យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នឹងត្រៀមខ្លួនចំណាយលុយប្រមាណជា៤៣លានផោនទិញយកកីឡាករខ្សែការពារសញ្ជាតិអេក្វាឌ័រម្នាក់ពីក្លឹបនៅប្រទេសប៊ែលហ្ស៊ិក។ កីឡាករ Joel Ordonez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Clube Brugge បានក្លាយទៅជាគោលដៅថ្មីរបស់ក្លឹប Liverpool ក្រោយការបរាជ័យក្នុងការចចាជាមួយនឹងកីឡាករ Marc Guehi ពីក្លឹប Crystal Palace កាលពីរដូវក្តៅកន្លងមក។ តាមផែនការក្លឹបនឹងត្រៀមសម្រេចកិច្ចការងារនេះឲ្យបាននៅខែមករានេះដើម្បីផ្ទេរកីឡាករមាឌធំរូបនេះមកចាប់ដៃគ្នាជាមួយនឹងកីឡាករ...
វៀតណាម៖ នេះបើយោងតាមក្រឹត្យរបស់រដ្ឋាភិបាល បានប្រាប់ឲ្យដឹងថា អ្នកដែលប្រើប្រាស់បារីអេឡិចត្រូនិច ឬផលិតផលថ្នាំជក់ដែលមានកម្ដៅក្នុងប្រទេសវៀតណាមនឹងត្រូវប្រឈមមុខនឹងការពិន័យចាប់ពី ៣ លានដុង ដល់ ៥ លានដុងស្មើនឹង ១១៤ ដល់ ១៩០ ដុល្លារអាមេរិក ហើយនឹងត្រូវបំផ្លាញផលិតផលទាំងនោះ ។ យោងតាមក្រឹត្យលេខ ៣៧១ ដែលចូលជាធរមាននៅថ្ងៃទី ៣១ ខែធ្នូ បុគ្គលដែលប្រើប្រាស់បារីអេឡិចត្រូនិច...
ឥណ្ឌា៖ ក្រសួងហិរញ្ញវត្ថុឥណ្ឌា បាននិយាយក្នុងបទបញ្ជាមួយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌាបានដាក់ពន្ធលើបារីក្នុងចន្លោះពី ២,០៥០-៨,៥០០ រូពី (២២.៧៨-៩៤.៤៦ ដុល្លារអាមេរិកក្នុងមួយពាន់ដើម ដោយផ្អែកលើប្រវែងនៃផលិតផល ដែលចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ចលនានេះអាចបង្កើនតម្លៃបារីសម្រាប់អ្នកជក់បារីប្រមាណ ១០០ លាននាក់នៅប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកនេះ។ កាលខែធ្នូ រដ្ឋាភិបាលឥណ្ឌាបានអនុម័តច្បាប់ថ្មីមួយ...
ហូឡង់៖យោងតាមការ ចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា បន្ទាប់ពីអស់រយៈជាង ៧០ ឆ្នាំ អ្នកវិទ្យាសាស្ត្រម្នាក់ បានបកស្រាយអក្សរសម្ងាត់ នៃសំណេរមួយក្នុងចំណោមសំណេរជាច្រើន សម្រាប់អក្សរសម្ងាត់សម័យបុរាណចុងក្រោយបង្អស់ លើសាត្រាស្លឹករឹតបង្ហាញតំបន់ Dead Sea ដែលមានអាយុកាល២,០០០ ឆ្នាំមកហើយ។ រកឃើញនេះផ្តោតលើអ្វីដែលហៅថា សាត្រាស្លឹករឹត Cryptic B ជាបំណែកទី...
នេប៉ាល់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា គម្រោងប្រមូលសំរាមនៅលើ ភ្នំអេវឺរ៉េស របស់អាជ្ញាធរទេសចរណ៍ប្រទេសនេប៉ាល់ ដែលជាគម្រោងមួយលើកទឹកចិត្តអ្នកឡើងភ្នំ ឲ្យចូលរួមប្រមូលសំរាម ចុះពីភ្នំអេវឺរ៉េសជាភ្នំខ្ពស់បំផុតរបស់ពិភពលោកនៅនោះ ត្រូវបានលុបចោល បន្ទាប់ពីអ្នកឡើងភ្នំបង្ហាញ ភាពមិនប្រក្រតីក្នុងការចូលរួមឡើយ។ កម្មវិធីនេះត្រូវបានណែនាំកាលឆ្នាំ ២០១៤ ដោយបានបង្ខំអ្នកឡើងភ្នំ ឲ្យបង់ប្រាក់កក់ចំនួន ៤០០០ ដុល្លារ...
កូរ៉េខាងត្បូង៖ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ថា តម្រូវការលើពិភពលោកកើនឡើង សម្រាប់ឧបករណ៍អេឡិចត្រូនិក ដែលជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត “AI” និងបន្ទះឈីប បានធ្វើឲ្យការនាំចេញ របស់កូរ៉េខាងត្បូង ឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាននៅឆ្នាំ ២០២៥ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម ទីក្រុងសេអ៊ូលបាននិយាយថា ការនាំចេញសរុបកាលពីឆ្នាំមុនមានតម្លៃជាង ៧០០ ពាន់លានដុល្លារអាមេរិក កើនឡើង...
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូអន្តរជាតិ Hope លើកទី១ ឆ្នាំ ២០២៦ “The 1st Hope International Taekwondo Open Championships 2026 “ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានក្លិបចូលរួមចំនួន ៤២ក្លិបមកពី ៥...
ភ្នំពេញ ៖ ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក បន្ទាប់ពីដណ្តើមបានមេដាយ ១១ គ្រឿង ខណៈក្រុមកីឡាកាយសម្ព័ន្ធ ខេត្តកំពង់ឆ្នាំង គ្រងតំណែងជើងឯករង ដោយដណ្តើម បានមេដាយ ៨ គ្រឿង ក្នុងការប្រកួត កីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបញញួរធំ West Ham បានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ Raheem Sterling ពីក្លឹបតោខៀវ Chelsea នៅក្នុងខែមករាខាងមុខនេះ។ កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះបច្ចុប្បន្ន កំពុងលេងឲ្យក្លឹបតោខៀវ Chelsea ប៉ុន្តែមិនសូវបានបង្ហាញ ខ្លួនជាប់លាប់ទៀតឡើយ ។ កីឡាករផងទាំងក្លឹបផង បានសម្រេចចិត្តហើយថា នឹងមិនអាចបន្តរស់នៅជាមួយគ្នាទេ។ តាមផែនការកីឡាករនឹងអាចជ្រើស...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករ Jean Phillippe Mateta ប្រសិនបើគាត់នឹងត្រូវក្លឹប ដាក់លក់នៅខែមករានេះ។ ក្លឹប Man UTD បានត្រៀមក្រុមការងាររួចមកហើយ សម្រាប់ធ្វើកិច្ចការងារនេះ ដោយរំពឹងទុកថាបច្ចុប្បន្នស្ថានភាពកីឡាករ Mateta ជាមួយនឹងក្លឹប...