ព្រឹត្តិការណ៍

ប្រវត្តិដំណើរដើមទង ដែលនាំឱ្យមនុស្សស្រី ជាច្រើនចូលចិត្តឆ្មា

តើមនុស្សស្រីជាច្រើនចូលចិត្តឆ្មា ជាសត្វដែលមានដងខ្លួនទន់ ដំណើរល្វតល្វន់ ទោះជាវាជាសត្វមិនសូវមានប្រាជ្ញា ដូចសម្លាញ់ជើងបួនជាសត្វឆ្កែ។

តាមការពិតស្ត្រី និងឆ្មាមានរឿងរ៉ាវផ្សាភ្ជាប់គ្នា ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សស្ទើរ តែគ្រប់វប្បធម៌ និងជាតិសាសន៍ ។

ទ្រឹស្តីអ្នកនិពន្ធអំពីស្ត្រី និងឆ្មា

ឯកសារប្រវត្តិសាស្ត្របង្ហាញ ពីភាពរឹងមាំនៃទំនាក់ទំនងរវាងស្ត្រី និងឆ្មា ។ ការសរសេរទាំងនេះ ផ្តល់ឱ្យយើងនូវតម្រុយអំពីប្រភពដើមនៃគំរូ និងហេតុផលនៅពីក្រោយ ភាពស្និទ្ធស្នាល និងទំនោរស្រឡាញ់ឆ្មារបស់មនុស្សស្រី ។

នៅក្នុងសៀវភៅឆ្នាំ ១៨៨១ ដែលមានចំណងជើងថា “The Cat ” លោក St. George Jackson Mivart បានរៀបរាប់លំអិតអំពី ទ្រឹស្ដីរបស់គាត់នៅពីក្រោយទំនាក់ទំនង ដែលស្ត្រីចែករំលែក ជាមួយសត្វឆ្មា។

លើសរសើរថា ស្ត្រីត្រូវបានគេផ្ដល់តម្លៃចំពោះភាពស្អាតស្អំ និងវត្តមាននៅក្នុងផ្ទះជាងបុរស ហើយដោយសារតែឆ្មាជាសត្វស្អាតដែលចូលចិត្តនៅផ្ទះ ដូច្នេះអារម្មណ៍ស្និទ្ធស្នាលរវាងស្ត្រី និងសត្វឆ្មាគឺជៀសមិនរួច។

ស្ត្រីបានឃើញលក្ខណៈស្រដៀងគ្នារបស់ខ្លួនទៅនឹងសត្វឆ្មា បុគ្គលិកលក្ខណៈពាក្យគំរោះគំរើយ ឬសម្ដីខ្លាំងៗ ទាំងកាយវិការ ភាពទន់ភ្លន់ រហូតដល់ដំណើរ។

អ្នកស្រី Dorothy Bevill Champion ជាអ្នកនិពន្ធសៀវភៅ “Everybody’s Cat Book” ឆ្នាំ ១៩៩០ បានលើកទ្រឹស្ដីថា ស្ត្រី និងឆ្មាមានលក្ខណៈសម្បត្តិរួមគ្នាច្រើន ជាពិសេសពួកគេត្រូវបានចាត់ទុកថា មានភាពល្ងង់ដូចគ្នា។

ជារឿយៗស្ត្រីសម័យនោះ ត្រូវបានផ្ដល់តម្លៃដូចទៅនឹងសត្វឆ្មា ។ សៀវភៅរបស់ អ្នកស្រី Champion ត្រូវបានសរសេរឡើងក្នុងអំឡុង ពេលដែលស្ត្រីកំពុងតស៊ូ ដើម្បីទទួលបានការអប់រំដូចគ្នានឹងបុរស មួយផ្នែកដើម្បីបង្ហាញថា ពួកគេមិនមែនជាមនុស្សល្ងង់ទេ គ្រាន់តែមានការអប់រំតិចជាងបុរស។

