ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ពិចារណាឡើងវិញ នូវការហាមប្រាមពេជ្រ របស់ប្រទេសរុស្ស៊ី

RT News

អាមេរិក ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក កំពុងវាយតម្លៃឡើងវិញ នូវការហាមប្រាមលើត្បូងពេជ្ររុស្ស៊ី ដែលណែនាំ ដោយ EU និង G7 កាលពីឆ្នាំមុន ដោយសារតែការត្អូញត្អែរ ជាច្រើនពីឧស្សាហកម្មនេះ ។

ការហាមប្រាមដោយផ្ទាល់ លើពេជ្ររុស្ស៊ី ជាផ្នែកមួយ នៃការដាក់ទណ្ឌកម្ម របស់លោកខាងលិចប្រឆាំង នឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន បានចូលជាធរមាន កាលខែមករា ហើយត្រូវបានបន្តដោយការរឹតបន្តឹង ជាដំណាក់កាលលើការនាំចូល ដោយប្រយោលចាប់ពីថ្ងៃទី ១ ខែមីនា។ នៅចុងឆ្នាំនេះ បណ្តាប្រទេសលោកខាងលិច ក៏មានគម្រោងណែនាំផងដែរ ។

យន្តការតាមដាន សម្រាប់ត្រួតពិនិត្យថ្ម ដែលមិនទាន់កែច្នៃ ដើម្បីបង្កើតប្រភពដើម និងជៀសវាងការ បំពានទណ្ឌកម្ម ។ Antwerp ជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ពេជ្ររបស់បែលហ្ស៊ិក ត្រូវបានគេរំពឹងថា នឹងក្លាយជាកន្លែងដំបូង ដែលថ្មនឹងត្រូវបានសាកល្បង និងបញ្ជាក់ ។

យោងតាម Reuters អាជ្ញាធរនៅទីក្រុងវ៉ាស៊ីនតោនកំពុងមានការសង្ស័យលើតម្រូវការសម្រាប់យន្តការតាមដាន។ ប្រភពបានអះអាងថា ការពិភាក្សារបស់ G7 ស្តីពីការពង្រឹងការតាមដានបានជាប់គាំង បន្ទាប់ពីមានការប្រឆាំងពីអ្នកជីករ៉ែពេជ្រអាហ្រ្វិក ជាងប៉ូលាឥណ្ឌា និងគ្រឿងអលង្ការរបស់អាមេរិក ដែលបានរិះគន់យ៉ាងចំហរចំពោះវិធានការនេះ។

មន្ត្រីដែលមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានថា ទីក្រុងវ៉ាស៊ីន តោនមិនឃើញ យន្តការនឹងគិតគូរពីការព្រួយបារម្ភ របស់ភាគីទាំងអស់ដែលនឹងត្រូវ រងផលប៉ះពាល់នោះទេ ហើយបានបង្ហាញពីសញ្ញាថា G7 ទំនងជាមិនអនុវត្តវិធានការនេះ នៅខែកញ្ញា ដែលជាថ្ងៃកំណត់ពីមុន ។ ប្រភព ២ ផ្សេងទៀត បានអះអាងថា អាជ្ញាធរអាមេរិក បានឈប់ចូលរួមក្នុងកិច្ចពិភាក្សា G7 លើគំនិតផ្តួចផ្តើមនេះទាំងស្រុង ។

Reuters បានបន្តថា ទាំងក្រសួង ការបរទេសអាមេរិក និងអ៊ីតាលី ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានាធិបតី G7 បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ ។ កាលពីឆ្នាំមុន សមាគមអ្នកផលិត ពេជ្រអាហ្រ្វិក តំណាងឲ្យអ្នកផលិតចំនួន ១៩ ស្មើនឹង ៦០ ភាគរយ នៃទិន្នផលសកល បានព្រមានថា យន្តការតាមដាននឹងនាំមកនូវការរំខាន ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទុក និងការចំណាយបន្ថែម ដល់ប្រទេសរុករករ៉ែ ។
ដំណើរការ Kimberley ជាស្ថាប័ននិយតកម្មសកល ដែលឃ្លាំមើលជម្លោះពេជ្រ ក៏បានប្រកែកប្រឆាំងនឹងគំនិតផ្តួចផ្តើមនេះ។ កាលខែកុម្ភៈឆ្នាំនេះ បុតស្វាណា អង់ហ្គោឡា និងណាមីប៊ី បានផ្ញើលិខិតរួមមួយ ទៅកាន់ G7 ដោយលើកហេតុផលថា យន្តការតាមដាន នឹងធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍របស់រដ្ឋអាហ្វ្រិក។ លិខិតនោះត្រូវបានគេរាយការណ៍ថា គ្មានចម្លើយ ។

រដ្ឋមន្ត្រីការបរទេសលោក Subrahmanyam Jaishankar បានព្រមានកាលពីខែមុនថា ប្រទេសឥណ្ឌា ដែលទទួលខុសត្រូវលើការកាត់ និងប៉ូលាប្រហែល ៩០ ភាគរយនៃត្បូងពេជ្ររដុប របស់ពិភពលោកបានប្រឆាំង នឹងការហាមប្រាមតាំងពីដំបូង​។ ឧស្សាហកម្មពេជ្រពិភពលោក ទាំងមូលនឹងមានអារម្មណ៍ថា មានផលប៉ះពាល់នៃវិធានការនេះ ហើយបាននិយាយថា ទីក្រុងញូវដែលីនឹងព្យាយាមពន្យារពេលការហាមឃាត់បន្ទន់វា ហើយល្អបំផុត មិនត្រូវឱ្យរឿងនេះ កើតឡើងទាល់តែសោះ ៕
ដោយ៖លី ភីលីព

Most Popular

To Top