ផ្សេងៗ

រូបថត៖ តេឡេស្កុបអវកាស Webb Space បង្ហាញរូបភាពថ្មី នៃរង្វង់ភពណេប៊ូឡា

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា រូបភាពដែលថតបានដោយ តេឡេស្កុបអវកាស James Webb Space Telescope (JWST) ធ្វើឲ្យអ្នកវិទ្យាសាស្ត្រស្វែងយល់កាន់តែស៊ីជម្រៅនៅក្នុងដំណើរការ នៃការវិវត្តន៍របស់ផ្កាយដែលធ្វើឲ្យមន្ត្រី ទទួលបានការយល់ដឹងដ៏មានតម្លៃចំពោះកំណើត និងការស្លាប់របស់ផ្កាយ។

តេឡេស្កុបអវកាស James Webb បានបង្ហាញរូបភាពដ៏អស្ចារ្យ នៃរង្វង់ភពណេប៊ូឡាដោយបង្ហាញវត្ថុនៅឆ្ងាយដូចមិនធ្លាប់មានពីមុនមក។ ភពណេប៊ូឡា ជាភពត្រូវបានគេស្គាល់ថា Messier 57 (M57) ស្ថិតនៅក្នុងក្រុមតារានិករ Lyra ចម្ងាយប្រហែល ២,២០០ ឆ្នាំពន្លឺ ហើយត្រូវបានគេពណ៌នាថា មានរៀងដូចភ្នែកពណ៌បៃតង និងពណ៌ស្វាយដ៏គួរឲ្យទាក់ទាញលើភពផែនដី។

លោក Albert Zijlstra សាស្ត្រាចារ្យផ្នែក Astrophysics នៃសាកលវិទ្យាល័យ Manchester បាននិយាយថា យើងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មានលម្អិតនៅលើរូបភាព ប្រសើរជាងដែលយើងមិនធ្លាប់បានឃើញពីមុនមក។ យើងតែងតែដឹងថា ភពណុប៊ូឡាស្អាតជាងអ្វីដែលយើងឃើញនៅពេលនេះ គឺអស្ចារ្យណាស់។

តារាវិទូមានការរំភើបជាពិសេសចំពោះការរកឃើញរបស់ JWST ពីព្រោះពួកគេផ្តល់ នូវការយល់ដឹងដែលមិនធ្លាប់មានពីមុនមកលើជីវិត និងការស្លាប់របស់ផ្កាយ។ រង្វង់ភពណេប៊ូឡាគឺជាសំណល់ នៃផ្កាយដែលស្លាប់ ហៅថា ផ្កាយតឿពណ៌ស ដែលជាស្នូលរបស់វា ហើយការតំរង់ទិសតែមួយគត់របស់វាធ្វើឲ្យអ្នកតារាវិទូ សិក្សាពីការងារខាងក្នុងរបស់វាពីចំណុចសំខាន់ របស់យើងក្នុងប្រព័ន្ធព្រះអាទិត្យ។

ការសង្កេត នៃរង្វង់ភពណេប៊ូឡាក៏ផ្តល់នូវការមើលឃើញ នូវអ្វីដែលអនាគតរបស់ព្រះអាទិត្យរបស់យើងអាចនឹងកើតឡើង។ នៅពេលផ្កាយស្រដៀងនឹងព្រះអាទិត្យអស់ឥន្ធនៈនុយក្លេអ៊ែរ ពួកវាឆ្លងកាត់ការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំទៅដល់ការបង្កើតរង្វង់ភពណេប៊ូឡាដូចជា M57 ៕ ដោយ៖លី ភីលីព

Most Popular

To Top