កីឡា

ក្រសួងអប់រំ NOCC និងសហព័ន្ធកីឡាជាតិរួមគ្នា ប្រមូលធាតុចូល លើសេចក្តីព្រាងច្បាប់ ស្តីពីអប់រំកាយ និងកីឡា មុនដាក់ឆ្លងគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និង អ្នកតំណាងសហព័ន្ធកីឡាជាតិចំនួន ៥១ បានចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំរបាយការណ៍ វាយតម្លៃផលប៉ះពាល់ក្នុងការរៀបចំសេចក្តីព្រាង ច្បាប់ស្ដីពីអប់រំ កាយនិងកីឡា ដើម្បីប្រមូលធាតុចូល មុនដាក់ឆ្លងក្រុមប្រឹក្សា អ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក វ៉ាត់ ចំរើន បានលើកឡើងថា យោងតាមការចំបាច់ សេចក្តីព្រាងច្បាប់ ស្តីពីអប់រំកាយនិងកីឡាកំពុងតែត្រូវបានពិនិត្យ និងកែសម្រួល ព្រមទាំងត្រៀម ដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។ របាយការណ៍សិក្សា វាយតម្លៃផលប៉ះពាល់ គឺជាឯកសារមួយ ក្នុងចំណោម ឯកសារផ្សេងទៀត ត្រូវដាក់ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ភ្ជាប់ជាមួយសេចក្តីព្រាងច្បាប់ ។ ក្នុងន័យនេះ ដើម្បីប្រមូលធាតុ ចូលឱ្យបានគ្រប់ជ្រុងជ្រោយ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងកិច្ចពិភាក្សា ដើម្បីរៀបចំរបាយការណ៍ វាយតម្លៃផលប៉ះពាល់ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីអប់រំកាយនិងកីឡានេះ។
lok រដ្ឋលេខាធិការគូសបញ្ជាក់ថា កិច្ចពិភាក្សានេះមានគោលដៅឲ្យសេចក្តីព្រៀងច្បាប់នេះ អាចយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រោយចូលជាធរមាន ។ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិតសភាចា្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យលើពង្រាងច្បាប់ស្តីពីអប់រំកាយ និងកីឡានេះម្តងរួចហើយ ក្នុងក្រុមការងារថ្នាក់ក្រសួង ដោយក្រសួងបានផ្ទៀងផ្ទាត់ ពិនិត្យ និងកែសម្រួលពង្រាងច្បាប់ នេះជាច្រើនរួចមកហើយដែរ ។ ជាមួយគ្នានេះ ក៏មានសេនាធិការផ្នែកច្បាប់ ពីនីតិកម្ម និងគណៈកម្មការកំណែទម្រង់ ដែលធ្វើឱ្យកិច្ចការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអប់រំកាយ និងកីឡានេះកាន់តែរឹងមាំបន្ថែមទៀត ។

ក្នុងកិច្ចពិភាក្សានេះ យើងបានពិនិត្យលើ១មាត្រាម្តងៗ ទាក់ទងនឹងអង្គការសង្គមកីឡារបស់យើង ដោយយោងទៅលើគោលនយោបាយកីឡាជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់រួចហើយ ដោយសង្កត់ធ្ងន់លើស្វ័យភាពរបស់រដ្ឋយកចិត្តទុកដាក់គាំទ្រហិរញ្ញវត្ថុដល់សហព័ន្ធកីឡាជាតិ និងស្វ័យភាពបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ ។ ដូច្នេះតាមរយៈពង្រាងច្បាប់នេះ បានពង្រឹងបន្ថែមទៀត ស្របតាមគោលនយោបាយជាតិ ។

លោកក៏បានឲ្យតំណាងសហព័ន្ធកីឡាជាតិ នានាពិនិត្យមើលលើបទប្បញ្ញត្តិ របស់សហព័ន្ធកីឡាអន្តរជាតិ ដោយសហព័ន្ធកីឡាជាតិ មួយចំនួនធំមាន សហព័ន្ធកីឡាអន្តរជាតិជាគោល លើកលែងតែសហព័ន្ធកីឡាជាតិខ្លះ មិនមានសហព័ន្ធអន្តរជាតិ ជាគោលនោះទេ ដូចជាសហព័ន្ធកីឡាប្រពៃណីជាតិ ជាតិខ្មែរជាដើម ។ ចំពោះប្រភេទកីឡាអូឡាំពិក មានបទដ្ឋានគតិយុត្តិ ជាអន្តរជាតិរឹងមាំរួចហើយ ដូច្នេះហើយឯកឧត្តមបានឱ្យ សហព័ន្ធកីឡាជាតិមួយចំនួន ចូលរួមជាមតិយោបល់ថា តើមានបញ្ហាអ្វីខ្លះជាផលប៉ះពាល់ក្នុងការងារ របស់ខ្លួនឱ្យបានផុសផុលផងដែរ៕

Most Popular

To Top