សុខភាព និង ផ្លូវភេទ

ភេសជ្ជៈមួយចំនួន អាចបង្កើនគ្រោះថ្នាក់ ជំងឺផ្លូវដង្ហើម

petuz.india.com

មនុស្សប្រហែលជា ១៧.០០០នាក់ ដែលមានអាយុយ៉ាងតិច ១៦ឆ្នាំ នៅភាគខាងត្បូង នៃប្រទេសអូស្ត្រាលី ត្រូវបានសួរពីការបរិភោគភេសជ្ជៈរបស់ពួកគេ ដូចជា ទឹកក្រូចកំប៉ុង ទឹកសុទ្ធមានរសជាតិ ទឹកក្រូចឆ្មារដែលមានជាតិស្ករ និងភេសជ្ជៈកីឡា។

ច្រើនជាង ១០ភាគរយនៃ អ្នកចូលរួមបាននិយាយថា ពួកគេបរិភោគភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ១៣,៣ភាគរយ នៃអ្នកចូលរួមមាន ដែលជំងឺហឺត និង ១៥,៦ភាគរយ ដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បរិភោគច្រើនភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ។

អ្នកដែលបរិភោគក្នុងកម្រិតដែលរៀបរាប់ខាងលើមានកម្រិត ១,២ដងដែលនឹងមានជំងឺហឺត និង ១,៧ដង នឹងមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ច្រើនជាងអ្នកដែលមិនបរិភោគភេសជ្ជៈ។

វេជ្ជបណ្ឌិត ហ្ស៊ូមីន ស៊ី (Zumin Shi) នៃមហាវិទ្យាល័យ Adelaide និយាយថា “ការសិក្សារបស់យើងបញ្ជាក់ ពីសារសំខាន់នៃអាហារ និងទឹកដែលល្អចំពោះសុខភាព ក្នុងការបង្ការជំងឺរ៉ាំរ៉ៃ ដូចជាជំងឺហឺតនិង ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនេះ”។

ក្រុមអ្នកស្រាវជ្រាវនិយាយថា គ្រោះថ្នាក់នេះគឺទាក់ទង ទៅនឹងចំនួន នៃការទទួលទាន មានន័យថា ទទួលទានភេសជ្ជៈកាន់តែច្រើន គ្រោះថ្នាក់នៃជំងឺហឺត ឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរកាន់តែធំ។

ប៉ុន្តែការសិក្សានេះត្រឹមតែបង្ហាញ ពីទំនាក់ ទំនងប៉ុណ្ណោះ មិនបានបញ្ជាក់ពីទំនាក់ទំនង នៃមូលហេតុនិងផល ប៉ះពាល់នោះទេ ។

ការជក់បារីបង្កើនគ្រោះថ្នាក់ កាន់តែធំ ជាពិសេសចំពោះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ អ្នកដែលជក់បារីនិងទទួល ទានភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយ ថ្ងៃមានអត្រាដល់ទៅ ៦,៦ដងនៃគ្រោះថ្នាក់ជំងឺផ្លូវដង្ហើម ធ្ងន់ធ្ងរច្រើនជាងអ្នកដែល មិនជក់បារីនិងមិនទទួលទានភេសជ្ជៈ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top