១-លាងដៃរបស់អ្នកៈ អ្នកអាចមានជំងឺដោយសារតែការចំលងមេរោគ ឬបាក់តេរី ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ និងពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។
ដូច្នេះ ចូរអ្នកជៀសវាពីការចម្លងមេរោគអស់ទាំងនេះ ដោយការសម្អាតដៃរបស់អ្នកជាប្រចាំ ជាពិសេសបន្ទាប់ពីក្រោយពេលបើកបររួច។
២-កុំប៉ះមុខរបស់អ្នកៈ ទោះបីជាដៃរបស់អ្នកស្អាតក៏ដោយ មេរោគមួយចំនួនក៏អាចទំនៅលើដៃរបស់អ្នកបានដែរ។
ក៏ប៉ុន្តែ ពពួកបារ៉ាសិតប្រភេទពុំមានផលប៉ះពាល់ដល់សុខភាពនោះទេ ប្រសិនបើអ្នកប៉ះខ្លួនប្រាណរបស់អ្នក។
ផ្ទុយទៅវិញ កន្លែងដែលវាចំលងមេរោគលឿនជាងគេ និងអាចនាំឲ្យមានការប៉ះពាល់គឺ ផ្ទៃមុខរបស់អ្នកដែលមានរួមទាំង ភ្នែក មាត់ និងច្រមុះ។
អ្នកគួរតែកុំធ្វើការអង្អែលផ្ទៃមុខញឹកញាប់ខ្លាំងពេក។
៣-នៅឲ្យឆ្ងាយពីអ្នកជំងឺៈ មេរោគ និងការចំលងមេរោគ អាចរស់នៅបានគ្រប់ទៅកន្លែងទាំងអស់ ក៏ប៉ុន្តែកន្លែងវាមានឪកាស ក្នុងការបង្ហាញខ្លួនច្រើនជាងគេនោះ គឺនៅកន្លែងដែលមានអ្នកជំងឺ។ ប្រសិនបើអ្នកដឹងថា មានអ្នកជំងឺផ្តាសាយ នៅជិតខ្លួន ចូរអ្នកព្យាយាមនៅឲ្យឆ្ងាយ ដើម្បីកុំឲ្យមេរោគមានការ រីករាលដាលខ្លាំងជាងនេះ។
៤-កុំទទួលទានអាហារជាក្រុមៈ នៅក្នុងរដូវផ្តាសាយ ចូលអ្នកជៀសវាងទទួលទានអាហាររួម ឬអាហារជាក្រុម ដែលវាអាចចំលងមេរោគបានយ៉ាងលឿនបំផុត ជាពិសេសនៅពេលដែលមានអ្នកមានជំងឺផ្តាសាយចូលរួមជាមួយ ពីព្រោះនៅពេលដែល ពួកគេធ្វើការកណ្តាស់ ពួកគេតែងតែយកសដៃទៅខ្ទប់ ហើយមេរោគទាំងនោះក៏ឆ្លងតាមរយៈដៃ និងការប៉ះពាល់ខ្លួនប្រាណរបស់ពួកគេ។
៥-គេងឲ្យបានគ្រប់គ្រាន់ៈ ទោះបីជាអ្នកមិនមានជំងឺក៏ដោយ ក៏អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ដែល ដើម្បីជួយឲ្យរាងកាយរបស់អ្នកមាំមួន និងអាចទប់ទល់ជាមួយមេរោគផ្សេងៗ ពិសេសមេរោគផ្តាសាយ។
៦-កុំពិសារគ្រឿងស្រវឹងៈ ការទទួលទានគ្រឿងស្រវឹង ធ្វើឲ្យប្រព័ន្ធការពាររាងកាយមានសភាពចុះខ្សោយ ដូច្នេះវាងាយនឹងធ្វើឲ្យអ្នកមានជំងឺ។
៧-ទទួលទានទឹកឲ្យបានច្រើនៈ នៅពេលដែល រាងកាយ របស់អ្នក ធ្វើការប្រឆាំងនឹងជំងឺ ប្រព័ន្ធការពាររាងកាយ របស់អ្នកត្រូវធ្វើការ ជ្រុលម៉ោង ដែលជាហេតុធ្វើឲ្យអ្នកបាត់បង់ជាតិទឹក។ ដូច្នេះ អ្នកគួរទទួលទានទឹកឲ្យបានច្រើនជាប្រចាំ។
ដោយ៖ ហង្ស សុបញ្ញា