អង់គ្លេស ៖ តារាសម្តែងជនជាតិ អង់គ្លេស នាង Millie Bobby Brown ត្រូវបានគេរាយការណ៍ថា នាងបានបង្កើត ប្រវត្តិសាស្ត្រ ខណៈនាងត្រូវបានគេគ្រោង នឹងទទួលបានប្រាក់ខែ ចំនួន ១០លានដុល្លារ (៨.៤លានដុល្លារ) សម្រាប់ការដើរ តួក្នុងរឿង Enola Holmes 2 នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
តារា Stranger Things អាយុ ១៨ ឆ្នាំត្រូវបានគេគិតថា នាងកំពុងបង្កើតកំណត់ត្រា សម្រាប់ប្រាក់បៀវត្សរ៍ ដ៏ច្រើមបំផុតបានបង់ដល់តារា សម្តែង ដែលមានអាយុក្រោម ២០ ឆ្នាំ ។ នេះបើយោងតាម Variety បាននិយាយថា តារាសម្តែងរូបនេះ បានដើរតួជា Enola ជាលើកដំបូង នៅក្នុងខ្សែភាពយន្តឆ្នាំ ២០២០ ទល់នឹង Henry Cavill ហើយគ្រោងនឹងរកប្រាក់ចំណូល បានច្រើនសម្រាប់រឿងភាគ ។
នាង Millie ដើរតួជាប្អូនស្រី របស់ Sherlock Holmes នៅក្នុងខ្សែភាពយន្ដដោយ Henry បង្ហាញពីអ្នកស៊ើបអង្កេត ដ៏ល្បីល្បាញ ។ ក្រុមហ៊ុន Netflix បានបញ្ជាក់ថា នឹងមានវគ្គបន្ត នៃខ្សែភាពយន្តនេះ ដោយទួលបានការពិនិត្យវិជ្ជមាន ពីអ្នករិះគន់កាលខែឧសភា ។ ដោយចូលទៅកាន់ Twitter សេវាកម្មស្ទ្រីម បានប្រកាសថា ‘រឿងភាគបន្តបន្ទាប់! Millie Bobby Brown និង Henry Cavill នឹងត្រឡប់មកវិញក្នុងរឿង ENOLA HOLMES 2’។
សេចក្តីសង្ខេប នៃខ្សែភាព យន្តនេះថា ឥឡូវនេះអ្នកស៊ើបអង្កេត សម្រាប់ជួលដូចជាបងប្រុស ដ៏ល្បីឈ្មោះរបស់នាង Enola Holmes ចាត់ការករណីផ្លូវការដំបូង របស់នាងដើម្បីស្វែងរកក្មេងស្រីដែលបាត់ខ្លួន ខណៈផ្កាភ្លើង នៃការឃុបឃិត ដ៏គ្រោះថ្នាក់ បញ្ឆេះអាថ៌កំបាំងត្រូវការជំនួយ ពីមិត្តភ័ក្តិ ៕ដោយ៖លី ភីលីព