ព្រឹត្តិការណ៍

អង្គរវត្ត ​ទើបតែ​ក្លាយជា​ទី​អច្ឆរិយៈទី៨ របស់ពិភពលោក ! តែដឹងអត់ ​ទី​អច្ឆរិយៈចំនួន៧ទៀត​ ស្ថិត​នៅប្រទេស​ណាខ្លះ?

ទីអច្ឆរិយៈ​ក្នុងពិភពលោក លែងមានចំនួន៧ទៀតហើយ ពោលគឺ​ត្រូវបានបង្កើនមួយទៀត ដែល​ជាប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ ។ ប្រាសាទ​ដែល​ជាសំណង់​សាសនា​ដ៏ធំជាងបំផុត​មួយនេះ បាន​យកឈ្នះ​ក្រុង​ Pompeii របស់​ប្រទេស​អ៊ីតាលី ដោយបានក្លាយ​ជាទីអច្ឆរិយៈទី៨ របស់​ពិភពលោក។

សូមបង្ហាញ​ទីអច្ឆរិយៈ​ពិភពលោក​ទាំង៨ រួមមាន​ដូចខាងក្រោមនេះ៖

១. មហាកំពែង នៅប្រទេសចិន: មាន​ប្រវែង​សរុប​​ប្រមាណ​ ២​ម៉ឺន​គីឡូម៉ែត្រ កសាង​ឡើង​ដំបូង​បង្អស់​ដោយ​អធិរាជ​ Qin Shi Huang នៅ​សតវត្ស​ទី ៣ មុន​គ.ស ដើម្បី​ទប់ទល់​នឹងការឈ្លានពាន ។

២. ប្រាសាទ Chichen Itza នៅ​ប្រទេស​ម៉ិចស៊ីកូ: ចាប់ផ្តើម​កសាង​នៅ​ចន្លោះ ស.វទី៥ ដល់ ១៣ នៃគ.ស ដោយអរិយធម៌ Mayo-Toltec។ ចំនួនជណ្តើររបស់​ប្រាសាទនេះ មានចំនួន៣៦៥កាំ គឺ​ស្មើនឹង​ចំនួន ៣៦៥ថ្ងៃ​ក្នុងមួយឆ្នាំ ដែល​បញ្ជាក់​ពី​ភាព​ខ្លាំងក្លា​ផ្នែកតារាសាស្រ្ត​របស់​សម័យកាលនោះ។

៣. ប្រាសាទ Petra នៅ​ប្រទេសហ្សកដានី: ចាប់ផ្តើមកសាង​នៅស.វទី៥ មុនគ.ស ធ្វើចេញ​ពី​រូងភ្នំុ​ដោយ​កុលសម្ព័ន្ធ Nabataean ដោយប្រាសាទ​នេះ ត្រូវបាន​យកធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្មយុទ្ធសាស្រ្តមួយ​ ដែល​មានទីតាំង​ស្ថិតនៅចន្លោះ​ ក្រុង Jerusalem, Amman, Damascus និង សមុទ្រក្រហម។

៤. ប្រាសាទ Machu Picchu នៅប្រទេស​ប៉េរូ: ចាប់ផ្តើម​កសាង​នៅ​នៅអំឡុងឆ្នាំ ១៤៥០-១៤៦០ ដោយ​ចក្រភព Incan ស្ថិតនៅ​កម្ពស់ ២៤៣០ម៉ែត្រពីនីវ៉ូសមុទ្រ។ កាលពីស.វទី១៦ តំបន់នេះ ត្រូវបាន​យកធ្វើជាទីតាំងបះបោរប្រឆាំង​នឹងពួកអេស្ប៉ាញ។

៥. រូបសំណាក់ Christ the Redeemer នៅ​ប្រទេស​ប្រេស៊ីល កសាង​នៅក្នុងឆ្នាំ ១៩២២-១៩៣១ មានកម្ពស់ ៣៩ម៉ែត្រ និងទម្ងន់ ៦៣៥តោន។ រូបសំណាក់នេះ ជាសំណង់​ដែលខ្ពស់ជាងគេបង្អស់នៅតែឯង ​ក្នុង​ក្រុង Rio de Janeiro។

៦. ប្រាសាទ Colosseum នៅ​ប្រទេស​អ៊ីតាលី: កសាង​ក្នុងអំឡុងឆ្នាំ ៧០-៧២នៃគ.ស ដោយ​អធិរាជ Verpasian ក្នុងសម័យចក្រភពរ៉ូម។ នៅ​ស.វទី៨០ នៃគ.ស ប្រាសាទ​នេះត្រូវបាន​យកធ្វើ​ជាទីកន្លែងប្រកួត​មួយ ដែលមានរយៈពេល ១០០ថ្ងៃ។ យ៉ាងណាមិញ មកដល់បច្ចុប្បន្ន​ ប្រាសាទនេះ​នៅសល់សំណង់​ដើម ប្រមាណ ២ភាគ៣ប៉ុណ្ណោះ។

៧. ប្រាសាទ Taj Mahal នៅប្រទេស​ឥណ្ឌា: កសាង​ក្នុងអំឡុងឆ្នាំ ១៦៣២-១៦៥៣ ដោយអធិរាជ Shah Jahan ដើម្បី​រំលឹក​ដល់​ព្រះមហេសី​របស់ទ្រង់ ព្រះនាម Mumtaz Mahal។

៨. ប្រាសាទអង្គរវត្ត នៅ​កម្ពុជា: ចាប់ផ្តើម​កសាង​នៅ​ ស.វទី១២​នៃគ.ស ដោយព្រះបាទ​សូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់​ព្រះវិស្ណុ។ ប្រាសាទនេះ​ត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ ដែលមានកសិណ ឬគូទឹកព័ទ្ធជុំវិញប្រហែលជា ១៦គីឡូម៉ែត្រ ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង ១៥០០ម៉ែត្រ x ទទឹង១៣០០ម៉ែត្រ លើ២០០ម៉ែត្រ ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង ២៥០ម៉ែត្រ ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម៕

Most Popular

To Top