តូក្យូ ៖ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចរបស់ខ្លួន ចំពេលមានការអំពាវនាវ កាន់តែខ្លាំងឡើង សម្រាប់ទីក្រុងតូក្យូ ឱ្យឆ្លុះបញ្ចាំងពីអំពើឃោរឃៅ ដែលកងទ័ពជប៉ុន បានប្រព្រឹត្តក្នុងអំឡុង សង្គ្រាមលោកលើកទីពីរ ។
នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ ដែលធ្វើឡើងនៅសួនអនុស្សាវរីយ៍សន្តិភាព អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បានថ្លែងសេចក្តី ថ្លែងការណ៍សន្តិភាព ដោយជំរុញឱ្យមេដឹកនាំពិភពលោក បោះបង់ចោលទ្រឹស្តី ដែលថា អាវុធនុយក្លេអ៊ែរ រារាំងសង្គ្រាម ។
លោក Matsui ដែលក៏បានជំរុញអ្នកបង្កើត គោលនយោបាយឱ្យ “ឆ្ពោះទៅរករបបសន្តិសុខ ដោយផ្អែកលើការជឿទុកចិត្ត តាមរយៈការសន្ទនា ក្នុងការស្វែងរកឧត្តមគតិ សង្គមស៊ីវិល” បានលើកឡើងថា “ពួកគេត្រូវតែចាត់វិធានការជាក់ស្តែងភ្លាមៗ ដើម្បីដឹកនាំយើងពីបច្ចុប្បន្ន ដ៏គ្រោះថ្នាក់ទៅកាន់ពិភពឧត្តមគតិ របស់យើង” ។
អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានព្រមាននៅក្នុងសាររបស់លោកថា “ការមិនទុកចិត្តគ្នា និងការបែកបាក់គ្នា កំពុងកើនឡើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ភាពស្ងប់ស្ងាត់ មួយ រំពេចត្រូវ បានគេសង្កេតឃើញនៅម៉ោង ៨ និង ១៥ នាទីព្រឹកម៉ោង ក្នុងស្រុក ដែលជាពេលវេលា ពិតប្រាកដនៅពេល ដែលគ្រាប់បែក បរមាណូមួយ គ្រាប់ ត្រូវបានទម្លាក់ពីយន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក បានបំផ្ទុះលើទីក្រុងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ដែលបាន សម្លាប់មនុស្សប្រហែល ១៤ម៉ឺននាក់នៅចុងឆ្នាំនោះ ។
នៅក្នុងព្រឹត្តិការណ៍ ដែលមានមនុស្សប្រហែល ៥ម៉ឺន នាក់បានចូលរួមនោះ លោក Matsui បានដាក់ក្នុងបញ្ជីឈ្មោះជនរងគ្រោះចំនួន ៣៣៩,២២៧ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៣២០នាក់ ដែលត្រូវបានបញ្ជាក់កាលពីឆ្នាំមុន។
លោក Matsui បានកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍សន្តិភាពថា “ប្រទេសជប៉ុ នត្រូវតែចូលរួមជាបន្ទាន់នូវសន្ធិសញ្ញា ស្តីពីការហាមឃាត់ អាវុធនុយក្លេអ៊ែរ” ដោយជំរុញឱ្យរដ្ឋាភិបាល គោរពតាមបំណងប្រាថ្នា របស់អ្នករស់រានមានជីវិត ពីការទម្លាក់គ្រាប់បែក និងប្រជាជនជប៉ុន ដែលស្រឡាញ់សន្តិភាព ។
ចំនួនអ្នកនៅរស់រានមានជីវិត ពីការទម្លាក់គ្រាប់បែកបរមាណូ ចំនួនពីររួមទាំងទីក្រុងណាហ្គាសាគី ដែលមានអាយុជាមធ្យមជាង ៨៥ឆ្នាំបានធ្លាក់ចុះចំនួន ៥,៣៤៦នាក់ ពីឆ្នាំមុន មកត្រឹម ១១៣,៦៤៩នាក់ គិតត្រឹមខែមីនា នេះបើយោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព។
នាយករដ្ឋមន្ត្រី ជប៉ុន លោក ហ្វូមីអូ គីស៊ីដា សមាជិកសភា ដែលមានមណ្ឌលបោះឆ្នោត នៅក្នុងទីក្រុងនោះ បានឲ្យដឹងនៅក្នុងពិធីនេះ ដោយមិនបាន លើកឡើងថា តើជប៉ុន នឹងក្លាយជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញានេះឬអត់ សូម្បីតែបរិបទប្រវត្តិសាស្ត្រ នៃការទម្លាក់គ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ។
លោកនាយករដ្ឋមន្ត្រីត្រូវបានគេរិះគន់ ចំពោះការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមមេដឹកនាំទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភាថា ជាការជាប់គាំងផ្នែកនយោបាយ ខណៈពេលដែលប្រទេសជប៉ុន មើលខាងក្នុងសោកនាដកម្ម ដែលខ្លួនបានជួបប្រទះនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ អ្នកប្រវត្តិសាស្រ្ត និង គំនិតនយោបាយ នៃសហគមន៍អន្តរជាតិ បានលើកទឹកចិត្តជប៉ុន ឱ្យមកមើលខ្លួនឯង មិនត្រឹមតែជាជនរងគ្រោះ នៃការទម្លាក់គ្រាប់បែកបរមាណូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជនល្មើស ដែលចូលរួមក្នុងសោកនាដកម្ម ទាំងនេះផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា