នៅលើរាងកាយរបស់យើង តើយើងមិនអាចប៉ះកន្លែងណាខ្លះ? ហេតុអ្វីទៅ?
ពេលអ្នករមាស់ មិនថានៅទីណាទេ គឺអ្នកប្រាកដជាយកដៃអេះហើយ មែនទេ? ដោយអូតូម៉ាទិក យើងនឹងយកដៃអេះកន្លែងទាំងនោះ ដោយមិនបានគិតវែងឆ្ងាយឡើយ។ ប៉ុន្តែ តើអ្នកមានដឹងទេថា មានកន្លែងខ្លះ អ្នកមិនគួរយកដៃទៅប៉ះញឹកញាប់នោះទេ ពីព្រោះ វាអាចធ្វើឲ្យអ្នកឈឺ ឬឆ្លងមេរោគបាន។
ខាងក្រោមនេះ គឺជាកន្លែងមួយចំនួន ដែលអ្នកមិនគួរយកម្រាមដៃប៉ះនោះឡើយ ៖
១. ខាងក្នុងត្រចៀក ពីព្រោះ ការរុកចូលជ្រៅ ឬប្រើកម្លាំងខ្លាំងពេក អាចបណ្តាលឲ្យខូចខាត ឬរបួសដល់ក្រដាសត្រចៀកខាងក្នុងបាន។
២. មុខ ពីព្រោះ វាធ្វើឲ្យមុខរបស់អ្នកកខ្វក់ ព្រមទាំងប្រឈម នឹងការឆ្លងមេរោគ និងមុនបានទៀតផង។
៣. ភ្នែក ពីព្រោះ ការយកដៃឈ្លី ឬជូតភ្នែក អាចធ្វើឲ្យអ្នកភ្នែករបស់អ្នកឆ្លងមេរោគ រលាក និងរងរបួសបាន
៤. មាត់ ពីព្រោះ ដៃរបស់អ្នកពិតជាមិនស្អាតនោះទេ ដូច្នេះ បើអ្នកយកដៃដាក់ក្នុងមាត់ មេរោគងាយនឹងជ្រៀត ចូលទៅក្នុងរាងកាយរបស់អ្នកណាស់។
៥. ច្រមុះ ពីព្រោះ វាមើលទៅអាក្រក់មើល ហើយថែមទាំងគ្រោះថ្នាក់ ចំពោះសាច់ខាងក្នុងច្រមុះទៀតផង។
៦. គូថ … មិនបាច់និយាយទេ វាពិតជាអាម៉ាស កខ្វក់ និងគួរឲ្យស្អប់ខ្លាំងណាស់ ពីអ្នកធ្វើបែបនេះ៕។
ប្រយោជន៍ចំពោះសុខភាព របស់ពងគ្រួច ដែលអ្នកមិនធ្លាប់ដឹង
និយាយដល់ពងគ្រួច វាគឺជាស៊ុតមួយប្រភេទដែលមានទំហំតូច ហើយក៏ច្រើនតែត្រូវបានប្រជាជនខ្មែរយើងប្រកបមុខរបរ យកវាទៅស្ងោរ ហើយលក់នៅតាមទីផ្សាផងដែរ។ ថ្វីត្បិតតែ វាជាស៊ុតដែលមានលក្ខណៈដូចស៊ុតមាន់ ឬទាមែនក៏ដោយ តែទំហំដ៏តូចរបស់វាគឺមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសរូបរាងសំបករបស់វាតែម្តង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ពងគ្រួច៖
-ល្អសម្រាប់ធ្វើជាស៊ុបព្យាបាលជំងឺផ្តាសាយ៖ ស៊ុតមួយគ្រាប់ៗមានប្រូតេអ៊ីនរហូតដល់ ២ក្រាម ដែលច្រើនជាងស៊ុតមាន់ទៅទៀត។ ក្រៅពីនេះ វាមានវីតាមីន A, B6 និង B12 ខ្ពស់ ព្រមទាំងជាតិដែក ២០ភាគរយដែរ។ ចំពោះវីតាមីន B1 វិញមានរហូតដល់ ១៤០ភាគរយឯណោះ ដូច្នេះវាស័ក្តិសមបំផុតសម្រាប់អាហារអ្នកជំងឺផ្តាសាយ។
-ល្អចំពោះអាការៈកង្វះគ្រាប់ឈាម និងមិនស្រួលខ្លួនដោយសារការមករដូវ៖ ដោយសារតែពងគ្រួចមានជាតិរ៉ែ និងអេឡិចត្រូលីត្រល្អៗ ព្រមទាំងជាតិដែកផងដែរនោះ ដូច្នេះវាអាចជួយលុបបំបាត់អាការៈក្អួតចង្អោ និងអស់កម្លាំងបាន។ អាហារសម្បូរជាតិដែកតែងតែល្អសម្រាប់ស្ត្រីដែលកំពុងតែមករដូវ។
