បច្ចេកវិទ្យា

ឧស្សាហកម្មសន្តិសុខ និងឃ្លាំមើលរបស់ចិន៖ សហរដ្ឋអាមេរិក និងប្រព័ន្ធ AI មិនមែនជាការគំរាមកំហែងធំជាងនេះ

ទីក្រុងប៉េកាំង ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការរីកចម្រើនជាច្រើនឆ្នាំ ឧស្សាហកម្មសន្តិសុខ និងឃ្លាំមើលរបស់ប្រទេសចិន នាពេលនេះកំពុងផ្តោតលើការបង្រ្កាបភាពងាយរងគ្រោះរបស់ខ្លួនចំពោះសហរដ្ឋអាមេរិក និងតួអង្គខាងក្រៅផ្សេងទៀត ដោយព្រួយបារម្ភអំពីហានិភ័យដែលបង្កឡើងដោយពួក Hacker ភាពជឿនលឿន នៃបញ្ញាសិប្បនិម្មិត និងសម្ពាធពីរដ្ឋាភិបាលគូប្រជែង។

ការសង្កត់ធ្ងន់ជាថ្មីលើការពឹងផ្អែកលើខ្លួនឯង ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ និងការពង្រឹងប្រព័ន្ធប្រឆាំងនឹងការលួចចូល ត្រូវបានបង្ហាញនៅការតាំងពិព័រណ៍ Security China នាពេលថ្មីៗនេះនៅទីក្រុងប៉េកាំង ដោយបង្ហាញពីការលំបាកក្នុងការធ្វើឲ្យទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនសហការគ្នា ទោះបីជាអ្នកស្រាវជ្រាវព្រមានថា មនុស្សជាតិប្រឈមមុខនឹងហានិភ័យទូទៅក៏ដោយពី AI ។

ការបង្ហាញនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីបក្សកុម្មុយនិស្តកំពុងកាន់អំណាចរបស់ប្រទេសចិន បានព្រមានមន្ត្រីអំពីហានិភ័យបង្កឡើងដោយបញ្ញាសិប្បនិម្មិត។

គូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតរបស់ចិន គឺសហរដ្ឋអាមេរិក និងAI chatbot ChatGPT ដែលបង្កើតដោយអាមេរិក គឺជាប្រធានបទ នៃការសន្ទនាញឹកញាប់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីរារាំងការចូលប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន។

លោក Fan Weicheng នាយកមជ្ឈមណ្ឌលស្រាវជ្រាវសុវត្ថិភាពសាធារណៈរបស់សាកលវិទ្យាល័យ Tsinghua បាននិយាយថា បច្ចេកវិទ្យាថ្មីនេះមានហានិភ័យសក្តានុពលដ៏អស្ចារ្យ ។

លោកបានចុចតាមរយៈបទបង្ហាញមួយដែលមានតួរលេខបង្កើតដោយ AI របស់លោកបារ៉ាក់ អូបាម៉ា និយាយដោយបង្ហាញពីហានិភ័យនៃរូបភាព និងវីដេអូបោកប្រាស់ ឥឡូវនេះអាចត្រូវបានបង្កើតជាឌីជីថល។

លោក Fan បានបន្តថា សហរដ្ឋអាមេរិកមានយុទ្ធសាស្ត្រសន្តិសុខជាតិក្នុងសតវត្សរ៍ទី២១ ចំពោះរុស្ស៊ីមានយុទ្ធសាស្ត្រសន្តិសុខជាតិ ហើយអាល្លឺម៉ង់ មានយុទ្ធសាស្ត្រ យើងនៅប្រទេសចិនក៏កំពុងធ្វើការលើរឿងនេះដែរ។

អ្នកសិក្សារបស់ចិនកំពុងធ្វើការលើប្រព័ន្ធព្រមានជាមុន ដើម្បីកំណត់ និងគ្រប់គ្រងបច្ចេកវិទ្យាដែលអាចរំខានដោយបង្កើតលិបិក្រម និងរូបមន្តដើម្បីវាស់ស្ទង់ពីផលប៉ះពាល់ នៃបច្ចេកវិទ្យាអាចកើតមានលើសន្តិសុខជាតិរបស់ប្រទេសចិន។

ក្នុងទសវត្សរ៍កន្លងមក បច្ចេកវិទ្យា AI របស់ប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានជំរុញមួយផ្នែកតាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។

ដូចនៅសហរដ្ឋអាមេរិកដែរ មេដឹកនាំចិនមានការព្រួយបារម្ភអំពីភាពជឿនលឿន នៃបញ្ញាសិប្បនិម្មិត៕ ដោយ៖លី ភីលីព

Most Popular

To Top