ព័ត៌មានអន្តរជាតិ

ប្រហោងខ្មៅភ្លោះ ក្នុងកាឡាក់ស៊ី ធ្វើឲ្យក្រុមអាកាសយានិក ជួបការលំបាក សិក្សាអំពីចង្កោមផ្កាយ

New york time

រដ្ឋ Michigan: ក្រុមអាកាសយានិក ជនជាតិអាមេរិកនិយាយថា ប្រហោងខ្មៅ២ ដែលត្រូវបានរកឃើញ នៅក្នុងចង្កោមផ្កាយបុរាណមួយ នៅក្នុងកាឡាក់ស៊ី ប្រហែលជាត្រូវការ ការពិនិត្យ និង ពិចារណាឡើងវិញ ចំពោះចំនេះដឹងរបស់យើង នៃចង្កោមផ្កាយនេះ ។

ក្រុមអាកាសយានិកបានសិក្សា អំពីចង្កោមផ្កាយរាងមូល ដែលត្រូវបានគេហៅថា Messier 22 ហើយមានពន្លឺច្រើនជាង១០,០០០ឆ្នាំពីភពផែនដី ដែលក្រុមអាកាសយានិកសង្ឃឹមថានឹងអាចរកឃើញភស្តុតាង របស់ប្រហោងខ្មៅ ដែលមានទំរង់ដ៏កម្រមួយ នៅចំកណ្តាលរបស់ចង្កោមផ្កាយ។

ជាមួយគ្នានេះដែរ វាត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តហៅថា ប្រហោងខ្មៅដែលមានម៉ាសថ្នាក់កណ្តាល ហើយ វាមានទំហំធំជាងម៉ាសរបស់ព្រះអាទិត្យ ពី២ទៅ ៣ដង ក៏ប៉ុន្តែតូចជាងប្រហោងខ្មៅមហិមាដែលត្រូវបានគេរកឃើញនៅក្នុងស្នូលនៃកាឡាក់ស៊ី។

លោក Laura Chomiuk មកពីមហាវិទ្យាល័យ នៃរដ្ឋMichigan និង មន្ទីរពិសោធន៍រលកវិទ្យុ អាកាសជាតិបាននិយាយថា “ពួកយើងមិនបានរកឃើញ នូវអ្វីដែលយើងកំពុងតែស្វែងរកនោះទេ ផ្ទុយទៅវិញពួកយើងបែរ ជាបានរកឃើញអ្វី ដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត នោះគឺប្រហោងខ្មៅតូច២ ។ ហើយមួយហេតុដែលពួកយើង ភ្ញាក់ផ្អើល នោះគឺទ្រឹស្តីភាគច្រើនបាននិយាយថា នៅក្នុងចង្កោមផ្កាយ អាចមានប្រហោងខ្មៅតែមួយប៉ុណ្ណោះ ។”

មួយវិញទៀត ទ្រឹស្តីកន្លងមក បាននិយាយថាប្រហោងខ្មៅដែលមានចំនួនលើសពីមួយ មិនគួរកើតមាននៅក្នុងចង្កោម ផ្កាយរាងមូលដែលមានអាយុ កាល១២កោដឆ្នាំនោះទេ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top