ព្រឹត្តិការណ៍

អ្នកវិភាគឥណ្ឌា លើកឡើងអំពីចិន ក្រោយពីទាហាន ឥណ្ឌា៣នាក់ ស្លាប់ ពេលប៉ះទង្គិច ជាមួយកងទ័ពចិន នៅព្រំដែន

ញូដេលី៖ កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌា បានរាយការណ៍ អំពីអ្នកស្លាប់ដោយប្រយុទ្ធគ្នា ជាលើកដំបូងនៅតាមបណ្តោយ បន្ទាត់នៃការគ្រប់គ្រង ជាក់ស្តែង ចាប់តាំងពីឆ្នាំ ១៩៧៥ ដោយបានប្រកាសថា បុគ្គលិកកងទ័ពឥណ្ឌា ៣ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខដាក់គ្នា ដោយប្រើអំពើហិង្សា ជាមួយកងទ័ពចិន នៅជ្រលងភ្នំ Galwan ភាគខាងកើត តំបន់ Ladakh។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមអ្នកការទូតនិងមេបញ្ជាការកងទ័ព មកពីប្រទេសឥណ្ឌានិងចិន បានចូលរួមនៅក្នុង កិច្ចពិភាក្សា ជាច្រើនជុំអស់រយៈពេលជាងមួយខែ ដើម្បីកាត់បន្ថយការកសាងនៅ តាមព្រំដែន ប៉ុន្តែមិនមានលទ្ធផលជាវិជ្ជមានទេ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាល ទីក្រុងញូវដេលី និងទីក្រុងប៉េកាំង ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តផ្តាច់ខ្លួននៅចំណុចជាច្រើន ប៉ុន្តែវាមិនត្រូវបានអនុវត្តនៅតំបន់ជម្លោះនោះទេ គឺតំបន់ Pangong Tso និងជ្រលងភ្នំ Galwan។

បន្ទាប់ពីការប្រឈមមុខដាក់គ្នា ដ៏ឃោរឃៅ កាលពីរាត្រីថ្ងៃច័ន្ទ ដែលបណ្តាលឱ្យមានការ ស្លាប់របស់បុគ្គលិក កងទ័ពឥណ្ឌា ៣នាក់រួចមក ភាពតានតឹងនឹងត្រូវផ្ទុះឡើង នៅពេលដែលកងកម្លាំងចិន មិនបានចាកាចេញពីចំណុច ដែលគេហៅថា ចំណុចម្រាមដៃរបស់ Pangong Tso ដែលជាតំបន់ទាមទារសំខាន់ពី ខាងភាគីឥណ្ឌា។ នេះបើយោងតាម លោក Bali R. Deepak សាស្រ្តាចារ្យនៅមជ្ឈមណ្ឌលសិក្សាចិន និងអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ Jawaharlal Nehru ។

សាស្រ្តាចារ្យ Bali R. Deepak បានប្រាប់ Sputnik ថា «នេះគឺជាការកើនឡើង នៃភាពតានតឹងដ៏ធ្ងន់ធ្ងរ ដែលចង្អុលបង្ហាញការពិតដែលថា ប្រទេសចិនចង់ប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន ដែលបានឈាន មុខគេដោយបញ្ជាក់ថា ខ្លួនមិនគាំទ្រការស្តារស្ថានភាពបច្ចុប្បន្នឡើងវិញទេ ហើយឥណ្ឌាកំពុងបដិសេធ មិនទទួលយកយុទ្ធសាស្ត្ររបស់ចិន ដែលមានពីរជំហានទៅមុខ និងមួយជំហានត្រឡប់ក្រោយ» ។

បើនៅតែមានស្ថានភាពនេះ យើងកំពុងធ្វើដំណើរឆ្ពោះទៅព្រំដែន ក្តៅនៅភាគខាងជើងរបស់យើងផងដែរ ដែលជាស្ថានភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីឆ្នាំ ១៩៦២ មក។

ខណៈពេលរំលឹកពី ឧប្បត្តិហេតុកន្លងមក សាស្ត្រាចារ្យបានស្នើថា មាន“ គំរូគួរឱ្យព្រួយបារម្ភ” ដែលប្រទេសចិនបានរំលោភលើទឹកដីតូចមួយ និងគ្រប់គ្រងដើម្បីរក្សាផ្នែកខ្លះ នៃកិច្ចដំណើរការនេះបន្ទាប់ពីការចរចា។

បន្ទាប់ពីការប្រឈមមុខដាក់គ្នា នៅតំបន់ Doklam រយៈពេល ៧២ ថ្ងៃបន្ទាប់ពីកងទ័ពទាំងសងខាង ត្រូវបានដកចេញ, រដ្ឋាភិបាលទីក្រុងប៉េកាំង រាយការណ៍ ពីការដាក់ពង្រាយទាហានរបស់ខ្លួននៅជ្រលងភ្នំដែលនៅសល់ដោយការកសាងសំណង់ ៣៦កន្លែង, ទីលានចុះចតឧទ្ធម្ភាគចក្រចំនួន៣កន្លែង និងផ្លូវដែកមួយចំនួន៕

Most Popular

To Top