសេះនេះត្រូវបានដំឡើងនៅមាត់ទន្លេ Huong (Perfume) សង្កាត់ Phu Xuan មានរចនាបថ “ហោះ” ដែលបំផុសគំនិតដោយសេះដ៏ល្បីល្បាញរបស់ Saint Giong ជាសេះដែកវេទមន្តដែលដកដង្ហើមភ្លើង...