Northwestern ៖ ជាទូទៅប្រភេទសត្វ ដែលរស់នៅលើគោក គឺមានភាពឆ្លាតវ៉ៃ ជាងសត្វសមុទ្រ ដោយអ្នកវិទ្យាសាស្ត្រ នាពេលបច្ចុប្បន្នជឿថា នេះដោយសារ តែទេសភាពស្មុគស្មាញ បង្កើតការវិវឌ្ឍន៍ នៃភាពវៃឆ្លាតរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សត្វបានចាកចេញពីសមុទ្រ និងដីដែលមានអាណានិគម និយមកាលពី ៣៨៥ លានឆ្នាំមុន ប៉ុន្តែខួរក្បាលរបស់ពួកវា មានលក្ខណៈសំខាន់ ជាងប្រភេទសត្វសម័យថ្មី ទៅទៀត។ អ្នកវិទ្យាសាស្ត្រនិយាយថា ដោយសារតែភាពសាមញ្ញ ទេសភាពក្នុងមហាសមុទ្រ មិនតម្រូវឲ្យមានសត្វពាហនៈ ត្រូវរៀបចំផែនការជាមុន និងព្យាករណ៍ពីអ្វី ដែលអាចនឹងកើតឡើង នាពេលអនាគត ។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា បរិយាកាសល្អឥតខ្ចោះ សម្រាប់ការអភិវឌ្ឍការយល់ដឹង គឺជាកន្លែងគ្មានភាពរអាក់រអួល ដូចជាតំបន់ Savannah ។ នេះត្រូវបានគេឲ្យឈ្មោះថា តំបន់ Goldilocks-zone ក្នុងតំបន់ដែលអាចរៀបចំផែនការ និងបង្កើតយុទ្ធសាស្រ្ត មានអត្ថប្រយោជន៍ជាក់ស្តែង ហើយដូច្នេះសត្វបានវិវត្តទៅជាឆ្លាតជាងមុន ។
សម្រាប់ទេសភាពសាមញ្ញ ដូចជាដីបើកចំហរ ឬទេសភាពសម្បូរបែប ដូចជាព្រៃក្រាស់គ្មាន គុណប្រយោជន៍អ្វីឡើយស្រដៀង នឹងអ្វីដែលបានឃើញ នៅក្នុងសមុទ្រ ។ សត្វមានភាពវៃឆ្លាតបំផុត នៅលើផែនដី គឺជាសត្វរស់នៅលើដី រួមទាំងមនុស្សសត្វស្វា និងដំរី ដោយមានករណី លើកលែងត្រីផ្សោត និងត្រីបាឡែន។
សាស្រ្តាចារ្យ Malcolm MacIver ដែលដឹកនាំការសិក្សាពីសាកលវិទ្យាល័យ Northwestern បាននិយាយ ថា ថនិកសត្វសមុទ្រ ទាំងនេះពិតជាបានវិវឌ្ឍន៍បញ្ញា របស់ខ្លួននៅលើដីមុន ពេលផ្លាស់ប្តូរទៅរស់នៅ ដោយផ្អែកលើទឹក ប្រហែល ៥០ លានឆ្នាំមុន ៕ ដោយ៖លី ភីលីព