កីឡា

World Cup ១៩៥០ ៖ គឺជា World Cup ដំបូង ដែលគ្មានវគ្គផ្ដាច់ព្រ័ត្រ ដោយប្រើរូបមន្ត សន្សំពិន្ទុលើកពាន

ការប្រកួត FIFA World Cup ឆ្នាំ ១៩៥០ គឺជាការប្រកួតលើកទី៤ នៃពានរង្វាន់បាល់ទាត់ ពិភពលោកផ្នែកបុរស ដោយបានប្រារព្ធឡើង នៅប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ២៤ ខែមិថុនាដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ១៩៥០ ។ កម្មវិធីនេះក៏ជាការចាប់ផ្ដើមឡើងវិញ ដែលសម្រាប់ World Cup ក្រោយផ្អាកមួយរយៈធំ នៅឆ្នាំ១៩៤២ និង​១៩៤៦ ដោយសារការផ្ទុះសង្គ្រាមលោក លើកទីពីរ ។

World Cup ឆ្នាំ ១៩៥០ នេះ​ជា​ការ​ប្រកួត​តែ​មួយ​គត់​ ដែល​មិន​បាន​សម្រេច​ដោយ​ការ​ ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​តែ​មួយ​ប្រកួត ដោយក្រុមលេខ១ បួនក្រុមមកពីតាមពូលនីមួយៗ ត្រូវរើសទៅលេងសន្សំពិន្ទុ លើកពាននៅជុំផ្ដាច់ព្រ័ត្រ ។ វាក៏ជាការប្រកួតកម្មវិធី World Cup ដំបូងដែលត្រូវបានគេហៅថា Jules Rimet Cup ដើម្បីប្រារព្ធខួបលើកទី ២៥ នៃការកាន់តំណែងជាប្រធាន FIFA របស់លោក Jules Rimet។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

បន្ទាប់ពីសង្រ្គាម FIFA មានបំណងចង់ឲ្យរស់ឡើងវិញ នូវការប្រកួត World Cup ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ហើយពួកគេ បានចាប់ផ្តើមរៀប ចំផែនការ សម្រាប់ការប្រកួត ប៉ុន្តែបញ្ហាចោទនោះ គឺនៅ​ក្រោយ​សង្គ្រាម ប្រទេសអឺរ៉ុប ​ភាគ​ច្រើន​ត្រូវ​បាន​បំផ្លាញ ។ ជាលទ្ធផល FIFA មានការលំបាក​ក្នុងការស្វែង រកប្រទេសដែលចាប់អារម្មណ៍ ក្នុងការធ្វើជាម្ចាស់ ផ្ទះព្រឹត្តិការណ៍នេះ ​ហើយប្រទេសជាច្រើន មិនហ៊ានប្រថុយរៀបចំ រហូតដល់ប្រទេសប្រេស៊ីល ធ្វើការដេញថ្លៃនៅមហាសន្និបាត របស់ FIFA ឆ្នាំ ១៩៤៦។

កីឡដ្ឋានចំនួន ៦ ក្នុងទីក្រុងចំនួនប្ ៦ ជុំវិញប្រទេសប្រេស៊ីល ធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ២២ ដែលបានលេងសម្រាប់ World Cup នេះ។ កីឡដ្ឋាន Maracanã ក្នុងទីក្រុង Rio de Janeiro នាពេលនោះបានរៀបចំការប្រកួតចំនួន ៨។ កីឡដ្ឋាន Pacaembu ក្នុងទីក្រុង Sao Paulo បានរៀបចំការប្រកួតចំនួន ៦ ។

កីឡដ្ឋាន Estádio Sete de Setembro ក្នុងទីក្រុង Belo Horizonte បានរៀបចំការប្រកួតចំនួន ៣ កីឡដ្ឋាន Durival de Britto ក្នុងទីក្រុង Curitiba និងកីឡដ្ឋាន Eucaliptos ក្នុងទីក្រុង Porto Alegre នីមួយៗបានរៀបចំការប្រកួតចំនួន ២ ហើយកីឡដ្ឋាន Ilha do Retiro ធ្វើជាម្ចាស់ផ្ទះតែមួយប្រកួតប៉ុណ្ណោះ។ ​

