កីឡា

កីឡាករ Jake Wightman របស់អង់គ្លេស ឈ្នះមេដាយមាស រត់ចម្ងាយ ១៥០០ ម៉ែត្រនៃជើងឯកអត្តពលកម្មពិភពលោក

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កីឡាកររត់ប្រណាំង Jake Wightman របស់ Nottinghamshire បានឈ្នះមេដាយមាសជាលើកដំបូង របស់ចក្រភពអង់គ្លេស នៃព្រឹត្តិការណ៍កីឡាអត្តពលកម្ម ពិភពលោកនៅទីក្រុង Oregon ។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានឈ្នះជើងឯកចម្ងាយ ១៥០០ ម៉ែត្រប្រើរយៈពេល ៣ នាទី ២៩.២៣ វិនាទីនាំមុខម្ចាស់ជើងឯកអូឡាំពិក កីឡាករ Jakob Ingebrigtsen និងកីឡាករអេស្ប៉ាញ Mohamed Katir ។ កីឡាករ Wightman បានចូលរួមការប្រកួតជើងឯកលើនេះ ដោយប្រើពេលលឿនបំផុត ក្នុងពិភពលោកនាឆ្នាំនេះ ហើយបានបំបែកខ្លួនជាមួយនឹងការ រត់ចម្ងាយ ២00 ម៉ែត្រ ។

វាជាជោគជ័យដ៏ធំបំផុត ក្នុងអាជីពរបស់លោក ដោយធ្លាប់បាន ឈ្នះមេដាយ សំរឹទ្ធអឺរ៉ុប និង Commonwealth ហើយទើបតែបានជាប់លេខ១០ ប៉ុណ្ណោះនៃព្រឹត្តិការណ៍អូឡាំពិក ឆ្នាំមុនក្នុងទីក្រុងតូក្យូ។ អត្តពលិកពិភពលោក បានផ្លាស់ប្តូរពិធីមេដាយរបស់ Wightman ដល់ល្ងាចថ្ងៃអង្គារម៉ោង ក្នុងស្រុក ពីព្រោះការប្រកួតដើមនៅថ្ងៃពុធ នឹងមានការប៉ះទង្គិច ជាមួយនឹងជើងហោះហើរ របស់លោក ។

កន្លែងផ្សេងទៀត នៅការប្រកួតការពារជើងឯក Dina Asher-Smith បានឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃចម្ងាយ ២00 ម៉ែត្រ ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានជាប់ចំណាត់ ថ្នាក់លេខ ២ប្រើរយៈពេល ២១.៩៦ វិនាទីដែលជាការល្អបំផុតប្រចាំ រដូវកាលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់នាងនៅពីក្រោយកីឡាការិនី Tamara Clark របស់សហរដ្ឋអាមេរិក ៕

Most Popular

To Top