ម៉ិចស៊ិកូ៖ ការសិក្សាថ្មីមួយនៃ ការបញ្ចេញឧស្ម័នបុរាណ បានរកឃើញថា អាចម៍ផ្កាយមួយ ត្រូវស្តីបន្ទោស ចំពោះការធ្វើឲ្យផុតពូជសត្វ ដាយណូស័រជាជាងភ្នំភ្លើង ក្រោយពីក្រុម អ្នកស្រាវជ្រាវ ចំណាយពេលជាយូរក្នុងការស្រាវជ្រាវ របស់ពួកគេនេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ដាយណូស័របានផុតពូជ ពីដោយការវាយប្រហារ របស់អាចម៍ផ្កាយកាលពី ៦៦ លានឆ្នាំមុន នៅពេលផ្ទាំងថ្មទំហំ ទីក្រុងបានធ្លាក់ចូលឆ្នេរសមុទ្រ ម៉ិចស៊ិកូក្បែរទីប្រជុំជន Chicxulub ។ វាបានបញ្ចេញធូលី និងពពកផេះបណ្តាល ឲ្យមានការប្រែប្រួលអាកាសធាតុ និងបំផ្លាញជីវិតសត្វ រុក្ខជាតិប្រមាណ ៧៥ ភាគរយ។
វាត្រូវបានគេលើកឡើងថា កម្អែលភ្នំភ្លើងចេញពីតំបន់ភ្នំភ្លើងមួយ នៅក្នុងប្រទេសឥណ្ឌាត្រូវបាន គេស្គាល់ថា Deccan Traps បានបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសីតុណ្ហភាព ពិភពលោក។ ទោះយ៉ាងណាអ្នកស្រាវជ្រាវ អាមេរិកបានរកឃើញថា ការបញ្ចេញឧស្ម័ន ភាគច្រើន កើតឡើងជាយូរមកហើយ មុនពេលផុតពូជ ដ៏ធំដែលត្រូវបានគេស្គាល់ថា ជាព្រឹត្តិការណ៍ Cretaceous-Paleogene (K-Pg) ។
ក្រុមអន្តរជាតិ បានសន្និដ្ឋាន បាននិយាយថា ដោយមើលឃើញពីផលប៉ះពាល់ បរិស្ថាននៃភ្នំភ្លើងនេះទំនងជាមិនបាន រួមចំណែកដល់ការស្លាប់របស់ សត្វដាយណូស័រ នោះទេ៕ ដោយ៖លី ភីលីព