ព័ត៌មានអន្តរជាតិ

ណាសាសាកល្បងវិធីថ្មី ដើម្បីដឹងអំពីព្យុះព្រះអាទិត្យឲ្យកាន់តែលឿន

NASA

យោងទៅតាមគេហទំព័រ engadge. com បានឲ្យដឹងថា នៅពេលខ្លះ ព្យុះព្រះអាទិត្យអាចបំផ្លិចបំផ្លាញដល់ ប្រព័ន្ទទូរគមនាគមន៍ និង ថាមពលនៅក្នុងលំហអាកាសដទៃទៀត ដោយសារតែក្រុមអ្នកវិទ្យាសាស្រ្តអាចទស្សន៍ទាយ អំពីបាតុភូតនេះនៅក្នុងរយៈពេល ៣០ ទៅ ៦០ នាទីមុនពេលវាកើតឡើងតែប៉ុណ្ណោះ។

ដោយឡែកបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការណាសា បានចាប់ផ្តើមសាកល្បងគំរូនៃឧបករណ៍ទស្សន៍ទាយថ្មី ដែលនឹងអាចឲ្យភ្នាក់ងារអវកាសប្រកាសអាសន្តដល់ ក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗ ២៤ ម៉ោងមុនពេលព្យុះព្រះអាទិត្យកើតឡើង។

ជាមួយគ្នានេះដែរ ភ្នាក់ងារអវកាសនិយាយថា ព្យុះក៏កាចសាហាវនេះតែងផ្ទាត់ចេញជា ដុំភ្លើងរាងមូលពងក្រពើ ដែលត្រូវបានហៅកាត់ថា CME ឬ អាចជាឧស្ម័នផ្ទុះឡើងយ៉ាងខ្លាំង និងធំសំបើម ដែលវាមានទិសដៅផ្ទុយទៅនឹងដែនម៉ាញ៉េទិចរបស់ភពផែនដី។ ក៏ប៉ុន្តែជាអកុស ពួកយើងមិនមានឧបករណ៍ណាអាចវាស់ស្ទង់ពីទំហំរបស់ CME បានឡើយរហូតទាល់តែវាធ្វើដំនើរទៅជិតផែនដី។

យោងទៅតាមភ្នាក់ងារអវកាសណាសាពីដំបូង ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការសិក្សទៅលើ គំរូឧបករទស្សន៍ទាយទៅលើ ដុំភ្លើងរាងមូលពងក្រពើ CME ដែលបានផ្ទាត់ចេញពីផ្នែកមួយនៃព្រះអាទិត្យ លុះក្រោយមកទើបពួកគេអាចដោះស្រាយបញ្ហានេះ បានដោយអាចធ្វើការវាស់ស្ទង់អំពីរូបធាតុនៃព្រះអាទិត្យដែលបង្កើតបានជាព្យុះ ព្រមទាំងអាចទស្សន៍ទាយអំពីពេលវេលានៃបាតុភូតដ៏សាហាវបានឆាប់រហ័សជាងមុន។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top