-មានកូឡេស្តេរ៉ុលល្អៗខ្ពស់៖ ពងគ្រួចស្រដៀងគ្នានឹងអាហារមានជាតិស្ករសូន្យដែរ ព្រោះវាអាចទប់ស្កាត់ការសំយោគជាតិស្ករ និងខ្លាញ់បានយ៉ាងល្អ។ ក្រៅពីនេះ អ្វីដែលល្អគឺវាមានកូឡេស្តេរ៉ុលល្អច្រើន ដែលអំណោយផលដល់សុខភាពសរសៃឈាម។
-ពង្រឹងដល់ភាពភ្លឺច្បាស់របស់ភ្នែក និងខួរក្បាល៖ ពងគ្រួចជួយពង្រឹងដល់ស្មារតីមនុស្ស និងល្អជាងអាហារសម្រនផ្សេងៗដូចជា ដំឡូងចៀន ឬរបស់ដែលផ្អែមទៅទៀត។ ពងគ្រួចមានវីតាមីន D ដ៏ល្អមួយសម្រាប់ជួយឲ្យឆ្អឹងមានសុខភាពល្អ និងជួយដល់ការបឺតស្រួបជាតិកាលស្យូមពីចំណីអាហារ។ ចំពោះវីតាមីន A ក្នុងពងគ្រួចវិញ នឹងជួយឲ្យភ្នែកមានសុខភាពល្អ និងបង្ការបញ្ហានានាលើភ្នែកនៅថ្ងៃក្រោយបានទៀត។
-បង្កើនចំនួនប្រូតេអ៊ីន៖ យើងគ្រប់គ្នាប្រាកដជាដឹងថា ហើយប្រូតេអ៊ីនធ្វើការអ្វីខ្លះក្នុងរាងកាយ។ វាជួយជួសជុលសាច់ដុំ និងសម្របសម្រួលដល់សាច់ដុំ ពង្រឹងដល់ក្រចក និងសក់កាន់តែមានសុខភាពល្អ។ ពងគ្រួចជាអាហារសម្រនដ៏អស្ចារ្យមួយសម្រាប់អ្នករលាកក្រពះ ឬដំបៅក្រពះ ព្រមទាំងជួយច្រោះជាតិពុលក្នុងតម្រងនោម ថ្លើម និងប្លោកនោម។ អ្វីដែលល្អនោះគឺបង្កើនសមត្ថភាពផ្លូវភេទទៀត។
-មានសារធាតុ Ovomucoid៖ សារធាតុមួយនេះជាប្រូតេអ៊ីនដ៏កម្រ និងតែមួយគត់ដែលមិនមានក្នុងស៊ុតមាន់ឡើយ។ មានមានសមត្ថភាពប្រឆាំងនឹងអាឡែហ្ស៊ី។ ក្រៅពីនេះ អ្នកដែលអាលែកស៊ីនឹងស៊ុតមាន់ អាចញ៉ាំពងគ្រួចបាន។
ញ៉ាំអ្វីទៅ ទើបទទួលបាន អាស៊ីតខ្លាញ់អូមេហ្គាបីច្រើន?
អាស៊ីតខ្លាញ់អូមេហ្គាបី ប្រហែលជាជួយពង្រឹងដល់សុខភាពបេះដូង និងជួយប្រឆាំងនឹងជំងឺបេះដូងបានផង។ ហេតុដូច្នេះហើយទើប Academy of Nutrition and Dietetics បានណែនាំនូវប្រភពមួយចំនួន ដែលសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្គាបីនេះ ៖
-ប្រេងដែលធ្វើពីសណ្តែកសៀង ល្ង និងខាណូឡា
-ផ្លែវ៉ាល់ណាត់ ឬប្រេងផ្លែវ៉ាល់ណាត់
-ត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុង សាឌីន និងធូណាជាដើម
-ស៊ុតដែលដាក់ស្លាកបញ្ជាក់ថា ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី៕
ដោយ៖ ហង្ស សុបញ្ញា
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)