ឥណ្ឌា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌា នឹងព្យាយាមទាក់ទងយានចុះចត និងយានរុករករបស់បេសកកម្ម Chandrayaan-3 ក្រោយពីយានឈប់ ដំណើរការនៅសប្តាហ៍នេះ ហើយ ២ សប្តាហ៍ បន្ទាប់ពីពួកគេបានចុះចត ដោយជោគជ័យនៅជិតប៉ូល ខាងត្បូងនៃភពព្រះច័ន្ទ ។
អ្នកវិទ្យាសាស្ត្រ របស់អង្គការស្រាវជ្រាវ អវកាសឥណ្ឌា (ISRO) សង្ឃឹមថានឹងស្តារម៉ូឌុលឡើងវិញ នៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រ នៅពេលដែលព្រះអាទិត្យរះ នៅចំណុច Shivshakti ជាទីតាំងនៅជិតប៉ូលខាងត្បូង នៃភពព្រះច័ន្ទដែល Chandrayaan-3 បានចុះចតកាលខែសីហា ។
ប្រធានទីភ្នាក់ងារអវកាស S. Somanath បាននិយាយថា អ្នកវិទ្យាសាស្ត្រ របស់ខ្លួនកំពុងសង្ឃឹមថា ឧបករណ៍អាចរស់ឡើងវិញ ដើម្បីបន្តប្រមូលទិន្ន ន័យបន្ថែមទៀត ។ គោលបំណងបេសកកម្ម ត្រូវបានបញ្ចប់រួចហើយ ហើយម៉ូឌុលត្រូវបានដាក់ក្នុងរបៀបមិន ដំណើរការចាប់ពីថ្ងៃទី ២ ខែកញ្ញា ។
ទោះជាយ៉ាងណាក៏ដោយ ឱកាស នៃភាពជោគជ័យហាក់ ដូចជាមានកម្រិតតិច តួច ដោយសារតែវាមិនទំនងថា វឧបករណ៍នៅលើម៉ូឌុល បានដំណើរការដោយសារសីតុណ្ហភាព ទាបបំផុត នៃយប់លើភពព្រះ ច័ន្ទអាចធ្លាក់ចុះក្រោម -២០០អង្សាសេ នៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។ បន្ទុកក៏មានអាយុកាល បេសកកម្មត្រឹមតែមួយ ថ្ងៃលើភពព្រះច័ន្ទស្មើនឹងប្រហែល ១៤ ថ្ងៃនៅលើផែនដី។
ថាមពលអាគុយរបស់ម៉ូឌុល ដែលដំណើរការដោយ ពន្លឺព្រះអាទិត្យ ត្រូវបានសាកអាគុយ ហើយបន្ទះស្រូបពន្លឺព្រះ អាទិត្យត្រូវបានតម្រង់ទិស ដើម្បីទទួលបានពន្លឺនៅពេលព្រឹក។ អ្នកវិទ្យាសាស្ត្រឥណ្ឌាសង្ឃឹមថា អាគុយនឹងរក្សាឧបករណ៍ ឲ្យក្តៅល្មម ដើម្បីរស់បាននៅពេលយប់។ យានអវកាត្រូវបានរចនាឡើងដើម្បីដំណើរការនៅពេលយប់ នៅលើភពព្រះច័ន្ទជាធម្មតាត្រូវបានបំពាក់ជាមួយ នឹងយន្តការកម្ដៅនៅលើយន្តហោះមួយចំនួន មិនមែនជាករណីរបស់ Chandrayaan-3 នោះទេ ។
បេសកកម្មភពព្រះច័ន្ទរបស់ប្រទេសឥណ្ឌា ត្រូវបានដាក់ឲ្យដំណើរការ ក្នុងតម្លៃប្រហែល ៦.១ ពាន់លានរូពី (៧៥ លានដុល្លារ) ត្រូវបានគេមើលឃើញថា ជាជោគជ័យ ដ៏សំខាន់ សម្រាប់ប្រទេសនេះ ។ នៅថ្ងៃទី ២៣ ខែសីហា យាន Chandrayaan-3 បានបង្កើតប្រវត្តិសាស្ត្រ ដោយការចុះចត នៅជិតប៉ូលខាងត្បូង នៃព្រះច័ន្ទ ។ ២ឬ៣ ថ្ងៃក្រោយមក វាបានបញ្ជាក់ពីវត្តមាន របស់ស្ពាន់ធ័រក្នុងតំបន់ បន្ទាប់ពីការធ្វើតេស្តិ៍នៅនឹងកន្លែង ៕
ដោយ៖លី ភីលីព