ក្លិនជើង ដែលត្រូវបានប្រើជាពាក្យបច្ចេកទេសថា “ bromhdrosis” អាចទាក់ទាញនូវពពួកបាក់តេរី ដែលចូលចិត្តរស់នៅក្នុងកន្លែងដែលសើម និងមានកម្តៅឧណ្ណៗនៅនឹងប្រអប់ជើង ស្រោមជើង និងស្បែកជើង ដែលទាំងនេះគឺជាកន្លែងដ៏ល្អបំផុត សម្រាប់ពួកវាក្នុងការរស់នៅ និងបំបែកខ្លួនកាន់តែច្រើន ។
ជាធម្មតាក្លិនជើង អាចកើតមានបានដោយសារតែ មិនមានការគ្រប់គ្រងនូវពពួកផ្សិតបានល្អ ចំពោះមនុស្សមួយចំនួនដូចជាៈ អត្តពលករ អ្នកជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ក៏ដូចជាមនក្រុមមនុស្សវ័យចំណាស់ ដែលជារឿយៗហាក់វិវត្តមានការបង្ករោគនៅនឹងប្រអប់ជើង និងក្លិនជើង ដោយសារតែពួកគេមាននូវចរន្តឈាមរត់មិនបានគ្រប់គ្រាន់ល្អ។
ខាងក្រោមនេះ គឺជាវិធី៥យ៉ាងដែលអ្នកអាចអនុវត្តបានដើម្បីបំបាត់ក្លិនជើង របស់អ្នកបាន៖
១. ម្ស៉ៅ Baking soda Baking soda
អាចដើរតួជាភ្នាក់ងារ បំបាត់ក្លិនដ៏ល្អសម្រាប់ស្បែកជើង ។ បន្ទាប់ពីប្រើស្បែកជើងរបស់អ្នករួច អ្នកអាចរោយម្ស៉ៅ baking soda បន្តិចនៅក្នុងស្បែកជើងរបស់អ្នក។ ទុកវាចោលមួយយប់ រួចចាក់វាចេញនិងសម្អាតវានៅក្នុងពេលព្រឹក ។
២.ទឹកខ្មេះ
ទឹកខ្មេះ អាចបង្កើតនូវមជ្ឈដ្ឋានអាស៊ីត ដែលបាក់តេរីពិបាកនឹងរស់នៅ ហើយកាត់បន្ថយចំនួន និងភាពលទ្ធផលនៃការមានក្លិនមិនល្អ។ដាក់ជើងទាំងពីរត្រាំក្នុងចានដែក ដែលមានចាក់ទឹកក្តៅឧណ្ណៗ ៥ ទៅ៨កែវ ដោយលាយនឹងទឹកខ្មេះកន្លះពែង។ ត្រាំជើងរបស់អ្នក ត្រដុសជើងនៅក្នុងល្បាយនេះ ហើយត្រាំវាឲ្យបានរយៈពេល ១៥នាទី ដោយធ្វើវាឲ្យបាន២ដងក្នុងមួយថ្ងៃ។ បន្ទាប់មកជូតសម្ងួតជើងឲ្យស្ងួតល្អ ឬ អ្នកអាចប្រើទឹកស្អាតមកលាងវាជាមុនសិនក៏បាន។
៣.ត្រាំជើងរបស់អ្នកនៅក្នុងទឹកអំបិល
ជាតិអំបិលអាចកាត់បន្ថយសំណើម ចេញពីប្រអប់ជើងរបស់អ្នក ដោយកាត់បន្ថយនូវចំនួនបាក់តេរី ដែលរស់នៅទីនោះ ។ នៅក្នុងចានដែកមួយ ចាក់ទឹកក្តៅឧណ្ណៗចូល ហើយដាក់អំបិល កន្លះ ទៅ១ពែងទៅក្នុងនោះ ។ ត្រាំជើងរបស់អ្នកអោយបាន ២០នាទី ។ អ្នកអាចអនុវត្តដូចនេះ ជារៀងរាល់ថ្ងៃក្នុងរយៈពេលពីរសប្តាហ៍ ។
៤.តែខ្មៅ
ជាតិអាស៊ីតនៅក្នុងតែ អាចបិទនូវរន្ធញើសរបស់អ្នក ដោយកាត់បន្ថយនូវញើសដែលនឹងត្រូវហូរចេញ ។វាក៏ដើរតួជា ភ្នាក់ងារប្រឆាំងនឹងបាក់តេរីតាមបែបធម្មជាតិ ដោយសម្លាប់បាក់តេរី ដែលរស់នៅលើស្បែករបស់អ្នក ។ ដាក់កញ្ចប់តែខ្មៅ ទៅក្នុងទឹកហើយដាំវាឲ្យពុះក្នុងរយៈពេល ១៥នាទី។ ធ្វើការបន្ថែមទឹក ត្រជាក់ឲ្យវាមានកម្តៅឧណ្ណៗ ហើយចាក់ល្បាយនេះចូលទៅក្នុងចានដែក ។ ត្រាំជើងរបស់អ្នកឲ្យបានរយៈពេល ៣០នាទី។ អ្នកគួរអនុវត្តបែបនេះ ឲ្យបាន១ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍ ។
៥.ប្រេងផ្កាឡាវែនឌ័រ
ប្រេងផ្កាឡាវែនឌ័រ មិនត្រឹមតែអាចជួយផ្តល់ក្លិនល្អនោះទេ តែវាក៏អាចជួយសម្លាប់បាក់តេរីបានផងដែរ ។ លើសពីនេះវាក៏មានសមាសធាតុប្រឆាំងនឹងពពួកមេរោគផ្សិត និងមានប្រសិទ្ធភាពក្នុងការព្យាបាល ក្លិនជើង ។ ដាក់ប្រេងផ្កាឡាវែនឌ័រ ទៅក្នុងទឹកក្តៅឧណ្ណៗ ។ ត្រាំជើងរបស់អ្នក ក្នុងរយៈពេល ១៥ទៅ ២០នាទៅ ។ អនុវត្តដូចនេះ ឲ្យបាន ២ដងក្នុងមួយថ្ងៃ ឲ្យបានពីរទៅបីថ្ងៃជាប់គ្នា ។
ដោយ៖ ហង្ស សុបញ្ញា