វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ព្រះរាជអាជ្ញានៅទីក្រុងហូជីមិញបានចោទប្រកាន់លោក Dinh Nhikolai តារាម៉ូដែលវៀតណាម-រុស្ស៊ី រួមនឹងមនុស្ស ១២ នាក់ផ្សេងទៀត ពីបទជាប់ពាក់ព័ន្ធ ក្នុងគម្រោងកាន់កាប់ និងជួញដូរគ្រឿងញៀនខុសច្បាប់។
លោក Nhikolai និងមនុស្ស ៩ នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ពីបទល្មើសពាក់ព័ន្ធគ្រឿងញៀន ពាក់ព័ន្ធនឹងគ្រឿងញៀន មេតំហ្វេតាមីន ចាប់ពី ០.១ ក្រាម ដល់តិចជាង ៥ ក្រាមអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។ មនុស្ស ៣ នាក់ផ្សេងទៀត ម្តាយ និងកូនប្រុស២នាក់ ប្រឈមមុខនឹងការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រសិនបើត្រូវបានកាត់ទោស ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ ។
លោក Nhikolai អាយុ ៣០ ឆ្នាំមានកម្ពស់ ១.៩២ ម៉ែត្រ ទទួលបានការចាប់អារម្មណ៍ពីសាធារណជន បន្ទាប់ពីបានប្រកួតប្រជែងក្នុងកម្មវិធី Vietnam’s Next Top Model 2013 ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូដ និងវីដេអូចម្រៀងផ្សេងៗ។ លោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយរហស្សនាមថា “ព្រះបុរសកូនកាត់រុស្ស៊ី” ។
លោក Thanh Nien បានរាយការណ៍ថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន នគរបាលខណ្ឌទី១ បានធ្វើការល្បាតក្នុងខែមិថុនា ឆ្នាំ២០២៤ ហើយបានកត់សម្គាល់ឃើញឈ្មោះ លោក Nhikolai និងអ្នកផ្សេងទៀតមានអាកប្បកិរិយាគួរឲ្យសង្ស័យនេះបាននាំឲ្យមានការចាប់ខ្លួននៅនឹងកន្លែង និងការស៊ើបអង្កេតបន្ថែម។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យដែលត្រូវចាប់ខ្លួន សមត្ថកិច្ចបានតាមចាប់ម្តាយ និងកូនប្រុសពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន ។ លោក Nhikolai បានសារភាពថាបានទិញថ្នាំញៀនប្រភេទគ្រីស្តាល់ក្នុងតម្លៃ ២៥០,000 ដុង (10ដុល្លារ) ពីកូនប្រុសម្នាក់របស់ Hoa កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤ ដោយមានបំណងប្រើប្រាស់វាដោយខ្លួនឯង។ ទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានគេចាប់បាន មុនពេលដែលលោកអាចប្រើប្រាស់ថ្នាំញៀន ៕
