ព្រឹត្តិការណ៍

ការបំពុល បរិយាកាស នៅទូទាំងទ្វីបអឺរ៉ុប នៅតែធ្លាក់ចុះ ៤៥ភាគរយ ដោយសារវិធានការ បង្ខំឲ្យប្រជាជន ស្នាក់នៅផ្ទះ

ហូលឡង់ ៖ រូបភាពផ្កាយរណបថ្មី បានបង្ហាញពៅភាព ប្រសើរឡើងយ៉ាងខ្លាំង នៃគុណភាពខ្យល់នៅអឺរ៉ុប នៅពេលមនុស្សតំបន់អឺរ៉ុប សម្រេចចិត្តនាំគ្នា ស្នាក់នៅក្នុងផ្ទះ ដោយសារតែវិធានការ ដាច់ខាតរបស់រដ្ឋាភិបាល ប្រទេសនីមួយៗ ទប់ស្កាត់ការរាតត្បាត នៃមេរោគកូរ៉ូណានេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទិន្នន័យថ្មីពីទីភ្នាក់ងារ ផ្កាយរណប Copernicus Sentinel-5P បានបង្ហាញថា ទីក្រុងមួយចំនួន ជួបប្រទះ នូវការថយចុះចំនួន ៤៥ ភាគរយ នៃកម្រិតអាសូតឌីអុកស៊ីត ចាប់តាំងពីការផ្ទុះឡើង ។ អ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានឧតុនិយម រ៉ូយ៉ាល់ហូលឡង់ (KNMI) បានតាមដានកម្រិតបំពុល បរិយាកាសនៅអឺរ៉ុបក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ ដោយប្រើប្រាស់ទិន្នន័យ ផ្កាយរណប ។

ការសិក្សានេះផ្តោត លើទិន្នន័យពីទីក្រុងធំ ៗ នៅអ៊ីតាលី អេស្ប៉ាញ និងបារាំងប្រៀបធៀបកម្រិត នៅខែមីនានិងខែមេសាឆ្នាំ ២០២០ ទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០១៩ ។ ចំណេកទីក្រុងម៉ាឌ្រីដ មីនី និងរ៉ូមបានធ្លាក់ចុះ ៤៧ ទៅ ៤៩ ភាគរយក្នុងឌីអុកស៊ីត ប៉ុន្តែការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់បំផុត គឺនៅប៉ាសិត បានធ្លាក់ចុះ ៥៤ ភាគរយ ។

ការផ្លាស់ប្តូរទាំងនេះ នៅក្នុងកម្រិត នៃការបំពុលបរិយាកាសកើតឡើង ស្របគ្នាជាមួយនឹងការដាក់ចេញនូវ វិធានការ ដាច់ដោយឡែកពីគ្នា ដើម្បីបន្ថយការរីករាលដាល នៃជំងឺរាតត្បាត ដែលសម្លាប់មនុស្ស ។ អាសូតឌីអុកស៊ីត គឺជាសារធាតុគីមី ដែលផលិតចេញ ពីរោងចក្រ ថាមពលយានយន្ត និងសកម្មភាពឧស្សាហកម្ម ហើយអាចបង្កគ្រោះថ្នាក់ដល់ សុខភាពមនុស្ស ជាពិសេសបញ្ហាផ្លូវដង្ហើម ៕
ដោយ៖លី ភីលីព

Most Popular

To Top