រដូវភ្លៀងធ្លាក់បានចូលមកដល់ គ្រុនឈាម គឺជាជំងឺឆ្លងធ្ងន់ធ្ងរចំពោះកុមារតូចៗ បើសិនជាអាណាព្យាបាល មិនចាប់អារម្មណ៍តាមដានពី ស្ថានភាពជំងឺនេះដោយគ្រូពេទ្យនោះទេ ហើយនឹងអាចមានគ្រោះថ្នាក់ ដល់អាយុជីវិតថែមទៀត។ ត្បិតបច្ចុប្បន្ន ជំងឺនេះពុំមានស្ថានភាពឆ្លងរាតត្បាតខ្លាំងដូចមុន ប៉ុន្តែមន្ត្រីសុខាភិបាលនៅតែបារម្ភពីជំងឺនេះ និងត្រូវតែត្រៀមបង្ការជានិច្ច។
ជំងឺគ្រុនឈាមអាចកើតឡើង ទៅលើមនុស្សគ្រប់វ័យ ប៉ុន្តែនៅកម្ពុជា ជំងឺនេះកើតឡើងច្រើន លើមនុស្សដែលមានអាយុពី ១៥ឆ្នាំចុះ ហើយវាកាន់តែគ្រោះថ្នាក់បំផុត ចំពោះកុមារដែលមានអាយុ ៥ឆ្នាំចុះក្រោម។
ជំងឺគ្រុនឈាមវាមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែប្រជាពលរដ្ឋក៏មិនត្រូវធ្វេសប្រហែស ចំពោះជំងឺនេះដែរ ព្រោះថាជំងឺនេះនៅតែបន្ត កើតឡើងច្រើនឥតឈប់ឈរ។ អ្នកស្រីបន្តថា មូលហេតុដែលបង្កឲ្យកើតមានជំងឺគ្រុនឈាម គឺដោយសារមូសខ្លាញីខាំ ដែលមូសប្រភេទនេះមានផ្ទុកមេរោគវីរុសគ្រុនឈាម៖ «ព្រួយបារម្ភទាល់តែអត់មានភ្លៀង ព្រោះអីតែអត់មានភ្លៀង គឺអត់មានទឹកដក់ សំខាន់រឿងទឹកដក់ធ្វើឲ្យកើតដង្កូវទឹក ខ្លាំងជាងគេគឺក្នុងខែ៧ ខែ៨។ មូសខ្លាញីគឺកើតពីដង្កូវទឹក វាញាស់ចេញមកវាច្រើនតែខាំនៅពេលថ្ងៃ វាបង្កឲ្យមានជំងឺគ្រុនឈាម»។
នៅកម្ពុជា ជំងឺគ្រុនឈាមកើតឡើងច្រើន ទៅលើមនុស្សដែលមានវ័យចាប់ពី ១៥ឆ្នាំចុះ។ និយាយរួម គឺភាគច្រើនជាកុមារ។ ចំណែកនៅប្រទេសហ្វីលីពីន វិញ ជំងឺនេះកើតឡើងភាគច្រើនលើមនុស្សធំ ឬមនុស្សពេញវ័យ។ ប៉ុន្តែទោះជាយ៉ាងណា មិនគួរឲ្យមានការធ្វេសប្រហែសនោះឡើយ។
សម្រាប់អ្នកជំងឺដែលមានវ័យក្រោម ១៥ឆ្នាំចុះងាយគ្រោះថ្នាក់ បើសិនជាពុំមានការព្យាបាលទាន់ពេលវេលា។
ដោយ៖ ហង្ស សុបញ្ញា