កីឡា

Rodriquez បដិសេធសំណើរផ្ទេរ ទៅលេងនៅ Arsenal ក្នុងគ្រាដែលក្លឹបកំពុងចង់លក់ទៅឲ្យ Man United

ក្លឹបក្រោមការដឹកនាំរបស់លោក Unai Emery អាចនឹងឈានទៅដល់ទីបញ្ចប់ កាន់តែច្បាស់ហើយក្រោយ ការប្រកួតចុងក្រោយក្នុងពានរង្វាន់ Europa League ទទួលបានត្រឹមលទ្ធផលបរាជ័យ ក្នុងលទ្ធផល ២ទល់នឹង១ ទាំងគួរឲ្យភ្ញាក់ផ្អើល។

ការអះអាងមួយដែលត្រូវបាន ចេញផ្សាយដោយកាសែតអេស្បាញ Marca បានសរសេរថា នេះបានក្លាយទៅជាមូលហេតុមួយ ដែលកីឡាករខ្សែប្រយុទ្ធឆ្នើម របស់កូឡំប៊ីគឺ James Rodriquez បានធ្វើការបដិសេធសំណើ របស់ក្លឹបមួយនេះទាំងដែលខ្លួន បានដឹងហើយថា នឹងមិនស្ថិតនៅក្នុងផែនការរបស់លោក Zidane ក្តី។

ក្នុងនោះផងដែរក្លឹប Real Madrid ក៏កំពុងត្រូវបានគេដឹងថា បាននឹងព្យាយាមដើម្បី លក់កីឡាកររូបនេះចេញ ហើយក្នុងនោះ Rodriquez គឺមានឈ្មោះនៅក្នុងបញ្ជីកីឡាករ ២នាក់ បូករួមទាំងប្រាក់ ៧៣លានផោន ដើម្បីធ្វើការចចារដោះដូរយក Paul Pogba ពីអង់គ្លេសមកអេស្បាញក្នុងខែមករានេះ ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top