សិល្បៈ និង កម្សាន្ត

តារាចម្រៀងលំដាប់កំពូល ប្រកាសមានផ្ទៃពោះ នៅអាយុ ៤៣ ឆ្នាំ ធ្វើឲ្យមានភ្ញាក់ផ្អើល លើបណ្តាញសង្គម

ជប៉ុន៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការប្រកាសថ្មីៗនេះ របស់តារាចម្រៀង លំដាប់កំពូលនាង Koda Kumi របស់ប្រទេសជប៉ុនអំពីការមានផ្ទៃពោះ របស់នាងលើបណ្តាញសង្គមបាននាំមកនូវ ភាពភ្ញាក់ផ្អើលពីអតីតកាលត្រឡប់មក វិញដោយមិននឹកស្មានដល់។

នៅថ្ងៃទី ៣០ ខែមីនា ភ្នាក់ងាររបស់តារាចម្រៀងជប៉ុន Avex Management បានបញ្ជាក់ថា តារាចម្រៀងអាយុ ៤៣ ឆ្នាំរូបនេះកំពុងមានផ្ទៃពោះកូនទី២ ហើយបានធានាដល់អ្នកគាំទ្រថា នាងមានសុខភាពល្អ។ ក្រុមហ៊ុនក៏បានប្រកាស ថា ដោយគិតគូរពីសុខុមាលភាពរបស់នាង ដំណើរទេសចរណ៍ទូទាំងប្រទេសរបស់អ្នកនាង Koda Kumi ដែលគ្រោងធ្វើនៅខែមិថុនាត្រូវបានពន្យារពេល។

នាង Koda Kumi បានរៀបការជាមួយ Kenji03 ជាសមាជិក នៃក្រុមតន្រ្តី BACK-ON ក្នុងឆ្នាំ ២០១១។ គូស្នេហ៍នេះបានស្វាគមន៍កូនដំបូងរបស់ពួកគេនៅឆ្នាំបន្ទាប់ ។ ជាមួយនឹងដំណឹងនៃការមានផ្ទៃពោះលើកទីពីររបស់ពួកគេ ១៥ ឆ្នាំនៃអាពាហ៍ពិពាហ៍ អ្នកគាំទ្រក្នុងស្រុកកំពុងអបអរសាទរ ពួកគេទាំងពីរដោយរីករាយ ។ ទោះជាយ៉ាងណាក៏ដោយ ការកត់សម្គាល់ពីមុនរបស់នាង Koda អំពីការមានផ្ទៃពោះក៏បានលេចឡើងម្តងទៀត។

នៅឆ្នាំ ២០០៨ អំឡុងពេលបង្ហាញខ្លួននៅលើកម្មវិធីវិទ្យុ All Night Nippon តារាចម្រៀងរូបនេះបាននិយាយយ៉ាងចំៗថា ទឹកភ្លោះចាប់ផ្តើមបញ្ហា នៅពេលស្ត្រីមានអាយុលើសពី ៣៥ ឆ្នាំ។ ការនិយាយនេះត្រូវបានរិះគន់ថា ជាការមើលងាយ ចំពោះម្តាយ ដែលមានវ័យចំណាស់ ។ ប្រតិកម្មនេះបានកើនឡើងយ៉ាងខ្លាំង ដែលតារាចម្រៀងរូបនេះ ត្រូវចេញមុខសុំទោសជាផ្លូវការ នៅពេលក្រោយ៕

Most Popular

To Top