អ្នកជំនាញបានធ្វើការព្រមានថា ជំងឺបេះដូង គឺជាជំងឺដ៏មានគ្រោះថ្នាក់មួយ ក្នុងចំណោមជំងឺជាច្រើនដែលអាច សម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។
ជាធម្មតាជំងឺគាំងបេះដូង កើតឡើងដោយសារតែភាពតានតឹង កង្វះសកម្មភាពរាងកាយ និងការទទួលទានអាហារគ្មានផាសុខភាព ដែលធ្វើឲ្យកូលេស្តេរ៉ុល កើនឡើងក្នុងសរសៃឈាម។ នៅពេលដែលកូលេស្តេរ៉ុល កកកុញកាន់តែច្រើន សរសៃឈាមនឹងតូចត្បៀត ហើយស្ទះ មិនអាចបញ្ចូនឈាម ទៅកាន់សរីរាង្គផ្សេងៗបានឡើយ។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា បញ្ហាស្ទះសរសៃឈាម និងគាំងបេះដូងអាចដោះស្រាយបាន តាមរយ:ការទទួលទានអាហារមួយចំនួន។
ផ្លែក្រូចផ្លែក្រូច មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ច្រើនលើសលប់ដែលល្អបំផុត សម្រាប់សុខភាពបេះដូង។ ការទទួលទានទឹកស្រស់ៗក្រូចជាប្រចាំ អាចជួយរក្សាសម្ពាធឈាម និងសម្អាតសរសៃឈាមផងដែរ។ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ក្នុងមួយថ្ងៃអ្នកត្រូវការទឹកក្រូច ២កែវ ដើម្បីឲ្យរាងកាយស្រូបយកជាតិរ៉ែ និងវីតាមីនបានគ្រប់គ្រាន់។
ផ្លែប៊ឺរ ត្រូវបានណែនាំដោយវេជ្ជបណ្ឌិត ព្រោះវាមានផ្ទុកជាតិខ្លាញ់ធម្មជាតិ ជាច្រើនដែលអាចរក្សាតុល្យភាពកូលេស្តេរ៉ុលល្អ និងអាក្រក់នៅក្នុងសរសៃឈាម។ ដូច្នេះ អ្នកគួរតែព្យាយាមទទួលទាន ផ្លែប៊ឺរឲ្យបានទៀងទាត់ ប្រសិនបើចង់ថែរក្សាបេះដូង ឲ្យមានសុខភាពល្អ។ត្រីសាម៉ុនអ្នកជំនាញបានអះអាងថា មូលហេតុចម្បងដែលបណ្តោលឲ្យ មនុស្សទទួលរងនូវជំងឺគាំងបេះដូង គឺកូលេស្តេរ៉ុលឡើងខ្ពស់ និងការរលាក។ ក៏ប៉ុន្តែបើតាមការស្រាវជ្រាវបានរកឃើញថា ត្រីសាម៉ុន មានផ្ទុកអាស៊ីតខ្លាញ់ខ្ពស់ ដែលអាចជួយកម្ចាត់កូលេស្តេរ៉ុល ឲ្យមានកម្រិតទាបបំផុត។
តែបៃតង មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយរំលាយអាហារ និងកាត់បន្ថយកូលេស្តេរ៉ុល។ នេះហើយជាមូលហេតុ ដែលអ្នកជំនាញជំរុញឲ្យទទួលទានតែបៃតង មួយថ្ងៃ ២ពែង។
រមៀត មានផ្ទុកសារធាតុសមាសធាតុ សកម្មដែលហៅថា Curcumin ដែលសារធាតុដែលល្អបំផុត សម្រាប់រាងកាយរបស់យើង។ ប្រសិនបើយើងទទួលទាន រមៀតជាញឹកញាប់ វានឹងជួយកាត់បន្ថយការរលាក ព្រមទាំងជាតិខ្លាញ់ដែលលើស។ ក្នុងការញ៉ាំរមៀតឲ្យមានប្រសិទ្ធភាពមាន ២របៀប គឺអ្នកអាចបន្ថែមម្សៅរមៀត ទៅក្នុងរបបអាហារ ឬបន្ថែមទៅក្នុងទឹកក្តៅក៏បានដែរ។
ចំណាំ៖ ក្រៅពីទទួលទានអាហារ ទាំងប៉ុន្មាននៅខាងលើនេះ អ្នកគួរតែព្យាយាមធ្វើ លំហាត់ប្រាណជាប្រចាំ និងជៀសវាងអាហារ ដែលសម្បូរច្រើន៕