ស្ត្រី និងការប្រកួតសត្វឆ្មា

នៅទសវត្សរ៍ឆ្នាំ ១៨០០ មុនពេលដែលស្ត្រីភាគច្រើនអាចចេញធ្វើការ ឬទៅរៀននៅសាលា កម្មវិធីប្រកួតសត្វឆ្មាចាប់ផ្ដើម មានប្រជាប្រិយភាពជាខ្លាំង។ ជាពិសេសស្ត្រីត្រូវបានទាក់ទាញ ឱ្យចូលរួមក្នុងការប្រកួតទាំងនេះ ដោយសារតែពួកគេមានពេលទំនេរ អាចឆ្លៀតបង្កាត់ពូជ និងបង្ហាត់សត្វឆ្មា។ ការបង្កាត់ពូជឆ្មាគឺជាស្ពានមួយដែលអាចឱ្យស្ត្រីការចូលរួមជាមួយកិច្ចការវិទ្យាសាស្ត្រ ដែលធ្លាប់ជាវិស័យមួយ ដែលពួកគេត្រូវបានហាមឃាត់ពួកនាង។

តាមរយៈការបង្កាត់ពូជឆ្មា ស្ត្រីបានរួម ចំណែកពេលវេលា និងចំណេះដឹងដ៏មានតម្លៃចំពោះវិស័យពន្ធុវិទ្យា ហ្សែននិងជំរុញពិភពលោក ឱ្យកាន់តែប្រសើរឡើង។ ដូច្នេះវាមិនចម្លែកទេដែលស្ត្រី និងឆ្មាចែករំលែកទំនាក់ទំនងជិតស្និទ្ធបែបនេះ រហូតមកដល់សព្វថ្ងៃនេះ។

ស្ត្រី និងឆ្មានៅក្នុងយុគ្គសម័យទំនើប

ប្រវត្តិសាស្ត្របង្ហាញថា កាលពីប៉ុន្មាន សតវត្សកន្លងទៅនេះ សត្វឆ្មា និងស្ត្រីបានពឹង ផ្អែកលើគ្នា ប៉ុន្តែក្នុងសម័យកាលទំនើប ពេលមនុស្សស្រីមានឱកាស ចេញទៅរៀនសូត្រ និងធ្វើការរកចំណូល ការស្រឡាញ់ឆ្មា នៅតែផ្សាភ្ជចាប់នឹងជីវិត របស់នាង។

នៅក្នុងការសិក្សាឆ្នាំ ២០១១ ដែលធ្វើឡើងដោយសាកល វិទ្យាល័យក្រុងវីយែន អ្នកស្រាវជ្រាវបានសង្កេតឃើញថា សត្វឆ្មាទំនងជាមានទំនាក់ទំនង ជាមួយម្ចាស់ស្រីរបស់ពួកគេ និងមានទំនោរទៅរកស្ត្រីច្រើនជាងបុរស។

លើសពីនេះទៀត អ្នកស្រាវជ្រាវម្នាក់ពីការសិក្សា បានកត់សម្គាល់ថាទំនាក់ទំនងរវាងឆ្មា និងស្ត្រីគឺ «ខ្លាំងជាង» ជាងទំនាក់ទំនងរវាងឆ្មានិងបុរស។

ទ្រឹស្ដីខ្លះណែនាំថា វាទាក់ទងនឹងអារម្មណ៍គំរាមកំហែង។ ជាមធ្យមស្ត្រីមានទំហំតូចជាងបុរស ដូច្នេះសត្វឆ្មាអាចមានអារម្មណ៍ភ័យខ្លាចតិចជាងពួកគេ។

ទ្រឹស្ដីមួយទៀតគឺ ស្ត្រីមានទំនោរខាងជីវសាស្រ្ត ក្នុងការឆ្លើយតបទៅនឹងសំឡេងយំរបស់ទារក ហើយឆ្មាយល់ពីរឿងនេះ។ សម្លេងសត្វឆ្មាដែលជួន កាលស្រដៀងនឹង សម្លេងទារកយំ អាចធ្វើឱ្យស្ត្រីទំនងជាឆ្លើយតប នឹងពពួកសត្វនេះក្នុងក្ដីអាណិត អាសូរចង់ផ្ដល់ភាពកក់ក្ដៅទៅឱ្យវា។

បន្ថែមពីលើរូបរាងដ៏គួរឱ្យស្រលាញ់របស់កូនឆ្មា និងឆ្មា មិនថាហេតុផលអ្វីក៏ដោយ ស្ត្រី និងឆ្មាហាក់ដូចជាចែករំលែកចំណងដ៏ពិសេសមួយ មិនថាទៅណាទេ។

Most Popular

To Top