ក្រុមដែលចូលរួម

ដើមដំបូងក្រុមចំនួន ១៦ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត ប៉ុន្តែបន្ទាប់​ពី​ការ​ដក​ខ្លួន​ចេញ ចំនួន៣ ចុងក្រោយ មាន​តែ​១៣​ក្រុម​ប៉ុណ្ណោះ​បានចូល​រួម​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ១៩៥០ នៅប្រេស៊ីល។ ប្រទេសទាំងនោះរួមមាន៖

បូលីវី, ប្រេស៊ីល (ម្ចាស់ផ្ទះ), ឈីលី, អង់គ្លេស, ឥណ្ឌា (ដកខ្លួនចេញ), អ៊ីតាលី (ជើងឯកឆ្នាំ 1938), ម៉ិកស៊ិក, ប៉ារ៉ាហ្គាយ, អេស្ប៉ាញ, ស្កុតឡេន (ដកខ្លួនចេញ), ស៊ុយអែត, ស្វីស, តួកគី (ដកខ្លួនចេញ), សហរដ្ឋអាមេរិក, អ៊ុយរូហ្គាយ (ជើងឯកឆ្នាំ ១៩៣០) និងយូហ្គោស្លាវី។

វគ្គផ្ដាច់ព្រ័ត្រ

ដូចបានរៀបរាប់ពីខាងលើ World Cup ១៩៥០ គឺជា World Cup តែមួយគត់ដែលគ្មានវគ្គផ្ដាច់ព្រ័ត្រដែលលេងតែ ១ប្រកួតចប់។ ដើម្បីស្វែងរកក្រុមជើងឯក គេបានបែកចែកប្រទេសទាំង ១៣ ជា ៤ពូលហើយប្រកួតរើសយក ១ក្រុមតាមពូលនីមួយៗទៅលេងសន្សំពិន្ទុលើកពាន។

ប្រទេសប្រេស៊ីល, អេស្ប៉ាញ, ស៊ុយអែត និងអ៊ុយរ៉ាហ្គាយសុទ្ធតែឈរលេខ១ តាមពូលដូច្នេះមានសិទ្ធទៅប្រកួតសន្សំពិន្ទុលើកពាន ។ ក្រោយលេងប៉ះគ្នាសរុប ម្នាក់៣ប្រកួតក្រុមដែលក្លាយជាជើងឯកគឺប្រទេសអ៊ុយរ៉ាហ្គាយ ដោយ ៣ប្រកួត ឈ្ន ២ស្មើ ១ ហើយលេខ២ បានទៅប្រេស៊ីល, លេខ៣បានទៅអេស្ប៉ាញ និងលេខ៤ បានទៅស៊ុយអែត ។

កីឡាករលេចធ្លោ

ជាមួយនឹងគ្រាប់បាល់ចំនួន ៩ គ្រាប់ បានធ្វើឲ្យ Ademir របស់ប្រេស៊ីល ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួត ដែលមានគ្រាប់បាល់សរុប ៨៨ គ្រាប់ ស៊ុតបញ្ចូលទីបានដោយកីឡាករ ៤៧ នាក់។

មានឈ្មោះពេញថា Ademir Marques de Menezes លោកគឺជាកីឡាករបាល់ទាត់ប្រេស៊ីល ដែលត្រូវបានចាត់ទុកថា ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។ Ademir មានភាពជោគជ័យខ្លាំងនៅ​ Copa América ដោយលោកបានលេង នៅក្នុងការប្រកួត ១៩៤៥, ១៩៤៦, ១៩៤៩ និង ១៩៥៣ ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត ៣ដង ក្នុងការបង្ហាញខ្លួន ១៨លើក ក្នុងការប្រកួតនេះ៕

Most Popular

To Top