អ្នកវិទ្យាសាស្ត្របានព្រមានថា ការាបម្រែបម្រួលអាកាសធាតុ នឹងបង្កើតឲ្យមាន ខ្យល់ព្យុះបក់ខ្លាំងជាងមុន ដែលបណ្តាលឲ្យមានរលកខ្លាំង និងញឹកញាប់ជាងនេះ ក្នុងរយៈពេល ៨០ ឆ្នាំខាងមុខ ប្រសិនបើការបំភាយផ្ទះកញ្ចក់ មិនត្រូវបានទប់ស្កាត់ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ដោយការឃើញរលកសមុទ្រ ដែលមានគំរូរាប់ពាន់ នៅចុងសតវត្សរ៍មុន រួមជាមួយសេណារីយ៉ូ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ មាន២ក្រុមបានរកឃើញថា ភាពញឹកញាប់ នៃព្រឹត្តិការណ៍ទាំងនេះ អាចកើនឡើង ១០ ភាគរយ។ ពិភពលោកកំពុងក្តៅ និងបង្កើតខ្យល់ព្យុះបក់បោកខ្លាំង ដែលកំពុងបង្កជារលកធំៗ ហើយជាលទ្ធផល ព្រឹត្តិការណ៍១០០ ឆ្នាំអាចនឹងចាប់ផ្តើមកើតឡើង រៀងរាល់ ៥០ ឬ ២០ ឆ្នាំផ្ទុយទៅវិញ។
រលកខ្លាំងអាចឈានដល់កម្ពស់ ៦៥ ហ្វីតដែលមានកម្ពស់ ស្មើយន្តក្រុង ២ជាន់ និង៤ជាន់ ហើយនឹងជះឥទ្ធិពល ដល់ ៦០ ភាគរយ នៃឆ្នេរសមុទ្ររបស់ពិភពលោក ជាពិសេសគឺសមុទ្រខាងត្បូង។ ការព្រមានខ្លាំងនេះ មកពីក្រុមនៅសាកលវិទ្យាល័យ Melbourne ដោយបានចែករម្លែក នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្រាវជ្រាវថ្មី របស់យើងបានបង្ហាញថា នៅចុងសតវត្សរ៍ នៃព្រឹត្តិការណ៍រលកខ្លាំង នឹងកើនឡើងដល់ ១០ ភាគរយលើតំបន់មហាសមុទ្រ។
ចំណែកភាពញឹកញាប់នៃព្យុះ ដែលបង្កើតជារលកខ្លាំង នឹងកើនឡើងពី៥ ទៅ១០ក្នុងមួយឆ្នាំ។ វាប្រហែលជាមិនដូចជា ការកើនឡើងច្រើនទេ ប៉ុន្តែវាមានន័យថា ស្ទើរតែ ៦០ ភាគរយនៃឆ្នេរសមុទ្រ របស់ពិភពលោក នឹងមានរលកខ្លាំង និងញឹកញាប់៕ ដោយ៖លី ភីលីព