ព័ត៌មានអន្តរជាតិ

ការសិក្សា Greenpeace USA ៖ អត្រា នៃការកែច្នៃ កាកសំណល់ប្លាស្ទិក កំពុងធ្លាក់ចុះយ៉ាងខ្លាំង

វ៉ាស៊ីនតោន ៖ យោងតាមរបាយការណ៍ របស់ Greenpeace USA បានឲ្យដឹងថា អត្រានៃការកែច្នៃប្លាស្ទិក កំពុងធ្លាក់ចុះ បើទោះបីជាផលិតកម្ម កើនឡើងក៏ដោយ ដោយបានបំផ្ទុះ ការអះអាង ពីឧស្សាហកម្មនៃការបង្កើតសេដ្ឋកិច្ច រង្វង់ប្រកបដោយប្រសិទ្ធភាព ថា ជា “រឿងប្រឌិត” យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការសិក្សាបានរកឃើញថា មានចំណងជើងថា “Circular Claims Fall Flat Again”បង្ហាញពីកាកសំណល់ ប្លាស្ទិកចំនួន ៥១ លានតោន ដែលបង្កើតដោយគ្រួសារ អាមេរិកក្នុងឆ្នាំ ២០២១ មានតែ ២.៤ លានតោនប៉ុណ្ណោះត្រូវបានកែច្នៃឡើងវិញ ឬប្រហែល៥ ភាគរយ។ បន្ទាប់ពីបានឡើង ដល់កំពូលកាលឆ្នាំ ២០១៤ ត្រឹម១០ ភាគរយ និន្នាការនេះ ត្រូវបានថយចុះ ជាពិសេស ចាប់តាំង ពីប្រទេសចិន បានបញ្ឈប់ការទទួលយកកាក សំណល់ប្លាស្ទិករបស់បស្ចិម ប្រទេសកាលឆ្នាំ ២០១៨ ។

ផលិតកម្មវឺដ្យីន “Virgin” នៃប្លាស្ទិកមិនកែច្នៃឡើងវិញ នោះកំពុងកើនឡើងយ៉ាងឆាប់រហ័ស នៅពេល ឧស្សាហកម្មគីមីឥន្ធនៈពង្រីក និងកាត់បន្ថយការចំណាយ ។ លោកស្រី Lisa Ramsden អ្នកធ្វើយុទ្ធនាការ Greenpeace USA បានប្រាប់ AFP ថា ក្រុមឧស្សាហកម្ម និងសាជីវកម្មធំ ៗ បាននឹងកំពុងជំរុញឲ្យមានការ កែច្នៃឡើងវិញជាដំណោះស្រាយ ។

លោកស្រីបានបន្ថែមថា តាមរយៈការធ្វើដូច្នេះ ពួកគេបានបិទការទទួលខុសត្រូវទាំងអស់សម្រាប់ធានាថា ការកែច្នៃឡើងវិញ ពិតជាដំណើរការ។ នាងបានដាក់ឈ្មោះ Coca-Cola, PepsiCo, Unilever និង Nestle ថា ជាជនល្មើសចម្បង ។ ចំណែកយោង តាមការស្ទង់មតិរបស់ Greenpeace USA ថា មានតែប្លាស្ទិកពីរប្រភេទប៉ុណ្ណោះ ត្រូវបានទទួលយកយ៉ាងទូលំទូលាយ នៅឯកន្លែងសង្គ្រោះសម្ភារៈ ចំនួន ៣៧៥ របស់ប្រទេស ។
ទីមួយគឺប៉ូលីអេទីឡែន តេរ៉េហ្វថាឡេត (PET) ត្រូវបានគេប្រើជាទូទៅក្នុងដបទឹក និងសូដា ហើយទី២គឺជ័រប៉ូលីអេទីឡែនដង់ស៊ីតេខ្ពស់ (HDPE) ឃើញក្នុងដកទឹកដោះគោ ដបសាប៊ូកក់សក់ និងធុងលាងសម្អាតផលិតផល។ យោងទៅតាមប្រព័ន្ធស្តង់ដារមាន៧ ប្រភេទប្លាស្ទិកថា ទាំងនេះត្រូវបានដាក់លេខ “១” និង “២” ។

ប៉ុន្តែការកែច្នៃឡើងវិញ តាមទ្រឹស្ដីមិនមានន័យថា ផលិតផលកំពុងត្រូវបានកែច្នៃឡើងវិញ ក្នុងការអនុវត្តនោះទេ ។ របាយការណ៍បានរកឃើញថាផលិតផល PET និង HDPE មានអត្រាកែច្នៃពិតប្រាកដ ២០.៩ ភាគរយ និង ១០.៣ ភាគរយរៀងគ្នា ទាំងពីរធ្លាក់ចុះបន្តិច ពីការស្ទង់មតិចុងក្រោយរបស់ Greenpeace USA កាលឆ្នាំ ២០២០ ៕ ដោយ៖លី ភីលីព

Most Popular

To Top