អ្នកទាំងអស់គ្នា ធ្លាប់ដែលមានចម្ងល់ទេថា ហេតុអ្វីបានជាយន្តហោះ ដែលមានទម្ងន់រាប់សិបតោន អាចហោះហើរលើអាកាសបាន ក្នុងរយៈកម្ពស់ដ៏ខ្ពស់។ ជាការពិតណាស់មូលហេតុ ដែលយន្តហោះអាចហោះហើរបាននោះ គឺវាត្រូវពឹងផ្អែកលើកត្តាជាច្រើនរួមបញ្ចូលគ្នា ដោយក្នុងនោះមានដូចជាកត្តាបច្ចេកទេស និងកត្តាធម្មជាតិ។
យោងតាមការពន្យល់បែបវិទ្យាសាស្ត្រ របស់អ្នកជំនាញបានឲ្យដឹងថា យន្តហោះអាចហោះហើរ បានដោយកត្តាទី១ គឺម៉ាស៊ីនរបស់វា។ ដែលក្នុងម៉ាស៊ីនរបស់យន្តហោះ តម្រូវឲ្យមាននូវស្លាបកង្ហារជាច្រើន ដើម្បីបូមយកម៉ូលេគុលខ្យល់ខាងក្រៅ ដើម្បីអូសទាញយន្តហោះ។
ចំពោះកត្តាទី២ គឺ ស្លាប និងកន្ទុយ ដែលក្នុងនោះត្រូវបានគេបែងចែក ជា៥ មានដូចជា SLAT, FLAP, AILERON, RUDDER, ELEVATOR, SPOILER។ ដោយផ្នែក SLAT ជាចំណុចដែលបុកប៉ះ ជម្នះម៉ូលេគុលខ្យល់ ចំណែកឯ Flap ជាចំណុចដែលសម្រាប់បង្វិលទិសខ្យល់ ឲ្យចុះក្រោមដើម្បីរុញច្រាន យន្តហោះឲ្យហើបពីដី ខណៈចំណុច AILERON និង RUDDER មានមុខងារសម្រាប់ បទបង្វែរទិសយន្តហោះ។
ស្របជាមួយគ្នានេះដែរ ELEVATOR ជាចំណុចដែលធ្វើឲ្យយន្តហោះ ហើបចុះឡើង និង SPOILER គឺជាមុខសម្រាប់ទប់លំនឹងយន្តហោះពេលចុះចត។
គូសបញ្ជាក់ផងដែរថា ស្លាបរបស់យន្តហោះ ជាចំណុចរងទម្ងន់ច្រើនជាងគេ ព្រោះធុងសាំង និងម៉ាស៊ីនរបស់យន្តហោះត្រូវភ្ជាប់ជាមួយវា៕ Source: Sabay